ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​សាស្ត្រ​នៃ​បញ្ហា​ពុក​រលួយ

8 ឆ្នាំ មុន

លោក​ប៉ាន សុធី សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា យល់​ថា « សង្គម​ដែល​អាច​ចម្រើន​លូតលាស់ ហើយ​រឹង​បឹ​ុ​ង អាស្រ័យ​លើ​ការ​គ្រប់គ្រង​ប្រកបដោយ​ច្បាប់​ក្បួន វិន័យ ដែល​សមាជិក​ម្នាក់​ៗ​ក្នុង​សង្គម​ស្រុះស្រួល​គ្នា​ប្រព្រឹត្ត​តាម ។

លោក​ប៉ាន សុធី សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា យល់​ថា « សង្គម​ដែល​អាច​ចម្រើន​លូតលាស់ ហើយ​រឹង​បឹ​ុ​ង អាស្រ័យ​លើ​ការ​គ្រប់គ្រង​ប្រកបដោយ​ច្បាប់​ក្បួន វិន័យ ដែល​សមាជិក​ម្នាក់​ៗ​ក្នុង​សង្គម​ស្រុះស្រួល​គ្នា​ប្រព្រឹត្ត​តាម ។

បើ​អំពើ​ពុក​រលួយ​កើតឡើង​ជាមួយ​ការ​គ្រប់គ្រង ដូច្នេះ​អំពើ​ពុក​រលួយ​ជា​និមិត្តហេតុ ឬ​ជា​សញ្ញា​នៃ​ការ​គ្រប់គ្រង​មិន​ស្រួល ច្របូកច្របល់​។ បើ​និយាយ​ឱ្យ​ខ្លី​ទៅ​អំពើ​ពុក​រលួយ​ជា​ជំងឺ​សង្គម​មួយ​ដែល​ចាត់ជា​ជំងឺ​ឧក្រិដ្ឋ ។ ជំងឺ​នេះ​ក្លាយជា​ជំងឺមហារីក​ស៊ីសាច់ ឈាម​សង្គម​ឱ្យ​ស្គាំង​ស្គមរីងរៃ (​សេដ្ឋកិច្ច​ដុនដាប សីលធម៌​អន់​ខ្សោយ​) ហើយ​ទីបំផុត​សង្គម​ត្រូវ​តែ​រលំ​ដួល វិនាស​បាត់បង់ » ។

ដោយហេតុ​នេះ​ហើយ នា​ឆ្នាំ​១៩៧២ លោក​សាស្ត្រាចារ្យ​បា​៉​ន សុធី សាកល្បង​ចងក្រង​សៀវភៅ​មួយ​ស្តី​ពី « សង្គម​សាស្ត្រ​នៃ​បញ្ហា​ពុក​រលួយ » ។

សភាព​អ្វី​ទៅ​ដែល​ហៅ​ថា​អំពើ​ពុក​រលួយ?
បើ​យើង​បើក​វចនានុក្រម​ភាសា​ណា​ក៏​ដោយ ហើយ​មើល​រក​ន័យ​នៃ​ពាក្យ «​ពុក​រលួយ​» យើង​នឹង​ឃើញ​ថា ស្ទើរ​គ្រប់​ភាសា​បាន​ឱ្យន័យ​ប្រហាក់ប្រហែល​គ្នា​ទៅ​លើ​ពាក្យ «​ពុក​រលួយ​» មួយ​នេះ ។ គេ​ច្រើន​សំដៅ​ទៅ​រក​អំពើ​គៃបន្លំ ឬ​បង្វែរ​ដោយ​ចេតនា​នូវ​សម្បត្តិ​សាធារណៈ ឬ​ថវិកាជាតិ​ឱ្យ​ចូល​មក​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ។ អ្នក​ទទួល​សំណូក សំណូក និង​អ្នក​ឱ្យ​សំណូក​ចាត់ជា​របស់​ឬ​ជន​ពុក​រលួយ ។

លោក​វើ​រ​តេ​ម (Wertheim) ក្រោយ​ពី​បាន​សិក្សា​លើ​ទិដ្ឋភាព​នៃ​អំពើ​ពុក​រលួយ​នៅ​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍ បានឱ្យ​ន័យ​ទៅ​អំពើ «​ពុក​រលួយ​» ដូច​តទៅ ៖
«​ជន​ពុក​រលួយ គឺជា​ជន​ដែល​ទទួល​សំណូក ដើម្បី​សម្រួលការ និង​ឱ្យ​បាន​សម្រេច​បំណង​របស់​អ្នក​សូក ។ អ្នក​ទទួល​សំណូក ការ​សូក និង​សំណូក​ទាំងអស់ អាច​ចាត់ជា​រឿង​ពុក​រលួយ​។ ការ​គៃបន្លំ​ថវិកា ការ​កំហែង​យក​លុយ​សាធារណៈ​ដោយ​កម្លាំង ដោយ​ល្បិច ឬ​ដោយ​អង្វរ​ក៏​ចាត់ជា​អំពើ​ពុក​រលួយ​ដែរ ។ ជន​ដែល​បង្វែរ ឬ​លួច​ប្រាក់ ឬ​សម្បត្តិ​សាធារណៈ​ដើម្បី​យក​មក​ប្រើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ជា​ជន​ពុក​រលួយ​» ។

នៅ​ប្រទេស​ឥណ្ឌា​ពី​ឆ្នាំ​១៩៦៤ ដោយ​អំពើ​ពុក​រលួយ​កាន់តែ​រីក ខ្លាំង​ឡើង​ៗ ក្រសួងមហាផ្ទៃ​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ពិនិត្យ​រិះរក​មធ្យោបាយ​បង្ការ​អំពើ​ពុក​រលួយ ។ ក្រោយ​ពី​បាន​សិក្សា និង​ប្រជុំ​ជា​ច្រើន​លើក ច្រើន​គ្រា​មក គណៈកម្មការ​បាន​ចងក្រង និង​ផ្សាយ​ជូន​សាធារណជន​នូវ​សេចក្តីរាយការណ៍​មួយ​ឈ្មោះ​ថា «​រ៉ាប់​ព័រ សាន់​តា​ណា​ម​» (Rapport Santhanam) ។ លោក​សាន់​តា​ណា​ម​ជា​ប្រធាន​គណៈកម្មការ ។

«​រា​៉​ប់​ព័រ សាន់​តា​ណា​ម​» បានឱ្យ​ន័យ «​អំពើ​ពុក​រលួយ​» ដូច​តទៅ ៖ «​ការ​ប្រើ​អំណាច ខុសច្បាប់​ដែល​មាន​ជា​ធរមាន ការ​ប្រើ​អានុភាព នៃ​អ្នក​រដ្ឋការ​ដើម្បី​រក​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​ក្នុង​តំណែង​ដែល​កំពុង​បំពេញ​ករណីយកិច្ច​ដែល​ជា​ប្រយោជន៍​សាធារណៈ ។ ការ​សូក ឬ​ទទួល​សំណូក​ចាត់ទុកជា​អំពើ​ពុក​រលួយ​» ។

គេ​បាន​បន្ត​ទៅ​ទៀត​ថា អំពើ​ពុក​រលួយ​បាន​រីក​រាលដាល​ស្ទើរ​គ្រប់​ក្រសួង គ្រប់កន្លែង​នៅ​ឆ្នាំ​១៩៣៩-១៩៤៥ គឺ​នៅ​ពេល​សង្គ្រាមលោក​លើក​ទី​២ ។ រឿង​ពុក​រលួយ​កើត​ច្រើន​ជាងគេ​ក្នុង​ក្រសួងការពារជាតិ ក្នុង​ការ​ទិញ​សស្ត្រាវុធ​។ ការ​លួច​បំបាត់​នេះ បាន​ប្រព្រឹត្ត​ទៅ​ទាំង​ភ្នែក​ស្រស់​ៗ ដោយ​មាន​អ្នក​រដ្ឋការ ឬ​ក្រសួង​ខាងលើ​ដឹង​ឮ​ទាំងអស់ ។ ក្រសួង​ខាងលើ​ត្រូវធ្វើ​ជា​មិនដឹង មិន​ឮ​ចំពោះ​រឿង​នេះ ដោយ​សំអាង​ថា វេលា​នោះ​ជា​ពេល​មាន​សង្គ្រាម !

