ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមាស​ស៊ូ​ម៉ា​ត្រា​ផុត​ពូជ​ហើយ​នៅ​ព្រៃ​ម៉ា​ឡេ​ស៊ី

8 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមាស​ស៊ូម៉ា​ត្រា​ត្រូវ​គេ​ប្រកាស​ថា​ផុត​ពូជ​ហើយ​ក្នុង​ព្រៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សត្វ​ប្រភេទ​នេះ​សល់​តែ​ចំនួន​៩​ក្បាល​ប៉ុណ្ណោះ ក្នុង​ការ​មើលថែ​ទាំ​ក្នុង​ប្រទេស

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមាស​ស៊ូម៉ា​ត្រា​ត្រូវ​គេ​ប្រកាស​ថា​ផុត​ពូជ​ហើយ​ក្នុង​ព្រៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ សត្វ​ប្រភេទ​នេះ​សល់​តែ​ចំនួន​៩​ក្បាល​ប៉ុណ្ណោះ ក្នុង​ការ​មើលថែ​ទាំ​ក្នុង​ប្រទេស និង​តិច​ជាង​១០០​ក្បាល​ផ្សេង​ទៀត​មាននៅ​ប្រទេស​ជិតខាង គឺ​ឥណ្ឌូ​ណេ​ស៊ី ។

អ្នកជំនាញ និង​អ្នក​វិទ្យាសាស្ត្រ ឈានមុខ​គេ​ដែល​បាន​ដឹកនាំ​ការ​អភិរក្ស​សត្វ​រមាស​និយាយ​ថា «​យើង​ពិតជា​សោកស្តាយ​ណាស់​ពេល​ដឹង​ថា​ពូជ​រមាស​ស៊ូម៉ា​ត្រា​បាន​ផុត​ពូជ​ពី​ក្នុង​ព្រៃ​ម៉ា​ឡេ​ស៊ី ហើយ​យើង​សង្ឃឹមថា​ពូជ​រមាស​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​ជិតខាង​ឥណ្ឌូ​ណេ​ស៊ី​នឹង​បានការ​យកចិត្តទុកដាក់​យ៉ាង​ម៉ត់ចត់​» ។

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក៏​ដោយ​ក៏​នៅ​តែ​មិន​មាន​រមាស​សូ​៊​ម៉ា​ត្រា​រស់នៅ​ក្នុង​ព្រៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទេ តាំងពី​ឆ្នាំ​២០០៧​មក​ម៉្លេះ ។ រមាស​ស៊ូ​ម៉ា​ត្រា ឬ​រមាស​អាស៊ី​ស្នែង​២ គឺជា​ពូជ​រមាស​ដ៏​កម្រ ។

រមាស​ស៊ូ​ម៉ា​ត្រា​គឺជា​រមាស​មាឌតូច​ជាងគេ​ក្នុង​ចំណោម​ពូជ​រមាស​ដទៃ​ផ្សេង​ទៀត ។ វា​មាន​កម្ពស់​ចាប់ពី​១១២​សង្ទីម៉ែត្រ​ទៅ​១៤៥​សង្ទីម៉ែត្រ ។ ក្បាល និង​ដងខ្លួន​របស់​វា​មាន​ប្រវែង​បណ្តោយ​ចាប់ពី​២,៣៦​ម៉ែត្រ ទៅ​៣,១៨​ម៉ែត្រ ចំណែក​កន្ទុយ​របស់​វា​មាន​ប្រវែង​ចាប់ពី​៣៥​សង្ទីម៉ែត្រ​ទៅ​៧០​សង្ទីម៉ែត្រ ។ រីឯ​ទម្ងន់​សរុប​របស់​វា​គឺ​ពី​៥០០​គីឡូក្រាម ទៅ​១.០០០​គីឡូក្រាម ។

រមាស​ស៊ូ​ម៉ា​ត្រា ស្រ​ដៀង​ទៅ​នឹង​ពូជ​រមាស​អាហ្វ្រិក​ដែរ ពោល​គឺ​វា​មាន​ស្នែង​ចំនួន​២​។ ស្នែង​ធំ​ជាងគេ​គឺ​ស្នែង​ស្ថិត​ត្រង់​ចម្រុះ​មាន​ប្រវែង​ពី​១៥​សង្ទីម៉ែត្រ​ទៅ ២៥​សង្ទីម៉ែត្រ ។ រមាស​ស៊ូម៉ា​ត្រា​ស៊ី​ស្លឹក​និង​ផ្លែ​ឈើ ក្នុង​១​ថ្ងៃ​ចំនួន​៥០​គីឡូក្រាម ៕