ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​អាជីវកម្ម កាន់តែ​ងាយស្រួល​ជាមួយ LINE@

8 ឆ្នាំ មុន

ស្រប​ពេល​ដែល កម្មវិធី​ជជែក​កំសាន្ត LINE កំពុង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​យ៉ាង​ពេញ​និយម និង​ស្និ​ទ​ស្នាល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ របស់​អ្នក​នោះ ឥឡូវនេះ​យើង​កំពុង​ដាក់អោយ ដំណើរការ​នូវ​កម្មវិធី​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា

ស្រប​ពេល​ដែល កម្មវិធី​ជជែក​កំសាន្ត LINE កំពុង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ទំនាក់ទំនង​យ៉ាង​ពេញ​និយម និង​ស្និ​ទ​ស្នាល​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ របស់​អ្នក​នោះ ឥឡូវនេះ​យើង​កំពុង​ដាក់អោយ ដំណើរការ​នូវ​កម្មវិធី​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា កម្មវិធី​ទំនាក់ទំនង​អាជីវកម្ម LINE@ ដែល​អនុញ្ញាតិ​អោយ​លោក​អ្នក អាច​ធ្វើការ​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម ទៅ​កាន់​អតិថិជន ដែល​កំពុង​ប្រើប្រាស់ LINE App កាន់តែ​ច្រើន និង​ទូលំទូលាយ​។ LINE@ នឹង​បង្កើត​ភាព​ស្និ​ទ​ស្នាល​រវាង អតិថិជន ឬ​ក៏​អ្នកគាំទ្រ​របស់​អ្នក​ដូច​ជា មិត្តភក្តិ ។

លោក​អ្នក អាច​បង្កើត​គណនី LINE@ ដោយ​ឥត​គិតថ្លៃ​សម្រាប់​បម្រើ​អាជីវកម្ម​របស់​លោក​អ្នក រួម​មាន Online Shop  ភោជនីយដ្ឋាន ហាង​លក់ទំនិញ សាលារៀន មន្ទីរពេទ្យ ឪ​ស​ថ​ដ្ឋា​ន កន្លែង កំសាន្ត កាសែត ទស្សនាវដ្តី ផលិតផល ផលិតកម្ម សិល្បករ និង​អ្នក​ច្នៃ​ម៉ូ​ដ​ជាដើម​។

ជាមួយនឹង​មុខងារ​ពិសេស​ៗ​របស់ LINE@ ដែល​ស្ទើរតែ​ដូច​គ្នា​ទៅ​និង គណនី​ជា​ផ្លូវការ​(Official Account) របស់ LINE លោក​អ្នក អាច​ផ្ញើ​សារ តែ​មួយ​ដង ទៅ​ដល់​ដៃ​អតិថិជន​រាប់​ពាន់​អ្នក ទំនាក់ទំនង​ដោយ​ផ្ទាល់ មួយ​ទល់​នឹង​មួយ អាច​កំណត់​សារ​ឆ្លើយ​តប ទៅ​កាន់ អតិថិជន​ដោយស្វ័​យ​ប្រ​វ​តិ្ត ផ្សព្វផ្សាយ និង​ចែករំលែក ព័ត៌មាន​យ៉ាង​រហ័ស​នៅ​លើ Timeline របស់​អ្នក និង​អាច​ធ្វើការ​ស្រង់ ទិន្នន័យ និង​មតិយោបល់ ពី​សំណាក់ អតិថិជន​ឬ​អ្នកគាំទ្រ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​របស់​អ្នកអោយ​កាន់តែ​ប្រសើរ​។

បន្ថែម​ពី​នេះ យើង​មាន​ក្រុមការងារ​សម្រាប់​ផ្តល់​ជា​យោបល់ និង​មាន វគ្គបណ្តុះបណ្តាល​ពី​ការ​ប្រើប្រាស់ ដោយ​ឥត​គិតថ្លៃ ដើម្បី​ជំរុញ អោយ​ការ​ប្រើប្រាស់ LINE@ របស់​អ្នក​កាន់តែ​មាន ប្រសិទ្ធិ​ភាព​។

ឥឡូវនេះ លោក​អ្នក អាច​ធ្វើការ​ទាញ​យក កម្មវិធី LINE@ ដោយ​ឥត​គិតថ្លៃ និង ងាយស្រួល ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់ App Store ឬ Google Play រួច​វាយ​ពាក្យ LINEat ទៅ​ក្នុង​ប្រអប់ Search ឬ​ចុច​តាម Link នេះ​សំរាប់ Android : https://goo.gl/nfYVHY សម្រាប់ iOS : https://goo.gl/LI9eBC ក៏​បាន ។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ​តាម​រយៈ line.info@westecmedia.com ឬ​តាម LINE តាម​រយៈ ID : @servicekh ។