គេ​លួច​លុយ​ជាតិ​សូក​បា​៉​ន់ បំបាត់​លុយ​ថវិកា គំរាមកំហែង​នៅ​មន្ទីរ​ទារពន្ធ​ប៉ូលិស សាធារណការ រទេះភ្លើង អាហរ័ណ នីហរ័ណ កន្លែង​ប្រឡង​ឡាន សាលា​កាត់សេចក្តី រហូត​ដល់​សាលារៀន មហាវិទ្យាល័យ ក្នុង​ពេល​ជ្រើស​សិស្ស ម្តង​ៗ ។​ល​។ ពេល​មាន​សំណង់ ម្តង​ៗ សហគ្រិន​ត្រូវ​ចំណាយ​លុយ​ដើម្បី​សូក​អ្នក​រដ្ឋការ​គ្រប់​ក្រសួង ប្រហែល​ពី​៧​ទៅ​១១​ភាគរយ​នៃ​តម្លៃ​សំណង់ ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ធំ​ៗ​ភាគច្រើន​បាន​ប្រមូល​សម្បត្តិ​សាធារណៈ ឬ​បាន​ទទួល​សំណូក​ជាង​១៦​ឆ្នាំ​មក ហើយ​ៗ​ក្នុង​ពេល​ដែល​លោក​អស់នេះ​កំពុង​កាន់​តំណែង​នីមួយ​ៗ គេ​បាន​ប្រើ​អានុភាព​របស់​គេ ដើម្បី​បន្ទុក​បណ្តាក់​កូន ក្មួយ មិត្តភក្តិ នៅ​កន្លែងធ្វើការ ល្អ​ៗ​រហូត​មក ។

អ្នកជំនួញ​មានការ​ទាក់ទង​ជាប់​ស្អិត​ជាមួយ​មន្ត្រី​ពុក​រលួយ ។ គឺ​អ្នកជំនួញ​អស់នេះ​ហើយ ដែល​បាន​បង្វិល បំពុល​អ្នក​រដ្ឋការ​ដោយ​វិធី​ផ្សេង​ៗ​ដើម្បី​បំផ្លាញ​សម្បត្តិ​សាធារណៈ។

សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ទៀត​ថា​៖ «​នឹង​បន្ទោស​តែ​អ្នកជំនួញ​ទាំងស្រុង​ក៏​មិន​បាន ព្រោះ​អំពើ​ពុក​រលួយ​អាច​កើត​បាន​លុះត្រាតែ​មាន​មនុស្ស​ពីរ​ប្រភេទ ។ ទាល់តែ​អ្នក​រដ្ឋការ​នោះ​គ្មាន​សតិសម្បជញ្ញៈ ឬ​មនសិការ​ក្នុង​វិជ្ជាជីវៈ​ទើប​អ្នកជំនួញ​នោះ​អាច​សូកចិត្ត​អ្នក​រដ្ឋការ​នោះ​បាន​» ។

សេចក្តីរាយការណ៍​ដដែល​នេះ បាន​សន្និដ្ឋាន​ថា ៖
«​អំពើ​ពុក​រលួយ​ច្រើន​កើតឡើង​ក្នុង​ពេល​មាន​សង្គ្រាម ។ អ្នកជំនួញ និង​អ្នក​រដ្ឋការ ជា​ពិសេស​មេទាហាន ធំ​ៗ បាន​រួម​គ្នា​ប្រព្រឹត្ត​អំពើ​នេះ​» ។

នៅ​ប្រទេស​បា​៉​គី​ស្ថាន​ពីរ​បី​ឆ្នាំ​មុន​ពេល​«​រដ្ឋប្រហារ​យោធា​» នៅ​ឆ្នាំ​១៩៥៨ លោក​ទី​ប៊រ​មេន (Tibor Mende) បាន​សរសេរ​ទុក​ថា ៈ

«​គ្មាន​អ្វី​ធំ​ជាង​អំពើ​ពុក​រលួយ​នេះ​ទេ ដែល​ធ្វើ​ឱ្យ​ប្រជារាស្ត្រ ឬ​ជន​សាមញ្ញ​ខូច​ទឹកចិត្ត និង​អស់​សេចក្តី​ទុកចិត្ត​លើ​អ្នកគ្រប់គ្រង​» ។

«​ប្រាក់​ដែល​ខំ​រក និង​សន្សំ​បាន​ត្រូវ​អស់​ទៅ​វិញ ព្រោះ​យក​ទៅ​សូក​អ្នកធំ​» ។

លោក​ទី​ប៊រ បាន​សង្កេត​ឃើញ​ទៀត​ថា រឿង​ពុក​រលួយ​កើតឡើង កាលណា​មាន​ជំនួយ​បរទេស ដូច​ជា​នៅ​ប្រទេស​លាវ យួន​ខាងត្បូង ហ្វ៊ី​លី​ពី​ន ថៃ ។​ល​។ ដូច​ជា​រឿង​ម្សៅ​មី ដែល​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) គេ​យក​មក​ផ្តល់​ឱ្យ ស្រាប់តែ​ឃើញ​មាន​លក់​នៅ​តាម​តូប​ផ្សារ​ទៅ​វិញ ។

ក្រុមហ៊ុន​ជំនួញ​បារាំង អា​មេ​រិ​ក​កាំ​ង ឬ​អា​ល្លឺ​ម៉​ង់​ខាងលិច​មិនសូវ​មានរឿង​ពុក​រលួយ ឬ​ការ​សូក​ប៉ា​ន់​ច្រើន​ដូច​ជា​បរិស័ទ​ជប៉ុន​ទេ ។ នេះ​ជា​ការ​សង្កេត​របស់​អ្នកឯកទេស​ជា​ច្រើន​នៅ​អាស៊ី ។

ហេតុ​អ្វី​បានជា​ពុំ​សូវ​មានការ​ស្រាវជ្រាវ​អំពី​បញ្ហា «​អំពើ​ពុក​រលួយ​» នៅ​ទ្វីបអាស៊ី​យើង​នេះ ?
ដោយ​ពិត​ទៅ រឿង​ពុក​រលួយ​បាន​ចោទ​ឡើងជា​បញ្ហា​សង្គម​នៅ​ស្ទើរ​គ្រប់​ប្រទេស​នៃ​ទ្វីបអាស៊ី (​អំឡុង​ឆ្នាំ​១៩១១ អំពើ​ពុក​រលួយ​បាន​រីក​សុសសាយ​ពេញ​ប្រទេស​ចិន ។ នេះ​ជា​បុព្វហេតុ​សំខាន់​មួយ​នៃ​ជ័យជម្នះ ក្នុង​ការ​ឃោសនា​របស់​គណបក្ស​កុម្មុយនីស្ត​លើ​ប្រជារាស្ត្រ​ខ្សត់ខ្សោយ ។ រហូត​ដល់​សព្វ​ថ្ងៃនេះ គណបក្ស​កុម្មុយនីស្ត​ចិន​អះអាង​ថា បាន​បំបាត់​អស់រលីង​នូវ​អំពើ​ពុក​រលួយ ដែល​ជា​ជំងឺ​នៃ​លទ្ធិមូលធននិយម​) ។

អ្នក​សរសេរ​ចង់​បញ្ជាក់​ថា អំពើ​ពុក​រលួយ​មិនមែន​គ្មាន​ក្នុង​ទ្វីបអឺរ៉ុប អាហ្វ្រិក ឬ​អា​មេ​រិ​កឡា​ទី​ន​នោះ​ទេ ។ អ្នកប្រាជ្ញ​ខាង​សង្គម​សាស្ត្រ​បាន​បញ្ជាក់​ថា អំពើ​ពុក​រលួយ​មាន​កើតឡើង​នៅ​សហរដ្ឋ​សអា​មេ​រិ​ក អង់គ្លេស ហូ​ឡង់ និង​ស្ក​ង់​ឌី​ណា​វី ។

