ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រា​បៀរ​ហ្គោ​ល​ក្រោ​ន​ស្តោ​ត បាន​ដាក់​សម្ពោធ​លក់​នៅ​លើ​ទីផ្សារ​ហើយ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៥ ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) បាន​រៀបចំ​ប្រារព្ធ​សម្ពោធ​ផលិតផល​ស្រា​បៀរ ហ្គោ​ល​ក្រោ​ន​ស្តោ​ត (Gold Crown Stout) នៅ​សណ្ឋាគារ ខេមរា បាត់ដំបង​១

ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៥  ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) បាន​រៀបចំ​ប្រារព្ធ​សម្ពោធ​ផលិតផល​ស្រា​បៀរ ហ្គោ​ល​ក្រោ​ន​ស្តោ​ត (Gold Crown Stout) នៅ​សណ្ឋាគារ ខេមរា បាត់ដំបង​១ នៅ​ក្នុង​ខេត្តបាត់ដំបង ដោយ​មានការ​ចូលរួម​ពី​អគ្គនាយក  បុគ្គលិក​ក្រុមហ៊ុន រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា តំណាង​ដេប៉ូ​ចែកចាយ និង​អនុ​សាខា ហើយនឹង​ម្ចាស់​ហាង​លក់​ភេសជ្ជៈ និង​អ្នក​សារព័ត៌មាន​យ៉ាងច្រើន​កុះករ​។

លោក Roland Bala អគ្គនាយក​នៃ​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា (CBL) មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ថា នៅ​ឆ្នាំ​2015 ស្រា​បៀរ ហ្គោ​ល​ក្រោ​ន​ស្តោ​ត ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​បញ្ជី​ស្រ​ឡាយ​ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​ចូល​ចិត្ត​ទទួលទាន​ស្រា​បៀរ​ទឹកខ្មៅ មានគុណ​ខ្ពស់​ស្ដង់ដារ​អន្តរជាតិ​។ ភាព​ជា​សហគ្រិន ការ​បង្កើត​ថ្មី​របស់​យើង និង​ការ​ផ្តោត​លើ​គុណភាព គឺជា​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​មាន​ប្រៀប​លើ​គូប្រជែង​។ ស្រា​បៀរ ហ្គោ​ល​ក្រោ​ន​ស្តោ​ត គឺជា​ផលិតផល​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី ការ​បង្ហាញ​ពី​ភាតរភាព និង​គុណភាព​ពី​កេរដំណែល​នៃ​ម៉ាក​ល្បី​។

ស្រា​បៀរ ហ្គោ​ល​ក្រោ​ន​ស្តោ​ត (Gold Crown Stout) គឺជា​ប្រភេទ​ស្រា​បៀរ​ទឹកខ្មៅ​ដែល​ផលិត​ឡើង​ពី​កា​រប​ញ្ជូ​ល​គ្នា​រវាង​ស្រូវ​សាលី ផ្កា​ហប់ និង​គ្រឿងផ្សំ​ពិសេស​ៗ​ដែល​មានគុណ​ភាព​ខ្ពស់​ផលិត​តាម​ស្តង់ដា​អន្តរជាតិ ។ ស្រា​បៀរ​ហ្គោ​ល​ក្រោ​ន​ស្តោ​ត មាន​រសជាតិ​ឆ្ងាញ់ មាន​ក្លិនប្រហើរ និង​ងាយស្រួល​ពិសា​។

ស្រា​បៀរ​ហ្គោ​ល​ក្រោ​ន​ស្តោ​ត គឺ​សម្រាប់​គ្រប់​ឱកាស គ្រប់​កម្មវិធី ហើយនឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី ព្រមទាំង​រីករាយ​យ៉ាង​ពិតប្រាកដ ជា​ពិសេស​ស្រា​បៀរ​ហ្គោ​ល​ក្រោ​ន​ស្តោ​ត ញ៉ាំង​ឲ្យ​កម្មវិធី​ពិធី​ជួបជុំ​ពោរពេញ​ដោយ​ភាព​ស្និទ្ធស្នាល និង​ភាតរភាព​។

ដេប៉ូ​ចែកចាយ​ស្រា​បៀរ​ហ្គោ​ល​ក្រោ​ន​ស្តោ​ត​មា​នទី​តាំងនៅ​បណ្តា​ខេត្ត​នានា ដូច​ជា ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​សីហ​នុ កោះកុង កំពត កែប តាកែវ ត្បូងឃ្មុំ កំពង់ចាម ស្វាយ​រៀង ព្រៃវែង រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹង​ត្រែង សៀមរាប ព្រះ​វិហារ និង​ខេត្ត កំពង់ធំ។