ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយ​ស្រា​ហាម​យក​ចូល​ប្រទេស​ស្ត្រី​ម្នាក់​ផឹក​អស់​1​ដប​ស្រវឹង​ដេក​ដួល​នៅ​អាកាសយានដ្ឋាន

8 ឆ្នាំ មុន

ស្ត្រី​ចិន​ម្នាក់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​កើតដោយសារ​ផឹកស្រា​ស្រវឹង​ដេក​ដួល​នៅ​អាកាសយានដ្ឋាន​ព្រោះ​ស្តាយ​ស្រា​ថ្លៃ​ដែល​ទិញ​ពី​ក្រៅប្រទេស ហើយ​ច្បាប់​ចិន​ហាម​នាំ​ចូល​ប្រទេស ។

ស្ត្រី​ចិន​ម្នាក់​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​កើតដោយសារ​ផឹកស្រា​ស្រវឹង​ដេក​ដួល​នៅ​អាកាសយានដ្ឋាន​ព្រោះ​ស្តាយ​ស្រា​ថ្លៃ​ដែល​ទិញ​ពី​ក្រៅប្រទេស ហើយ​ច្បាប់​ចិន​ហាម​នាំ​ចូល​ប្រទេស ។

សារព័ត៌មាន​ប៉េ​កាំ​ង​ថែម ផ្សាយ​ថា ស្ត្រី​ឈ្មោះ​ចូ​វ អាយុ​៤០​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឱ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​២១ សីហា ២០១៥ ដោយសារ​ស្រវឹងស្រា​បាត់ស្មារតី ។ ស្ត្រី​រូប​នោះ​ព្យាយាម​ផឹកស្រា «Cognac» មាន​តម្លៃ​ខ្ពស់​រហូត​អស់​មួយ​ដប​តែ​ម្នាក់ឯង ។

ប៉ូលិស​ឱ្យ​ដឹង​ថា អ្នកស្រី​ចូ​វ​ដេក​ននៀល​នៅ​លើ​ដី និង​ស្រែក​ឥត​ឈប់​នៅ​បរិវេណ​ច្រក​ឡើង​យន្តហោះ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េ​កាំ​ង ព្រោះតែ​ស្រវឹង​ខ្លាំង ហើយ​ត្រូវ​ក្រុម​ជួ​ួ​យ​សង្គ្រោះ​យក​រទេះ​ជន​ពិការ​ដឹក​ទៅ​បន្ទប់​សម្រាក ។

កា​ពី​ទែន​ប្រចាំ​ជើងហោះហើរ​ឆ្ពោះទៅ​ក្រុង​វ៉ើ​ន​ចូ​វ ខេត្ត​ជឺ​ជាំ​ង ភាគ​ខាងកើត​ប្រទេស​ចិន បាន​បដិសេធ​មិន​ឱ្យ​អ្នកស្រី​ចូ​វ​ឡើង​យន្តហោះ ព្រោះ​គាត់​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង និង​បារម្ភ​ថា​អ្នកដំណើរ​ដែល​ស្ថិត​ក្នុង​អាការ​បែប​នេះ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​នៅ​លើ​យន្តហោះ ។

ផ្នែក​គយ​ប្រចាំ​នៅ​អាកាសយានដ្ឋាន​ព​និត្យ​ឃើញ​ដប​ស្រា «Rémy Martin XO Fxcellence» ចំណុះ​៧០០​មី​ល្លី​លី​ត្រ មួយ​ដប មាន​តម្លៃ​ប្រហែល​២០០​ដុល្លារ នៅ​ក្នុង​កាបូប​របស់​អ្នកស្រី​ចូ​វ ។ តាម​ច្បាប់​របស់​ចិន​បាន​កំណត់​ថា​ហាម​អ្នកដំណើរ​យក​វត្ថុ​រាវ​ជា​គ្រឿង​ស្រវឹង​បរិមាណ​លើស​ពី​១០០​មី​ល្លី​លី​ត្រ​ជាប់​តាម​ខ្លួន ឬ​ស្ថិត​ក្នុង​កាបូប​ពេល​ឡើង​យន្តហោះ ។ ដោយសារ​តែ​ស្តាយ និង​បារម្ភ​ខ្លាច​ស្រា​តម្លៃ​ខ្ពស់​ដែល​ទិញ​ពី​អាកាសយានដ្ឋាន​នៅ​សហរដ្ឋអាមេរិក អ្នកស្រី​ចូ​វ​ក៏​សម្រេចចិត្ត​ផឹក​រហូត​អស់ពី​ដប ក្នុងអំឡុងពេល​ផ្ទេរ​យន្តហោះ​នៅ​ក្នុង​ប្រទេស ។ ឥទ្ធិពល​របស់​ស្រា​ធ្វើ​ឱ្យ​អ្នកស្រី​ចូ​វ​ស្រវឹង​បាត់ស្មារតី និង​បាន​ស្វាង​ក្នុង​រយៈពេល​ជា​ច្រើន​ម៉ោង​ក្រោយមក ។ អ្នកស្រី​ចូ​វ​បាន​ថ្លែង​គំ​ណរ​គុណ​ប៉ូលិស​ដែល​បាន​នាំ​គាត់​ទៅ​កន្លែង​សម្រាក​ហើយ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យទៅ​ទទួលយក​គាត់​ទៅ​ផ្ទះ ៕