នៅ​អាស៊ី​យើង​ជន​ស្បែក​ស ឬ​អ្នកត្រួតត្រា​មានការ​ទាក់ទង​ក្នុង​ផ្នែក​គ្រប់គ្រង ឬ​ផ្លូវជំនួញ​ជាមួយ​អ្នក​ម្ចាស់​ស្រុក ។ ម្ល៉ោះហើយ​បានជា​គេ​មិន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា ឬ​ស្រាវជ្រាវ​អំពី​រឿង​ពុក​រលួយ ព្រោះ​វា​អាច​បញ្ចេញ​អាថ៌​កំបាំង​របស់​គេ ។ ចំណែក​អ្នកប្រាជ្ញ​នៅ​អាស៊ី​ភាគច្រើន ហាក់ដូចជា​ទុក​រឿង​ពុក​រលួយ​ជា​រឿង​ធម្មតា​ដែល​តែងតែ​កើតឡើង​នៅ​គ្រប់​សង្គម គ្រប់​ប្រទេស គ្រប់​សម័យ ។ ម្យា​៉​ង​ទៀត ជនជាតិ​អាស៊ី​មិនសូវ​ចូល​ចិត្ត ឬ​និយម​ស្រាវជ្រាវ​អំពី​បញ្ហា​អ្វីមួយ​តាម​វិធី​វិទ្យាសាស្ត្រ​ទេ ។

តែ​កត្តា​សំខាន់​ជាងគេ ដែល​បណ្តាល​ឱ្យ​ពុំ​សូវ​មានការ​ស្រាវជ្រាវ​រឿង​ពុក​រលួយ​នៅ​ទ្វីបអាស៊ី​គឺ ៖
ក​-​គ្មាន​ព័ត៌មាន​ច្បាស់​ពិតប្រាកដ​ដើម្បី​ស្រាវជ្រាវ និង​ពិសោធន៍​តាម​វិធី​វិទ្យាសាស្ត្រ ។
ខ​-​អ្នកប្រាជ្ញ​ខាង​សង្គមវិទ្យា ទើបនឹង​ចាប់ផ្តើម​យក​វិធី​វិទ្យាសាស្ត្រ​មក​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​ពិសោធ និង​ការ​ស្រាវជ្រាវ ។

គ​-​ឧបករណ៍​ខាង​ការ​ស្រាវជ្រាវ​ផ្នែក​សង្គមវិទ្យា​នៅ​មាន​អាយុ​ខ្ចី​នៅឡើយ ។ ម្ល៉ោះហើយ​បានជា​គេ​ឮ​គេ​និយាយ​អំពី​រឿង​ពុក​រលួយ​ច្រើន​ជាងគេ ឃើញ​ការ​សិក្សា ឬ​សរសេរ​អំពី​រឿង​ពុក​រលួយ​ក្នុង​សៀវភៅ ។

អ្នក​សិក្សា ឬ​ស្រាវជ្រាវ​អំពី​បញ្ហា​ពុក​រលួយ​ច្រើន​តែ​ប្រទះ​នូវ​ការ​លំបាក​ក្នុង​វិស័យ​វិធីសាស្ត្រ​។ ដើម្បី​ឱ្យ​បាន​លទ្ធផល​ជាក់លាក់​ដែល​អាច​ទៅ​ជា​ទ្រឹស្តី ឬ​គោល​គំនិត​ច្បាស់លាស់ អ្នកប្រាជ្ញ​ខាង​មនុស្ស​សាស្ត្រ​ត្រូវ​ផ្អែក​ទៅ​លើ​វិធី​វិទ្យាសាស្ត្រ ដូច​ជា​ធ្វើការ​វិភាគ​ដោយ​ផ្អែក​លើ​ស្ថិតិ វិភាគ​វែកញែក​រក​កត្តា ផ្សេង​ៗ ឬ​សិក្សា​រក​ការ​ទាក់ទង ។

វិធីសាស្ត្រ​ទាំង​អស់នេះ​អាច​យកមក​ប្រើប្រាស់​បាន លុះត្រាតែ​អ្នក​ស្រាវជ្រាវ​អាច​ប្រមូល «​បម្រាប់​» អំពី​បញ្ហា​ដែល​ចង់​សិក្សា​នោះ​បាន​គ្រប់គ្រាន់ ។ ក្រៅពី​ឧបសគ្គ​ខាងលើ​នេះ «​បម្រាប់​» ដែល​ដកស្រង់​ពី​ផ្នែក​មនុស្ស​សាស្ត្រ​ច្រើន​តែ​មាន​លក្ខណៈ​មិន​បរិបូណ៌ ដែល​មិន​អាច​នឹង​យក​មក​ប្រើ​ក្នុង​ការ​ស្រាវជ្រាវ​បាន ។

លោក​ណៃ (J.S.Nye) បាន​ស្នើ​ឱ្យ​យក​បញ្ហា​ពុក​រលួយ​មក​សិក្សា​តាម​វិធី​តម្លៃ​-​វិភាគ ពោល​គឺ​ស្រាវជ្រាវ​រកហេតុ និង​លទ្ធផល​គិត​ជា​លេខ ដែល​អំពើ​ពុក​រលួយ​អាច​បណ្តាល​ឱ្យ​ខូច​ដល់​មនុស្ស និង​សង្គម ។

គំនិត​នេះ​ប្រសើរ​ណាស់ តែ​តាម​ការណ៍​ពិត​វិធី​នេះ​មិន​អាច​យក​ទៅ​អនុវត្ត​កើត ព្រោះ​ដូច​បាន​ពោល​មក​ហើយ អ្នក​សិក្សា​មានការ​លំបាក​ក្នុង​ការ​រក «​បម្រាប់​» ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ ។

ដូច្នេះ​ការ​សិក្សា​នៃ​អំពើ​ពុក​រលួយ ជា​ការ​ពិបាក តែ​ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ អ្នក​សិក្សា​ត្រូវ​ខិតខំ​រក «​បម្រាប់​» ឱ្យ​បាន​ច្រើន និង​បន្ត​ការ​វែកញែក​តទៅ​ទៀត ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​អ្នក​សិក្សា​ត្រូវ​ស្រាវជ្រាវ​ខាង​ផ្នែក​គ្រប់គ្រង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ ទស្សនៈ និង​កា​រវិ​វ​ឌ្ឍ​សង្គម​ឱ្យ​បាន​ច្បាស់ ព្រោះ​កត្តា​ទាំងអស់​វា​ប្រទាក់ប្រទង​គ្នា​ដូច​សំណាញ់ ។

សូម​បញ្ជាក់​ចំណុច​មួយទៀត​ថា អ្នក​សរសេរ​គ្មាន​ឯកសារ​អំពី​រឿង​ពុក​រលួយ​ដែល​កើត​មាន​ក្នុង​ប្រទេស​កុម្មុយនីស្ត​ទេ ម្ល៉ោះហើយ​អ្នក​សរសេរ​មិន​អាច​សន្និដ្ឋាន​បាន យ៉ាង​ណា​ៗ​ឡើយ ។ តែបើ​តាម​ការ​ពិចារណា​លើ​ឯកសារ​ទាំង​ប៉ុន្មាន ដែល​ផ្សាយ​ចេញពី​ប្រទេស​កុម្មុយនីស្ត អាច​ឃើញ​យ៉ា​ង​ច្បាស់​ថា ប្រទេស​កុម្មុយនីស្ត​ប្រឆាំងយ៉ាង​​ម៉ឺង​ម៉ា​ត់​នឹង​អំពើ​ពុក​រលួយ គឺ​ចាត់វិធានការ​គ្រប់​បែប​យ៉ា​ង​ដើម្បី​កុំឱ្យ​អំពើ​នេះ​កើតឡើង​បាន ។

