សីល​ស្អែក​លាភ​ធ្លាក់​លើ​ដៃ​អ្នក​ឆ្នាំ​ទាំង​៦​មាសប្រាក់​ហូរ​ចូល​ឆ្វេង​ស្តាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សីល​ស្អែក​លាភ​ធ្លាក់​លើ​ដៃ​អ្នក​ឆ្នាំ​ទាំង​៦​មាសប្រាក់​ហូរ​ចូល​ឆ្វេង​ស្តាំ

1 ខែ មុន

ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦​នេះ​ពិតជា​អ្នកមាន​លាភ​មានសំណាង​មែន ! គ្រូ​ហុងស៊ុយ​ចិន​សែ​បា​ន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​សៅរ៍​ត្រូវ​សីលធំ​ស្អែក​នេះ​មហា​ឆ្នាំ​៦ មមែ ឆ្លូវ ថោះ ម្សាញ់ វក ជូត…

ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៦​នេះ​ពិតជា​អ្នកមាន​លាភ​មានសំណាង​មែន ! គ្រូ​ហុងស៊ុយ​ចិន​សែ​បា​ន​ទស្សន៍​ទាយ​ថា នៅ​ថ្ងៃ​សៅរ៍​ត្រូវ​សីលធំ​ស្អែក​នេះ​មហា​ឆ្នាំ​៦ មមែ ឆ្លូវ ថោះ ម្សាញ់ វក ជូត លេ​ខ​ឡើង​លាភ​សំណាង​៦២៩ ផុត​ទុក្ខ អស់​ភ័យ គ្រោះ​ចង្រៃ​អន្តរធាន​ទៅ​ហោង ជួប​តែ​រឿ​ង​ល្អ​ៗ​ចូល​មក​ក្នុង​ជីវិត មាន​លាភ មានសំណាង លុយ​ធំ​ហូរ​ចូល ការងារ​ជួញដូរ និង​ការ​ងា​រ​រក​ទទួលទាន​មាន​លុយ​ចូល​មក​ផ្ទួន​ៗ ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ទាំង​ការងារ​ក្រុមហ៊ុន និង​ការងារ​ឯកជន​កាក់កប​ខ្លាំង ។

ឆ្នាំមមែ រាសី​ខ្ពស់ត្រដែត ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ឃើញ​ថា​ជឿនលឿន​ទៅ​មុខ​យ៉ាង​គាប់ប្រសើរ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឃើញ​ថា​មាន​ភាព​លូតលាស់​ជា​លំដាប់ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​តែង​ឆ្លើយ​តប​ជា​ផ្លែផ្កា​ជា​ផលប្រយោជន៍​មក​វិញ​ជា​និច្ច ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ធ្វើ​ជំនួញ​ទោះ​ទី​ជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​រីក​លូតលាស់​ទៅ​មុខ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំឆ្លូវ ពណ៌​នាំ​លាភ បៃតង នៅ​ក្នុង​ថ្ងៃស្អែក​នេះ​ជា​ឱកាស​មាស​ឱកាស​ប្រាក់ មាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ ។

ឆ្នាំថោះ នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​រាសី​ខ្ពស់​ណាស់ ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អ​ប្រសើរ​ខ្លាំង ដូចនេះ​ជា​វេលា​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នក​ចាត់ចែង​ការងារ ផល​ល្អ​ៗ​តែង​ហុច​មក​វិញ​យ៉ាង​កក់ក្តៅ ។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​រីក​ចម្រើន​លូតលាស់​ទៅ​មុខ​លឿន ដូច្នេះ​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។

ឆ្នាំម្សាញ់ ពណ៌​នាំ​លាភ ខៀវ នៅ​ក្នុង​ថ្ងៃស្អែក​នេះ​លោក​អ្នកមាន​លាភ​មានសំណាង​ធំ​ប្រជុំ​ចូល​គ្រប់​ទិស ។ ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​កាក់កប​ខ្លាំង​ណាស់ ប្រាក់​ចូល​មក​មិន​ដាច់ ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ និង​ជោគ​ជ័យ​គ្រប់​កិច្ចការ​ទាំងអស់ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែម​ល្អែ​ម និង​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំវក លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃស្អែក​នេះ លោក​អ្នកមាន​លាភ​សំណាង​ខ្ពស់ មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ។ ពណ៌​នាំ​សំណាង ស សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សំណាង​ក្នុង​រឿង​ប្រាក់​កាស កាក់កប​ប្រសើរ​ណាស់ ។ សំណាង​ក្នុង​រឿង​ស្នេហា គូស្នេហ៍​មាន​ភាព​ល្អូកល្អិន​ល្អ​ប្រសើ​ពន់ពេក ។

ឆ្នាំជូត រាសី​ខ្ពស់ លុយ​ចូល​ឈឹប​ៗ​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ លាភ​សំណាង​ខ្ពស់ លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុទឹក​អម្រឹត ចិត្តជា​បុណ្យ ។ ពណ៌​នាំ​សំណាង ប្រ​ផេះ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន​មាន​លាភ​ចូល​ច្រើន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន សំណាង​ក្នុង​រឿង​មាសប្រាក់ កាក់កប​ប្រសើរ​ខ្លាំង​ណាស់​, សំ​ណាង​ក្នុង​រឿង​ស្នេហា ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​យល់ចិត្ត​គ្នា​កាន់តែ​ខ្លាំង ៕ សាន សារិន