ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Microsoft Mobile ប្រគល់​រង្វាន់​ជូន​អតិថិជន​ឈ្នះ​ពី​ការ​ចាប់​រង្វាន់​កាលពី​ស​ប្ដា​ហ៍​មុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft Mobile បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជូន​អតិថិជន​របស់​ខ្លួន​ដែល​បាន​ឈ្នះ​រង្វាន់​ពី​ការ​ចាប់ឆ្នោត​ផ្ដល់​សំណាង​កាលពី​ពី​ស​ប្ដា​ហ៍​មុន ។ ពិធី​ប្រគល់​រង្វាន់​របស់​ក្រុមហ៊ុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft Mobile បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជូន​អតិថិជន​របស់​ខ្លួន​ដែល​បាន​ឈ្នះ​រង្វាន់​ពី​ការ​ចាប់ឆ្នោត​ផ្ដល់​សំណាង​កាលពី​ពី​ស​ប្ដា​ហ៍​មុន ។ ពិធី​ប្រគល់​រង្វាន់​របស់​ក្រុមហ៊ុន  Microsoft Mobile បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ២០១៥ នៅ​ក្រុមហ៊ុន Nokia តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន ។

ក្រុមហ៊ុន Microsoft  Mobile និង KTH សូម​អបអរសាទ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ពី​ការ​ជាវ និង Nokia » ដែល​បាន​អនុវត្ត​ចាប់តាំងពី​ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១៥ សីហា កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ទន្ទឹម​នឹង​នេះ  ក្រុមហ៊ុន Microsoft Mobile និង KTH ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​ផ្ដល់​ការ​គាំទ្រ​ដល់​ផលិតផល Lumia និង Nokia ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត ។

គួរ​បញ្ជាក់​ថា រង្វាន់​ទាំងអស់​មាន​១៦៣​រង្វាន់ រួម​មាន​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម​១២៥ ស៊េរី​ឆ្នាំ​២០១៥ ចំនួន​៣​គ្រឿង , បាស់​ប្រភេទ JBL ចំនួន​៣០​គ្រឿង , ទូរស័ព្ទ Lumia 540 ចំនួន​៥០​គ្រឿង និង​ទូរស័ព្ទ Lumia 532 ចំនួន​៨០​គ្រឿង  ៕