ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ខេត្ត​ព្រះ​សីហ​នុ​លើកលែង​រថយន្ត​ដឹក​ទំនិញ និង​សង្គ្រោះ​បន្ទាន់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ បាន​ប្រកាស​បិទ​បណ្តោះអាសន្ន​ចរាចរណ៍​ទាំង​ចេញ និង​ចូល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ក្នុង​សហគមន៍ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​នឹង​ដាក់​កន្លែង​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា…

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ បាន​ប្រកាស​បិទ​បណ្តោះអាសន្ន​ចរាចរណ៍​ទាំង​ចេញ និង​ចូល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទៅ​ក្នុង​សហគមន៍ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​នឹង​ដាក់​កន្លែង​ត្រួតពិនិត្យ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ស្ពាន​គគីរ​ជិត​ពេជ្រនិល ព្រំប្រទល់​ខេត្ត​ព្រះ​សីហ​នុ និង​កំពង់ស្ពឺ​, ផ្លូវជាតិ​លេខ​៣(​វាល​រេញ​កំពត​) ចំណុច​ជិត​ស្ពាន​ត្រពាំងរ​ពៅ និង​ចំណុច​ផ្លូវបំបែក​ស្រែអំបិល​(​ច្រកចូល​ផ្លូវ​លេខ​៤៨ កោះកុង​)​។

ការ​ប្រកាស​បិទ​ចរាចរណ៍​ចេញ​-​ចូល​បណ្តោះអាសន្ន​នេះ ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ​ធ្វើការ​ប្រកប​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​បច្ចុប្បន្នភាព គិត​ត្រឹម​ម៉ោង​ជិត​១២​ថ្ងៃ ទី​០៤ មិ​នា​២០២១​នេះ បាន​យក​វត្ថុ​សំណាក​សរុប​ចំនួន ៩៩៧០​នាក់ ស្រី​៤២៣៨​នាក់ ក្នុង​នោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​ចំនួន ៨០​នាក់ ដែល​ជា​ចំនួន​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ។

ទោះជា​យ៉ាងនេះ​ក្តី ការ​ផ្អាក​ធ្វើ​ដំណើរ​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ​ជា​បណ្តោះអាសន្ន​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​រថយន្ត​ដឹក​ទំនិញ និង​រថយន្ត​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ ។

រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា ការ​បិទ​ផ្អាក​ចរាចរណ៍​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​រដ្ឋបាល​ខេត្ត​គ្រប់​គ្រង់​បាន​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ អ្នក​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ និង​ទីតាំង​ដែល​មានការ​ពាក់ព័ន្ធ ដើម្បី​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យ​បាន​ចប់​សព្វគ្រប់​សិន ។

ចំពោះ​ការ​ត្រួតពិនិត្យ​មាន​ដូច​ខាងក្រោម ៖
១-​ចំពោះ​រថយន្ត​ដឹក​ទំនិញ អោយ​ចេញចូល​ធម្មតា ប៉ុន្តែ​ត្រូវ​ជិះ​តែ​គ្នា​២​នាក់ និង​ធ្វើការ​វាស់​កម្តៅ ។

២-​ចំពោះ​កម្មករ អោយ​ចេញចូល​ធម្មតា តែ​ត្រូវ​ត្រួតពិនិត្យ​ឯកសារ​ឆ្លងកាត់ និង​វាស់​កម្តៅ ។

៣-​ចំពោះ​អ្នកជម្ងឺ ដែល​ត្រូវ​ឆ្លងកាត់​ទៅ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​នៅ​ខេត្តកំពត ត្រូវ​ពិនិត្យ​លើ​លិខិតបញ្ជាក់​របស់​ពេទ្យ និង​រាយការណ៍​ជូន​លោក​អភិបាលស្រុក ដើម្បី​លោក​រាយការណ៍​បន្ត​ទៅ​មន្ទីរ​សុខាភិបាល ពិនិត្យ​លើ​លិខិត​បទដ្ឋាន​នោះ ។

៤-​រាល់​ការ​អនុញាត្តិ​ឲ្យ​ឆ្លងកាត់ គឺ​សម្រេច​ពី​លោក​អភិបាលស្រុក​ម្នាក់​គត់​ដែល​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