ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​​របួសធ្ងន់​ម្នាក់តាម​ផ្លូវ​ជាតិ​លេខ២

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖​ ​រថយន្ត២គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្រុញ​មួយ​កំណាត់​មុខ​ធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួសធ្ងន់​ម្នាក់ ​​កាល​ពីវេលា​ម៉ោង៩​ និង​៣០​នាទី​យប់

រាជ​ធានីភ្នំពេញ ៖​ ​រថយន្ត២គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ស្រុញ​មួយ​កំណាត់​មុខ​ធ្វើ​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួសធ្ងន់​ម្នាក់ ​​កាល​ពីវេលា​ម៉ោង៩​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ​សីហា តាម​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​បុរស​២​នាក់​បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២AF៣១២១ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ចំណែក​រថយន្ត​ដឹក​ជីម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣C១៤៨២ ជិះ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ពេលមក​ដល់​ចំណុច​ខាងលើ រថយន្ត​ម៉ា​ស្តា​បើក​លឿន​ពេក​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ចំហៀង​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រថយន្ត​ម៉ា​ស្តា​ខ្ទេច​មុខ​ទាំងស្រុង​ ហើយ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែក​អ្នកបើក​រថ​យន្ត​ដឹក​ជី​មិន​មាន​ខូចខាត ​និង​រង​របួស​ទេ​បាន​រត់​ចោល​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សារ​ទុក​នៅ​អធិការ​ដ្ធា​ន​ខណ្ឌដង្កោ ដើម្បី​ធ្វើការ​ដោះស្រាយ​៕