ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធដីកា​ទាំង​៧​ចំណុចសំខាន់​ណាស់​សម្រាប់​ជីវិត​ការងារ

3 ឆ្នាំ មុន

ព្រះ​សក្យមុនី​ត្រាស់​ថា ធម៌​ឬ​ហេតុ​ជាទី​តាំង​នៃ​សេចក្ដី​មិន​សាបសូន្យ ឬ​ហេតុ​ជាទី​តាំង​នៃ​សេចក្តីចម្រើន​ក្នុង​ជីវិត​ការងារ​មាន​៧​យ៉ាង​គឺ​: ១- ឧស្សាហ៍​ប្រជុំ ឬ​ជួប​គ្នា​ឱ្យ​បាន​រឿយ​ៗ ។ ២- ការ​ប្រជុំ និង​ការ​លើកលែង​ការ​ប្រជុំ​ត្រូវធ្វើ​ឱ្យ​បាន​ព្រម​ៗ​គ្នា…

ព្រះ​សក្យមុនី​ត្រាស់​ថា ធម៌​ឬ​ហេតុ​ជាទី​តាំង​នៃ​សេចក្ដី​មិន​សាបសូន្យ ឬ​ហេតុ​ជាទី​តាំង​នៃ​សេចក្តីចម្រើន​ក្នុង​ជីវិត​ការងារ​មាន​៧​យ៉ាង​គឺ​:

១- ឧស្សាហ៍​ប្រជុំ ឬ​ជួប​គ្នា​ឱ្យ​បាន​រឿយ​ៗ ។

២- ការ​ប្រជុំ និង​ការ​លើកលែង​ការ​ប្រជុំ​ត្រូវធ្វើ​ឱ្យ​បាន​ព្រម​ៗ​គ្នា ។

៣- គោរព​តាម​នូវ​គ្រប់​ខ​នៃ​បទបញ្ញត្តិ និង​អនុញ្ញាត​ដោយ​ផ្អែក​តាម​គោលការណ៍​នៅ​ក្នុង​លក្ខន្តិកៈ​ដែល​បាន​កំណត់ និង​អនុម័ត​រួច​ហើយ ។

៤- គោរព ស្តាប់​នូវ​ជន​ជា​ធំ ឬ​មេបា​នៅ​ក្នុង​សហគមន៍​នោះ​ៗ ។

៥- ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ ឬ​បែងចែក​អារម្មណ៍​ឱ្យ​បាន​ល្អ ។

៦- ត្រូវ​រៀន​ត្រេកអរ​ក្នុង​ទី​សេនាសនៈ​ដែល​ស្ងប់ស្ងាត់ ។

៧- ត្រូវ​តាំងចិត្ត​ថា អ្នក​នៅ​ជាមួយ និង​អ្នក​ដែល​ត្រូវ​មក​នៅ​ជាមួយ​សូម​ឱ្យ​បាន​សេចក្តីសុខ សប្បាយ​ទាំងអស់​គ្នា ។

ពុទ្ធដីកា​ទាំង​៧​ចំណុច​នេះ​មាន​ប្រយោជន៍​ខ្លាំង​ដល់​អ្នក​រស់នៅ​ជុំ​គ្នា ពិសេស​សម្រាប់​អ្នក​ប្រតិបត្តិ​ការងារ​តាម​អង្គភាព​ស្ថាប័ន​នានា​ដើម្បី​ភាព​សុខសាន្ត​ក្រោម​កម្លាំង​សាមគ្គី​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