គេ​និយម​និយាយ​រឿង​ពុក​រលួយ​ដោយ​មិន​ចំ​មុខ
ស្ទើរ​នៅ​គ្រប់​ប្រទេស ក្នុង​កាសែត ទស្សនាវដ្តី ឬ​ក្នុង​ការ​ជជែក​គ្នា​លេង គេ​ច្រើន​តំណាល​ពី​រឿង ឬ​ពី​សកម្មភាព​ដែល​គេ​បាន​ចាត់​ទុក​ថា ជា «​អំពើ​ពុក​រលួយ​» នៃ​អ្នកនយោបាយ នៃ​អ្នកគ្រប់គ្រង នៃ​លោក​នេះ លោក​នោះ នៃ​ថៅកែ​នេះ ថៅកែ​នោះ ។

ក្នុង​កាសែត គេ​ឧស្សាហ៍​ឃើញ​សេចក្តីរាយការណ៍​លី​ស គិញ ឬ​សាលា​កាត់ក្តី​នៃ​រឿង​ពុក​រលួយ​របស់​អ្នក​រដ្ឋការ «​តូច​ៗ» ដែល​គេ​ចាប់​ធ្វើ​ទោស ឬ​ឃុំឃាំង ឬ​បង្ខំ​ឱ្យ​លា​ចេញពី​តំណែង​ធ្វើការ ។

អ្នកនិពន្ធ​ច្រើន​រៀបរាប់​អំពី​មហន្តរាយ​ដល់សង្គម​ដែល​បណ្តាល​មក​ពី​អំពើ​ពុក​រលួយ ហើយបញ្ចប់​អត្ថបទ​ដោយ​ការ​ស្នើ​យោបល់​បង្កើត​គណៈកម្មការ​វិន័យ ឬ​គណៈកម្មការ​បោសសម្អាត ។

សរុបសេចក្តី​ទៅ គេ​ច្រើន​និយាយ​ពី​រឿង​ពុក​រលួយ​នៃ​អ្នក​រដ្ឋការ «​តូច​ៗ» ។ ឯ​ឫស​ដើម​នៃ​អំពើ​នេះ គេ​មិន​ដែល​យក​មក​សិក្សា ដើម្បី​វែកញែក​រក​លក្ខណៈ ឬ​បុព្វហេតុ​ដែល​បណ្តាល​ឱ្យ​កើត​អំពើ​នេះ​ឡើយ ។

ការ​និយាយ ឬ​សរសេរ​ច្រើន​អំពី​រឿង​ពុក​រលួយ​មិនមែន​ជា​សញ្ញា​ថា រឿង​ពុក​រលួយ​មាន​ច្រើន​ឡើយ
បើ​គេ​សង្កេត​ឱ្យ​បាន​ល្អិតល្អន់ គេ​នឹង​ឃើញ​ថា ការ​និយាយ​ច្រើន ឬ​ការ​សរសេរ​ច្រើន​ពី​រឿង​ពុក​រលួយ​ក្នុង​កាសែត​មិនមែន​ជា​សញ្ញា​ថា អំពើ​ពុក​រលួយ​មាន​ច្រើន​នោះ​ឡើយ។

នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន កាសែត​និយាយ​ច្រើន​អំពី​រឿង​ពុក​រលួយ​ជាង​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ជាង​នៅ​ប្រទេស​ភូមា ឬ​ជាង​ប្រទេស​ថៃ ។ នៅ​ប្រទេស​ឥណ្ឌា កាសែត​សរសេរ​ច្រើន​ពី​អំពើ​ពុក​រលួយ​ជាង​នៅ​ប្រទេស​ស្រី​លង្កា ។ ប៉ុន្តែ​ការណ៍​ពិត រឿង​ពុក​រលួយ​មាននៅ​គ្រប់​ប្រទេស​ទាំងឡាយ​នេះ ប្រហាក់ប្រហែល​គ្នា​ទាំងអស់ ។

តាម​ការ​ស្រាវជ្រាវ​របស់​លោក ហ្វ៊ី​រ​នី​វា​៉​ល់ (Furnivall) នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​សម័យ​អាណានិគម​ហូ​ឡង់ រឿង​ពុក​រលួយ​មិន​ដែល​កើតឡើង​សោះ ។ ចំណែក​នៅ​ប្រទេស​ភូមា​វិញ​ក្នុង​សម័យ​ជាមួយ​គ្នា មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ តែ​សព្វ​ថ្ងៃនេះ​វិញ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មានរឿង​ពុក​រលួយ​ដូច​ប្រទេស​ដទៃ​ទៀត​ដែរ ។

នៅ​ប្រទេស​ទន់ខ្សោយ​ដែល​មានការ​ពុក​រលួយ អាជ្ញាធរ​ជា​ចោរ​ដែល​មាន​ឯកសណ្ឋាន
លោក​គុណ​ណា​មីរ​ដាល (Gunna myrdal) អ្នកប្រាជ្ញ​ខាង​ផ្នែក​សេដ្ឋកិច្ច ជាតិ​ស៊ុ​យ​អែ​ត​ដ៏​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​បាន​សរសេរ​តំណាល​ពី​ការ​ពិសោធ​របស់​លោក​នៅ​ទីក្រុង​ញូ​វ​ដេ​ល្លី​អំពី​រឿង​ពុក​រលួយ​ថា ៖

«​ថ្ងៃមួយ​ខ្ញុំ​និយាយ​ទៅ​កាន់​មិត្តភក្តិ​ខ្ញុំ​ម្នាក់ ដែល​ជា​ជនជាតិ​ក្លិង្គ (​គេ​ជា​ភ្នាក់ងារ​ក្រុម​នគរបាល​) ថា «​ម៉េច​បានជា​ឯង​មិន​ប្រើ​ច្បាប់​ធ្វើ​ទោស​អ្នក​បើកឡាន​តាក់ស៊ី ដែល​មិន​គោរព​ច្បាប់​ចរាចរ​នោះ?» ។ មិត្ត​ខ្ញុំ​បាន​ឆ្លើយ​វិញ​ថា «​មិន​បាន​ទេ​លោក ព្រោះតែ​កាលណា​ខ្ញុំ​ចូល​ទៅ​ជិត វា​ៗ​មុខជា​ឆ្លើយ​ប្រាប់​មក​ខ្ញុំ​វិញ​ថា ចៀស​ឱ្យ​ឆ្ងាយ ព្រោះ​បើ​ពុំ​ដូច្នេះ​ទេវា​នឹង​ដើរ​ប្រាប់​គេឯង​ថា ខ្ញុំ​បាន​កំហែង​ទារ​យក​លុយ​វា​ចំនួន​ដប់​រូពី ហើយ​បើ​ខ្ញុំ​ខំ​ប្រកែក​យា​៉​ង​ណា​ក៏​ដោយ​ក៏​គ្មាន​នរណា​គេ​ជឿ​ខ្ញុំ​ដែរ​» ។

លោក​មីរ​ដាល បាន​សរុបសេចក្តី​ថា «​ឧទាហរណ៍​មួយ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា សង្គម​នេះ​បាន​ទុក​អំពើ​ពុក​រលួយ​ជា​ការ​ធម្មតា ប្រជារាស្ត្រ​ទុក​ប៉ូលិស​ជា​អ្នក​ជិះជាន់​រាស្ត្រ​ខ្សត់  ខ្សោយ ។ ការ​មិន​គោរព​ច្បាប់​ចេះ​តែ​មាន ដោយ​គ្មាន​នរណា​មួយ​ជួយ​ឈឺឆ្អាល ។ គេ​ទាំងអស់​គ្នា​ទុក​ឱ្យ​អំពើ​នេះ​ក្លាយជា​រឿង​ធម្មតា​ទៅ​វិញ​» ។

