ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​ចម្លែក​ដូច UFO នៅ​លើ​ភព​ព្រះ​អង្គារ

8 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៥ សារព័ត៌មាន​បរទេស​បាន​ផ្សាយ​ពី​រូបភាព​អាថ៌​កំបាំង​ថត​នៅ​លើ​ភព​ព្រះ​អង្គារ​ដែល​យាន​របស់​អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក​(NASA) បញ្ជូន​មក​ផែនដី​។

កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៥ សារព័ត៌មាន​បរទេស​បាន​ផ្សាយ​ពី​រូបភាព​អាថ៌​កំបាំង​ថត​នៅ​លើ​ភព​ព្រះ​អង្គារ​ដែល​យាន​របស់​អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក​(NASA)  បញ្ជូន​មក​ផែនដី​។ មុន​នេះ​មានការ​ចាប់អារម្មណ៍​រូបភាព​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​នៅ​លើ​ភព​ផ្កាយ​ព្រះ​អង្គារ ហើយ​ឆ្ងល់​ថា​តើ​ជា​រូប​ពិត ឬ​ជា​ស្រមោល​នៃ​ពន្លឺ ។

«​ដឹ​មី​រ័​រ​» របស់​អង់គ្លេស​បាន​បង្ហាញ​រូបភាព​ថ្មី​មួយទៀត​ដោយ​យាន​ស្រាវជ្រាវ Curiosity Rover បញ្ជូន​មក​មជ្ឈមណ្ឌល NASA និង​បាន​បង្ហាញ​ជា​សាធារណៈ ។

លោក​ស្កុ​ត ស៊ី​វ៉ូ​រីង  អ្នកជំនាញ​ផ្នែក UFO  បាន​ត្រូវ​ពិនិត្យ​រូប​នោះ ហើយ​ក្រោយមក​មាន​បង្ហាញ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត រួម​ទាំង​បង្ហាញ​ការ​យល់​ឃើញ​ថា វត្ថុ​ខ្នាត​តូច​ពណ៌​ខ្មៅ​ស្ថិត​នៅ​ជ្រុង​ខាងឆ្វេង​របស់​រូបថត​ផ្ទៃ​ព្រះ​អង្គារ គឺ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​យាន​នៅ​ក្នុង​ខ្សែភាពយន្ត Star Wars​។ អ្នកលេង​អីុិ​ន​ធើ​រ​ណេ​តម្នាក់​លើក​ឡើង​ថា រូបភាព​នោះ​ដូច​គ្នា​នឹង​យាន​ពិឃាត «Star Destroyer» ក្នុង​ភាពយន្ត​រឿង Star Wars ៕