ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករ Haaland បង្ហើប​ថា មាន​ក្លិប​ចំនួន​៦​ក្នុង​ដួងចិត្ត​រួច​ហើយ

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ទស្សនាវដ្តី​កីឡា​ដ៏​ល្បី​របស់​អា​ល្លឺ​ម៉​ង់ «Sport Bild» បាន​ដាក់​ចំណង​ធំ​ៗ​ថា ក្លិប Chelsea គ្មាន​ឱកាស​ចុះហត្ថលេខា​យក​កីឡាករ Erling…

អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​ទស្សនាវដ្តី​កីឡា​ដ៏​ល្បី​របស់​អា​ល្លឺ​ម៉​ង់ «Sport Bild» បាន​ដាក់​ចំណង​ធំ​ៗ​ថា ក្លិប Chelsea គ្មាន​ឱកាស​ចុះហត្ថលេខា​យក​កីឡាករ Erling Haaland ពី​ក្លិប Dortmund បាន​ឡើយ ក្រោយ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ បាន​បង្ហើប​ពី​ក្លិប​ចំនួន ៦ ដែល​រូបគេ​ចង់​ផ្លាស់​ទៅ​លេង​។

ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​ន័​រវេ​ស​វ័យ​២០​ឆ្នាំ​ខាងលើ កំពុង​ក្លាយជា​ចំណាប់អារម្មណ៍​ខ្លាំង​បំផុត​សម្រាប់​ក្លិប​កំពូល​នៅ​តំបន់​អឺរ៉ុប ខណៈ​ដែល Chelsea គឺ​ក្លិប​ដែល​កំពុង​ចង់បាន​កីឡាករ​រូប​នេះ​ខ្លាំង បន្ទាប់​ពី​ទទួល​ភ្លើង​ខៀវ​ពី​ម្ចាស់​ក្លិប​គឺ​លោក Roman Abramovich​។

ប៉ុន្តែ​យោង​តាម​របាយការណ៍​របស់ Sport Bild បាន​អះអាង​ថា Haaland បាន​បង្ហើប​ពី​ក្លិប ៦ ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​គេ ដោយនៅ​ក្រប​ខណ្ឌ Premier League មាន​តែ​៣​ក្លិប​តែ​ប៉ុណ្ណោះ​គឺ Liverpool, Manchester United និង Manchester City ។

រូបគេ​ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ជាមួយ​ក្លិប Juventus របស់​អ៊ី​តា​លី នឹង​ក្លិប​យក្ស​ទាំង​២​របស់​អេ​ស្ប៉ា​ញ​គឺ Real Madrid និង Barcelona ផង​ដែរ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