នៅ​ប្រទេស​ទន់ខ្សោយ ដែល​អំពើ​ពុក​រលួយ​បាន​រីក​រាលដាល​គ្រប់កន្លែង គេ​តែង​និយាយ​ថា «​ប៉ូលិស​ជា​ចោរ​ដែល​មាន​ឯកសណ្ឋាន ។ ស្មៀនសាលា​ក៏​ត្រូវ​សូក​ដើម្បី​ឱ្យ​សំណុំរឿង​ឡើង​ទៅ​លើ​។ ក្រសួង​គយ​មិន​ព្រម​អនុញ្ញាត​ឱ្យ​របស់​ចេញ​មក​លក់​នៅ​ផ្សារ បើ​គេ​មិន​សូក​» ។ ឯ​អ្នក​នៅ​ធ្វើការ​ក្រោម​បង្គាប់​សុខចិត្ត​ទិញ​ឡាន​ពី​នាយ​ចៅហ្វាយ ថ្លៃ​ជាង​ទិញ​នៅ​ហាង​ព្រោះ​ចង់​ផ្គាប់ចិត្ត​ចៅហ្វាយ ។ ការ​បន្លំ​លុយ​កើត​ក្នុង​ការ​ទិញ​អី​វ៉ាន់​សំណង​ដេញថ្លៃ ឬ​ពេល​មាន​បេសកកម្ម​ទៅ​ក្រៅប្រទេស ម្តង​ៗ» ។

នៅ​ពេល​ដែល​សង្គម​កំពុង​ផ្លាស់​របប​គ្រប់គ្រង​ពី​មួយ​ទៅ​មួយ អំពើ​ពុក​រលួយ​ដែល​បាន​កើតឡើង​ក្នុង​សង្គមចាស់ ក៏​ត្រូវ​អាជ្ញាធរ​យក​មក​លាតត្រដាង​ឱ្យ​សាធារណជន​ឃើញ ដើម្បី​ដាក់​កំហុស​ឱ្យទៅ​របប​សង្គមចាស់ ។ តែ​ក្នុង​ពេល​ដដែល​នេះ បើ​អាជ្ញាធរ ឬ​អ្នក​កាន់​អំណាច​ថ្មី គ្មាន​វិធានការ​អ្វី​ឱ្យ​ច្បាស់លាស់​ក្នុង​ការ​កម្ចាត់​ឬ​បង្ក្រាប​អំពើ​នេះ ភ្លាម​ៗ​ទេ អំពើ​នេះ​នឹង​រីក​រាលដាល​កាន់តែ​ច្រើន ឡើង​ៗ ។

ក្រោយ​ពី​រដ្ឋប្រហារ​មិន​សម្រេច​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ១៩៦៥ នៃ​គណបក្ស​កុម្មុយនីស្ត និង​ក្រោយ​ពី​ការ​ដណ្តើម​អំណាច​របស់​លោក ស៊ូ ហារ​តូ និង​លោក​ណា​ស៊ូ​សុ​ន ពី​លោក​ស៊ូ​ការ​ណូ  មតិ​មហាជន​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​ផ្ទុះ​ឡើង​ដើម្បី​ប្រឆាំង​នឹង​បញ្ហា​ពុក​រលួយ ព្រោះ​ជា​យូរ​មក​ហើយ​បញ្ហា​នេះ​ត្រូវ​អ្នក​រដ្ឋការ​ខាងលើ​បំបិទ​ទុក​មិន​ឱ្យ​និយាយ ឬ​សរសេរ ។

គណៈកម្មការ​មួយ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពុក​រលួយ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​លោក​ស៊ូ ហារ​តូ ។ គណៈកម្មការ​នេះ​បាន​រក​ឃើញ​ក្រុម ឬ «​ក្លឹ​ប​» មួយ​ដែល​កាន់កាប់​ធនាគារ​ជា​ច្រើន ។ ធនាគារ​នេះ​ហើយ​ដែល​ជា​កន្លែង​បំបាត់ និង​បន្លំ​លុយ​ជាតិ និង​លុយ​ឯកជន​ដែល​គេ​យក​ទៅ​ដាក់​។ ធនាគារ​ទាំង​អស់នេះ​បាន​បើក​លុយ​ឱ្យ​មិត្ត​ភក្តិ​របស់​ខ្លួន​ខ្ចី ដោយ​ឥត​មាន​សំបុត្រ​ធានា ឬ​បង្កាន់ដៃ​អ្វី​ឡើយ ។ នៅ​ថ្ងៃ​ទី​២៩ សីហា ១៩៦៧ មាន​ធនាគារ​១៥ ត្រូវ​រដ្ឋាភិបាល​លោក​ស៊ូ ហារ​តូ បញ្ជា​ឱ្យ​បិទទ្វារ ព្រម​ទាំង​ឆែកឆេរ​ដោយ​ក្រសួង​មាន​សមត្ថកិច្ច ។ គួរ​កត់​សម្គាល់ថា ក្នុង​ចំណោម​ធនាគារ​ទាំង​១៥​នេះ មាន​ធនាគារ​មួយ​ដែល​ជា​ធនាគារ​យោធា ។

គណៈកម្មការ​ត្រួតពិនិត្យ​រឿង​ធនាគារ​នេះ បាន​ចេញ​ជា​សេចក្តីរាយការណ៍​មួយ​ដែល​បង្ហាញ​ថា មាន​មូលប្បទានប័ត្រ ចំនួន​៣៩.០០០​សន្លឹក ដែល​ធនាគារ​បី ខុស​ៗ​គ្នា​ធ្វើ​បន្លំ​ក្លែង  ក្លាយ ។ នាយទាហានជាន់ខ្ពស់​ម្នាក់​បាន​បង្វែរ និង​បន្លំ​លួច​លុយ​បាន​ពី​ធនាគារ​មួយ​មាន​ចំនួន​ជាង​១២០​លាន​រូពី​យ៉ា ។ ទីបំផុត​គណៈកម្មការ​នោះ​បាន​ប្រមូល​លុយ​មក​វិញ បាន​តែ​៥០​លាន​ទេ ឯ​ចំណែក​៧០​លាន​នោះ​ត្រូវ​បាត់ ហើយ​នាយទាហាន​រូប​នោះ​បាន​គេចខ្លួន​បាត់​ទៅ​រស់នៅ​ឯ​បរទេស ។

បញ្ហា​ពុក​រលួយ​បាន​ច្រាន​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឱ្យ​ធ្លាក់​ក្នុង​សេចក្តី​អន្តរាយ​ស្ទើរតែ​កែ​លែង​កើត​ក្នុង​សម័យ​លោក ស៊ូ ការ​ណូ ។ សេចក្តី​បារម្ភ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​ក្នុង​ពាក្យ​សម្តី​របស់​លោក​ឧត្តមសេនីយ៍ ណា​ស៊ូ​សុ​ន ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​និស្សិត​នៅ​កោះ​ស៊ូ​មា​៉​ត្រា ខាងជើង កាលពី​ថ្ងៃ​ទី​២៦ សីហា ១៩៥៧ មាន​សេចក្តី​ថា ៖

«​ជនជាតិ​ឥណ្ឌូ​ណេ​ស៊ី​ជំពូក​នេះ​មិន​ត្រឹមតែ​មិន​បាន​ធ្វើ​ឱ្យ​សង្គម​ឥណ្ឌូ​ណេ​ស៊ី​បាន​រីក​ចម្រើន ចាប់តាំងពី​ថ្ងៃ​ឯករាជ្យ​មក​ទេ វា​ថែម​ទាំង​ច្រាន​ប្រទេស​យើង​នេះ​ឱ្យ​ធ្លាក់​ក្នុង​ជំងឺមហារីក គឺ​ជំងឺ​ពុក​រលួយ​នេះ​» ។

