ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អ្នក​ចាក់​វ៉ាក់សាំង​ហើយ​មក​ពី​ក្រៅប្រទេស​នៅ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក លុះត្រាតែ​មានការ​បញ្ជាក់​ពី WHO

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ហើយ នៅ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដដែល លុះត្រាតែ​មានការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO)…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ហើយ នៅ​តែ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ដដែល លុះត្រាតែ​មានការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក​(WHO) ថា អនុញ្ញាត​មិន​ឲ្យ​ធ្វើ ។

ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​មាន​បងប្អូន​មួយ​ចំនួន​នៅ​ក្រៅប្រទេស​បាន​បង្ហាញ​ចង្ង​ល់​ថា តើ​គាត់​ចាត់​វ៉ាក់សាំង​ហើយ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទៀត​ឬទេ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា របស់​ឥណ្ឌា សម្តេច​តេ​ជោ ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​ពី​ប្រទេស​ក្រៅ​មិន​ចាំ​ចាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។ ចំណែក​ការ​ធ្វើ​ច​ត្តា​ឡ័ក គឺជា​រឿង​ចាំបាច់​លុះត្រាតែ​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា អ្នក​ដែល​ចាក់​វ៉ាក់សាំង​ហើយ មិន​ចាំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​កម្ពុជា​បាន​អាច​ធ្វើ​តាម​ការ​ផ្តល់​មតិ ឬ​អនុសាសន៍ ឬ​ការ​ព្រមព្រៀង​បែប​ណាមួយ ។

សម្តេច​បន្ត​ថា ៖«​យើង​មិន​ទាន់​ដឹង​ពី​ប្រសិទ្ធិ​ភាព​របស់​វ៉ាក់សាំង​ដល់​កម្រិត​ណា​។ ប្រសិទ្ធភាព​ជា​រឿង​មួយ ប៉ុន្តែ​រយៈពេល​នៃ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង តើ​ដល់​ពេល​ណា0x017d7 ហើយ តើ​មនុស្ស​ប៉ុន្មាន​បាន​ចាក់ ។ អី​ញ្ចឹ​ង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​ទុក​ពេល​ផ្នែក​សុខាភិបាល ពិសេស​នោះ​អង្គការ​សុខភាព​ពិភពលោក​កំណត់​អី​ញ្ចឹ​ង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជា​រឿង​សំខាន់​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​និស្សិត​ដែល​ត្រូវ​តែ​រៀន នៅ​ប្រទេស​ចិន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ទាំងអស់​គ្នា ។ សម្តេច​បញ្ជាក់​ថា ៖«​និស្សិត​ខ្មែរ​ដែល​ត្រូវ​ទៅ​រៀន​ក្រៅប្រទេស​ត្រូវ​អាទិភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង ប៉ុន្តែ​ត្រូវ​គិត​វ៉ាក់សាំង​មាន​ពី​ប្រភេទ ។ ដូច​ជា វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នេ​កា​ប្រើ​រយៈពេល ពី​មួយ​ដូ​ស​ទៅ​មួយ​ដូ​ស​ប្រើ​ពេល​៤​ស​ប្តា​ហ៍​ទៅ​១២​ស​ប្តា​ហ៍ ចំណែក​វ៉ាក់សាំង​ស៊ូ​ណូ​ហ្វា​ម ប្រើ​ពេល​រយៈពេល​១៤​ថ្ងៃ​» ។

សម្តេច​បន្ត​ថា ចំពោះ​និស្សិត​ដែល​ត្រូវ​ក្រៅប្រទេស​អាច​ប្រើ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​បាន ប៉ុន្តែ​ប្រើ​គោលការណ៍​ស្ម័គ្រចិត្ត ។ សម្តេច​បន្ថែម​ថា ការ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ឲ្យ​និស្សិត​មានការ​ការពារ​ខ្លួន​ពី​ជំងឺ ។ វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួល​បាន​នោះ​អាច​នឹង​ផ្តល់​ជូន​និស្សិត​ដែល​នឹង​ចេញ​ទៅ​ក្រៅប្រទេស​បាន​គ្រប់គ្រាន់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