ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ក្លិប​ស្រវឹង​ជោក​ជិះ​ម៉ូតូ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ហោះ​បុក​បង្គោល​ភ្លើង​​របួសធ្ងន់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ក្លឹ​ប​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ផ្លោង​​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​​។

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ក្លឹ​ប​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ផ្លោង​​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​​។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ ​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៨ ​សីហា  ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩ កែង​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះជិះ​ម៉ូតូ plusa ស៊េរី​ឆ្នាំ២០១៥ ពណ៌​លឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ 1FE 6398 បើកបរ​ដោយ​បុរស​ម្នាក់​វ័យ​៣០​ឆ្នាំ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ ហើយ​ជិះ​លឿន​ទើបតែ​ចេញ​មក​ពី​ក្លឹ​បកំសាន្ត​មួយ​កន្លែង​នៅ​ផ្លូវ​1986 ។

មុន​នឹង​មក​ដល់​កន្លែង​កើតហេតុ​បាន​ជិះ​ដួល​២​ដង​រួច​មក​ហើយ​ តែ​រង​របួសស្រាល​បាន​លើក​ម៉ូតូ​ជិះ​មក​​ទៀត​ទាំង​បញ្ច្រាសទិស​តាម​ផ្លូវ​1019​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ​ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូផ្លោង​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រំលង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យ​ជន​រងគ្រោះ​ហោះ​ទៅទើ​លើ​សួនច្បារ​ រីឯ​ម៉ូតូ​ហោះ​ទៅ​ម្ខាង​នៃ​សួនច្បារធ្វើ​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ទូរស័ព្ទ​ហៅ​រថយន្តសង្គ្រោះ​គ្លីនិក​ឯក​ដឹក​​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រីឯ​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ដើម្បី​រង់ចាំ​ជន​រង​គ្រោះ​មក​ទទួលយក​ទៅ​វិញ ៕