នៅ​ថ្ងៃ​ទី​១១ សីហា ១៩៦៧ កាសែត​ហ្សា​ការ​តា បាន​សរសេរ​ថា ក្រសួង​មាន​សមត្ថកិច្ច​បាន​ចាប់​បាន​ជន​មួយ​ក្រុម​ចំនួន​១៧​នាក់ ដែល​ខ្លះ​ជា​មន្ត្រី​ទាហាន​ជាន់ខ្ពស់ ដែល​បាន​បង្កើត​ជា​ក្រុម​ចោរ (Mafia) សម្រាប់​លក់​គ្រឿង​សស្ត្រាវុធ​ឱ្យ​ឯកជន និង​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ ផ្សេង​ៗ ។

កាសែត​ដដែល​នេះ​បាន​សរសេរ​រៀបរាប់​ទៀត​ថា ៖
«​នាយទាហាន​ធំ​ម្នាក់​បាន​បញ្ជា​ឱ្យ​កូនទាហាន​ម្នាក់ ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​ក្រៅ​ទីក្រុង​ហ្សា​ការ​តា ព្រមទាំង​បាន​ប្រគល់​កាំភ្លើង​ថ្មី​មួយ​ដើម និង​ប្រាក់​ចំនួន​៦.០០០​ទៅ​១៥.០០០​រូពី​យ៉ា ទុកជា​បៀវត្សរ៍​សម្រាប់​មួយ​ខែ ។ កូនទាហាន​នោះ​យក​កាំភ្លើង​ទៅ​លក់​ឱ្យ​ឯកជន​បាន​តម្លៃ​១១.០០០​រូពី​យ៉ា ហើយ​ស្ទើរតែ​រាល់​ខែ គេ​តែង​សង្កេត​ឃើញ​នាយទាហាន​ខាងលើ​នេះ​បញ្ជូន​កូនទាហាន​ដដែល​ឱ្យទៅ​បំពេញបេសកកម្ម​ឯ​ក្រៅ​ក្រុង ។ ទីបំផុត​ក្រសួង​សមត្ថកិច្ច​បាន​ចាប់​ឃើញ​ភស្តុ​តាង​ជាក់លាក់​ថា លុយ​ដែល​បាន​មក​ពី​លក់​កាំភ្លើង​នោះ បាន​យក​មក​ប្រគល់​ឱ្យ​នាយ​ចៅហ្វាយ​ខ្លួន ហើយ​លុយ​នេះ​បាន​ចែកចាយ​ហ៊ុន​គ្នា​រវាង​នាយទាហាន និង​កូនទាហាន​របស់​ខ្លួន​» ។

កាសែត​ដដែល​បាន​បន្ត​ទៀត​ថា ក្រសួង​សមត្ថកិច្ច​បាន​ចូល​ទៅ​ក្នុងផ្ទះ​មួយ​នៅ​សង្កាត់​ហ្សា​ទី​ប៉េ​តាំ​បួ​រា​៉ (Djatipetambura) នៃ​ក្រុង​ហ្សា​ការ​តា ហើយ​ឃើញ​មាន​ទុក​ស្តុក​កាំភ្លើង​ចំនួន​១១​ដើម ព្រមទាំង​មូលប្បទានប័ត្រ​ចំនួន​១០​សន្លឹក​ដែល​ពុំ​ទាន់​យក​ទៅ​បើក ។

កាសែត «​ស៊ី​ណា​ហា​រ៉ា​ប៉ាំង​» ចុះ​ថ្ងៃ​ទី​៧ សីហា ១៩៦៧ បាន​សរសេរ​រឿង​មួយ​ថា ៖
«​ក​ប៉ា​ល់​ដែល​ដឹក​សំណប៉ាហាំង (Etain) ពី​បង់កា (Banka) ត្រូវ​បាត់​រាល់​យប់​ដោយ​គ្មាន​នរណា​មួយ​ដឹង ឬ​តាមដាន​ឃើញ ។ ក្នុង​មួយ​យប់​មាន​កប៉ាល់​មួយ​ដែល​គេច​បាត់ ។ ក្រោយមក​ក្រសួង​សមត្ថកិច្ច​បាន​រក​ឃើញ​ថា អ្នក​ដែល​បន្លំ​និង​លូកដៃ​ក្នុង​រឿង​ពុក​រលួយ​នេះ គឺជា​ក្រុម​នាយទាហាន​មួយ​ក្រុម ព្រោះ​នៅ​ថ្ងៃ​ទី​៧ សីហា ១៩៦៧ ក្រសួង​សមត្ថកិច្ច​បាន​ចាប់​ក​ប៉ា​ល់​មួយ​ដែល​ដឹក​សំណ​បា​៉​ហាំ​ង​តម្លៃ​ប្រហែល​២០.០០០​ដុល្លារ​ម៉ា​ឡេ​ស៊ី​នៅ​កំពង់​ផែ តាំងយូ​ស​តៃ (Tanyos Tai) ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​គឺ​នាយទាហានជាន់ខ្ពស់​ម្នាក់​» ។

សព្វថ្ងៃ​អំពើ​ពុក​រលួយ​នៅ​ប្រទេស​នេះ​បាន​ថយឥទ្ធិពល​ជា​ច្រើន ដោយសារ​រដ្ឋាភិបាល​កណ្តាល​បាន​ចាត់វិធានការ ភ្លាម​ៗ និង​ម៉ឺង​មា​៉​ត់​បំផុត ។

សង្គម​វិទូ​ខ្លះ​មើលឃើញ​ផលប្រយោជន៍​នៃ​អំពើ​ពុក​រលួយ
មាន​អ្នកខ្លះ​ចាត់​អំពើ​ពុក​រលួយ​ជា «​ខ្លាញ់​» ឬ «​ប្រេង​» សម្រាប់​រំអិល​កង់ ឬ​ស្ពឺ​នៃ​ម៉ាស៊ី​ន​គ្រប់គ្រង​ឱ្យ​បាន​ដើរ​ស្រួល ។ អ្នកខ្លះ​ទៀត​ទុក​អំពើ​ពុក​រលួយ ឬ​សំណូក​នេះ​ជា​ថ្នាំ​លើក​កម្លាំង ដើម្បី​បំពេញ​កិច្ចការ​អ្វីមួយ ។

មាន​អ្នកជំនួញ​ម្នាក់​បាន​ជជែក​យ៉ា​ង​ម៉ឺងម៉ាត់​ថា អំពើ​ពុក​រលួយ​មិនមែន​ជា​អំពើអាក្រក់​ទាំងអស់​ដូច​យើង​តែង​ស្មាន​នោះ​ទេ ។ គាត់​បាន​អះអាង​ថា «​សំណូក​» ដែល​យើង​ចាត់ជា «​របស់​ដែល​បង្កើត​អំពើ​ពុក​រលួយ​» នោះ​ជា «​ខ្លាញ់​» ឬ​ជា​មធ្យោបាយ​ដើម្បី​ឱ្យ​គោលបំណង​របស់​គាត់​បាន​សម្រេច ។ គាត់​បាន​ជជែក​តទៅ​ទៀត​ថា គោលដៅ​បញ្ចប់​នៃ​អំពើ​ដែល​អាក្រក់​នោះ មិនមែន​ត្រឹម «​សំណូក​» នោះ​ទេ ។ នេះ​ជា​ឧទាហរណ៍​ដែល​គាត់​បាន​យក​មក​សំអាង ការ​សុំ​ច្បាប់​សង់​អគារ ការ​សុំ​ច្បាប់​ចេញ​ទៅ​ស្រុក​ក្រៅ គាត់​ថា «​សំណូក​» ដែល​យក​ទៅ​ឱ្យ​អ្នក​រដ្ឋការ​ពីលើ​ដែល​គេ​ជា​អ្នក​សម្រេចការ​នេះ​ឱ្យ​ឆាប់​កើត គឺជា «​ឥ​វ៉ា​ន់​» ឬ​ជា «​របស់​» ដែល​គាត់​យក​ទៅ​ប្តូរ ឬ​ទៅ​ទិញ​ដើម្បី​យក​សេរីភាព​របស់​គាត់​ប៉ុណ្ណោះ ។ គាត់​បន្ត​ទៀត​ថា បើ​គាត់​មិន​សូក​ទេ កិច្ចការ​របស់​គាត់​នឹង​មិន​បាន​សម្រេច ។

អ្នកជំនួញ​ដដែល​នេះ​បាន​អះអាង​ទៀត​ថា បើ​គាត់​យក​លុយ​ទៅ​សូក​អ្នកធំ ដើម្បី​ដេញ​អ្នក​ខ្សត់ខ្សោយ​ដែល​គេ​ត្រូវ​បាន ឬ​ត្រូវ​មាន​សេរីភាព​ដូច​គាត់​ដែរ​នោះ ដូច​ជា​ទិញ​កន្លែង សំខាន់​ៗ​សម្រាប់​សាច់ញាតិ ឬ​មិត្តភក្តិ​របស់​គាត់ គាត់​ថា​អំពើ​នេះ​មិន​ត្រូវ ហើយ​គ្មាន​សីលធម៌ ហើយ​អាច​ចាត់ទុកជា «​អំពើ​ពុក​រលួយ​» ។

មាន​អ្នក​ប្រាជ្ញា​ខាង​សង្គមវិទ្យា​ខ្លះ​ក៏​បាន​អះអាង​ថា «​អំពើ​ពុក​រលួយ​» មិនមែន​អាក្រក់​ទាំងអស់​ទេ ។

លោក​វៃ​ណើ​រ (Weiner) បាន​យល់​ថា «​សំណូក ធ្វើ​ឱ្យ​«​ស្ពឺ​» នៃ​ការ​គ្រប់គ្រង​ដើរ​ស្រួល ព្រោះ​ការ​គ្រប់គ្រង នីមួយ​ៗ​មានច្បាប់ និង​បទបញ្ញត្តិ​ច្រើន​ពេក ម្ល៉ោះហើយ​បើ​មិន​សូក អ្នក​រកស៊ី​នឹង​ឈប់​រកស៊ី ហើយ​ទីបំផុត​សេដ្ឋកិច្ច​នឹង​រលំ​» ។

លោក​វៃ​ណើ​រ ហ៊ាន​អះអាង​តទៅ​ទៀត​ថា បើ​សង្គម​ណា​ហា​៊​ន​បង្ខំ​ឱ្យ​យក​ច្បាប់ និង​បទ​ប្បញ្ញត្តិ​មក​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ឥត​ខ្ចោះ សេដ្ឋកិច្ច​នៃ​សង្គម​នោះ​មុខតែ​គាំង​មិន​ទៅ​មុខ ។

ក្នុង​គំនិត​ដែល​សំអាង​ថា អំពើ​ពុក​រលួយ​ខ្លះ​អាច​ផ្តល់​សេចក្តីចម្រើន លោក​ខ​លិ​ន​ឡី បាន​សរសេរ​ថា ៖
«​រឿង​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស អ៊ូ​ហ្គ​ង់​ដា ទ្វីបអាហ្វ្រិក នៅ​ពេល​ដែល​រដ្ឋសភា​ប្រទេស​នេះ បាន​បើក​សម័យប្រជុំ​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៦៣ ។ ក្នុង​ពេល​នោះ លោក​រដ្ឋមន្ត្រីក្រសួង​ផ្សាយ​ព័ត៌មាន​បាន​ត្រូវ​តំណាង​សភា​ជា​ច្រើន​ចោទ​ថា លោក​បាន​ទទួល​សំណូក និង​ជា​មនុស្ស​ពុក​រលួយ ដោយ​លោក​ឱ្យ​សិទ្ធិ​ផ្តាច់មុខ​ទៅ​ក្រុមហ៊ុន​អា​មេ​រិ​កាំ​ង​មួយ​លក់​វិទ្យុទូរទស្សន៍ ។ លោក​រដ្ឋមន្ត្រី​រូប​នេះ​បាន​អះអាង​ថា ការ​ដែល​ឱ្យ​សិទ្ធិ​ផ្តាច់មុខ​ទៅ​ក្រុមហ៊ុន​តែ​មួយ​នេះ គឺ​មក​ពី​ក្រុមហ៊ុន​នេះ​បាន​សន្យា​នឹង​ដំឡើង​ប៉ុស្តិ៍​វិទ្យុទូរទស្សន៍​មួយ​យ៉ា​ង​ទំនើប​បាន​ថោក ហើយ​រហ័ស​ទៀត​។ បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ជិតខាង គឺ​ប្រទេស​កេ​ន​យ៉ា ដែល​ដេញថ្លៃ​រវាង​ក្រុមហ៊ុន​ច្រើន តែ​ដល់​ចុង​ក្រោយ​រដ្ឋ​ត្រូវ​អស់​លុយ​ជា​ច្រើន​ទៅ​វិញ នៅ​ទីបំផុត​រដ្ឋ​ត្រូវ​ខាត​» ។

ដោយ​សំអាង​ទៅ​លើ​រឿង​ខាងលើ​នេះ លោក​ឡី បាន​អះអាង​ថា អំពើ​ខាងលើ​នេះ​មិនមែន​ជា​អំពើ​ពុក​រលួយ​ទេ ហើយ​បើសិនជា​គេ​ទុក​អំពើ​នេះ​ជា​អំពើ​ពុក​រលួយ អំពើ​ពុក​រលួយ​នេះ​បាន​ផ្តល់​នូវ​ការ​ចម្រើន​ទៅ​វិញ ។

រឿង​មួយទៀត​ដែល​លោក​ឡី បាន​យក​មក​លាតត្រដាង​ក្នុង​ការ​ដោះស្រាយ​ជំហរ​របស់​លោក​គឺ ៖
«​នៅ​ទីក្រុង​កាំ​ប៉ា​ឡា ប្រទេស​អ៊ូ​ហ្គ​ង់​ដា ក្នុង​ខែសីហា ១៩៦៣ សាលាក្រុង​បាន​លក់​ដី​មួយ​កន្លែង​ឱ្យទៅ​លោក​ម្នាក់​ដែល​ជា​មិត្ត​នឹង​អ្នកតំណាង​រាស្ត្រ​ម្នាក់​ក្នុង​គណបក្ស​កាន់​អំណាច ។

អ្នកទិញ​សន្យា​ថា នឹង​យក​ដី​ទៅ​សង់​កន្លែង​ចាក់​សាំង សាលាក្រុង​លក់​ដោយ​តម្លៃ​ថោក​បំផុត​គឺ​៤.០០០​ផោន (​តម្លៃ​ដែល​ត្រូវ​លក់​ប្រហែល​១១​ពាន់​ផោន​) ក្រោយមក​មិត្ត​អ្នកតំណាង​រាស្ត្រ​ដែល​ជា​ម្ចាស់​ដី​នេះ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រេងកាត​មួយ​បាន​តម្លៃ​៨​ពាន់​ផោន ។

ខាង​គណបក្សប្រឆាំង​បាន​យក​រឿង​នេះ​មក​ពិភាក្សា ហើយ​ចោទ​ទៅ​គណបក្សកាន់អំណាច​ថា ការ​លក់​នេះ​គឺជា​អំពើ​ពុក​រលួយ​ព្រោះ​ផ្អែក​ទៅ​លើ​បក្ស​និយម​ម្យ៉ាង ហើយ​ម្យ៉ាង​ទៀត តម្លៃ​វា​ថោក​ពេក ដូច្នេះ​ធ្វើ​ឱ្យ​ខាត​ដល់​ប្រយោជន៍​សាធារណៈ ។ ច្បាប់​ត្រូវ​តែ​លក់​ឱ្យ​អ្នក​ណា​ដែល​ឱ្យ​តម្លៃ​ច្រើន​ជាងគេ ។ ម្ល៉ោះហើយ​ការ​លក់​នេះ​គ្មាន​អ្វី​ជា​សំអាង​ឡើយ​» ។

លោក​ឡី វែកញែក​តទៅ​ទៀត​ថា មុន​នឹង​ថា​អំពើ​នេះ ឬ​អំពើ​នោះ​ជា​អំពើ​ពុក​រលួយ ត្រូវ​ជីកឫសគល់​ឱ្យ​បាន​ល្អិតល្អន់​សិន ។ ដូច​ជា​ក្នុង​រឿង​ទាំង​ពីរ​ខាងលើ​នេះ លោក​ឡី បាន​ចោទសួរ​ថា តើ​អំពើ​ទាំង​ពីរ​នេះ​ចាត់ជា​អំពើ​ពុក​រលួយ​ដែរ ឬអ្វី ?

ទីបំផុត​លោក​ឡី បាន​សន្និដ្ឋាន​ថា ៖
«​បើ​អំពើ​ដែល​កើតឡើង​នោះ​អាច​ហុច​ផល​ដល់​រាស្ត្រ ដល់​អ្នក​រដ្ឋការ​តូចតាច អំពើ​នោះ​មិន​ពុក​រលួយ​ទាំងអស់​ទេ​» ។

«​រឿង​ដែល​ស្តេច​ពី​ដើម​យកពន្ធ​ដារ​ត្រឹមត្រូវ​តាម​ច្បាប់​រដ្ឋ តើ​អំពើ​នេះ​ចាត់ជា​អំពើ​ពុក​រលួយ​ដែរ​ឬ?​» ។

បើ​តាម​លោក​ឡី អំពើ​ដែល​ធ្វើ​ទៅ​ខុសច្បាប់​ទើប​ចាត់ជា​អំពើ​ពុក​រលួយ ហើយ​បើ​ច្បាប់​នោះ​វា​តឹងតែង​ពេក​អំពើ​ពុក​រលួយ​ជា «​ខ្លាញ់​» សម្រាប់​ឱ្យ​ស្ពឺ​នៃ​ការ​គ្រប់គ្រង​ដើរ​ស្រួល ឬ​ឱ្យ​សេដ្ឋកិច្ច​បាន​ដើរទៅ​មុខ ។

បើ​តាម​យោបល់​អ្នកប្រាជ្ញ​ជា​ច្រើន ចំណុច​សំខាន់​ដែល​អាច​ចាត់​ទុក​ថា អំពើ​នេះ ឬ​អំពើ​នោះ​ពុក​រលួយ ឬ​មិន​ពុក​រលួយ គឺ​មិនមែន​សេចក្តីសម្រេច ឬ​ផល​ដែល​ចេញពី​អំពើ​នោះ​ទេ ។ អំពើ «​ពុក​រលួយ​» គឺជា​គំនិត​ក្នុង ជា​ឥរិយា​បទ​ឬ​ជា​គោលបំណង​របស់​មនុស្ស​ដែល​អាច​ចេញ​មក​ជា​អំពើ​ដែល​អាច​ចាត់ទុកជា​អំពើ​ពុក​រលួយ ឬ​មិន​ពុក​រលួយ ។

៣-​គេ​ច្រើន​យក​មនុស្ស​ណា​ដែល​មានឈ្មោះ​ល្អ​ត្រឹម​ត្រូវជា​ខែល​ដើម្បី​បំបិទ​គំនិត​បន្លំ​អ្នក​កណ្តាល ។ គឺជា​អ្នក​កណ្តាល​នេះ​ហើយ​ដែល​យកឈ្មោះ​របស់​លោក​នេះ​ទៅ​លក់ ។ ឯ​សំណូក​ធ្លាក់​មក​លើ​ដៃ​អ្នក​កណ្តាល​ទាំងអស់ ។

អ្នក​សូក  អ្នក​កណ្តាល  អ្នក​ទទួល​សំណូក
អ្នក​សូក  អ្នក​កណ្តាល និង​ជា​អ្នក​យក​សំណូក

ដើម្បី​ឱ្យ​កិច្ចការ​បាន​ដើរ​ស្រួល អ្នកជំនួញ​ច្រើន​ប្រើ «​អំណាច​លុយ​» ទិញ​ទឹកចិត្ត​នៃ​អ្នក​រដ្ឋការ ។ នៅ​ឆ្នាំ​១៩៥១-៥២​ជនជាតិ​ជប៉ុន​ជា​ច្រើន​បាន​កត់​សម្គាល់ថា អ្នក​រដ្ឋការ ធំ​ៗ​ដែល​ធ្លាប់​មានការ​ទាក់ទង ឬ​មាន​អានុភាព​ទៅ​លើ​ក្រុមហ៊ុន ឬ​ឧស្សាហកម្ម​ណាមួយ ពុំដែល​មាន​ឧបសគ្គ​អ្វី​ឡើយ​ក្នុង​ការ​រក​កន្លែងធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ឧស្សាហកម្ម​នេះ​ដល់​ខ្លួន​ចេញពី​តំណែង​រដ្ឋបាល​ទៅ ។ ការ​កត់សម្គាល់​នេះ​មាន​ច្រើន​ស្ទើរ​នៅ​គ្រប់​ប្រទេស ។ យោង​ទៅ​តាម​ឯកសារ​ផ្សេង​ៗ​ក្រុមហ៊ុន ធំ​ៗ​គ្រោងទុក​ប្រហែល​១៥​ភាគរយ​នៃ​ថវិកា​សម្រាប់​ទុក​ទទួលភ្ញៀវ​របៀប​នេះ ។ សកម្មភាព​បញ្ចុក​ប្រ​ស៊ី​មាន​ដូច​ជា​ឱ្យប្រាក់ ឬ​ឱ្យ «​ជំនូន​» ពេល​ថ្ងៃ​បុណ្យ​រំលឹក​ថ្ងៃកំណើត នាំ​ស៊ីផឹក​រហូត​ដល់​ទិញ​ស្រី​ញី​ឱ្យ ។

សភាព​នៃ​អំពើ​ពុក​រលួយ
ក្រោយ​ពី​បាន​សិក្សា​លើស​ភាព ផ្សេង​ៗ​នៃ​អំពើ​ពុក​រលួយ​មក យើង​អាច​ចែក​អំពើ​ពុក​រលួយ​បាន​៤​យា​៉​ង ធំ​ៗ​គឺ ៖
១-​ការ​សូក ឬ​ការ​ស៊ីសំណូក ។
២-​ការ​គៃបន្លំ​ថវិកា ឬ​សម្បត្តិ​ជាតិ ដោយ​ប្រើ​កម្លាំង ឬ​ដោយ​វិធី ផ្សេង​ៗ​ដោយ​លួចលាក់​ឬ​ដោយ​ចេញ​មុខ ។
៣-​បក្សពួក​និយម ។
៤-​អំពើ​ពុក​រលួយ​មិនដឹង​ខ្លួន ។

អំពើ​ទាំង​៤​ប្រភេទ​នេះ ទោះជា​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ណា​ក៏​ដោយ អំពើ​នេះ​មាន​គោលបំណង​ដូច​គ្នា គឺ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន​ដាក់​ខ្ពស់​ជាង​ប្រយោជន៍​រួម បំពាន​ច្បាប់ ករណីយកិច្ច និង​លែង​ស្គាល់​ការ​ទទួលខុសត្រូវ ។

អំពើ​ពុក​រលួយ​តាម​ការ​សូក ប្រព្រឹត្ត​ឡើង​ដោយ​មាន​មនុស្ស​ពីរ​នាក់​គឺ អ្នក​សូក និង​អ្នក​ទទួល​សំណូក ។ ជួនកាល​មាន​មនុស្ស​កណ្តាល​ម្នាក់​ជា​អ្នក​រត់ការ និង​ជា​អ្នក​ដែល​យល់​ចិត្តគំនិត និង​គោលបំណង​នៃ​អ្នក​សូក និង​អ្នក​ទទួល​សំណូក ។ អំពើ​នេះ​ច្រើន​ប្រព្រឹត្ត??