ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​រើសអើង​មង្គលការ​ភេទ​ដូច​គ្នា​នឹង​ធ្លាក់​ចុះ

8 ឆ្នាំ មុន

នៅ​ឆ្នាំ​១៨០០ ប្រទេស​ច្រើន​ជាង​១២០ លើ​ពិភពលោក​មានច្បាប់​ប្រឆាំង​នឹង​ការ​រៀបអា​ពា​ហ៍​ពិ​ពិពាហ៍​ភេទ​ដូច​គ្នា ។ តួលេខ​នេះបាន​បន្ត​កើន​ឡើងជា​លំដាប់​រហូត​ដល់​ចំនួន
១៦០​ប្រទេស​ក្នុង​ឆ្នាំ ១៩២០ ។ ចាប់ពី​ពាក់កណ្តាល

នៅ​ឆ្នាំ​១៨០០ ប្រទេស​ច្រើន​ជាង​១២០ លើ​ពិភពលោក​មានច្បាប់​ប្រឆាំង​នឹង​ការ​រៀបអា​ពា​ហ៍​ពិ​ពិពាហ៍​ភេទ​ដូច​គ្នា ។ តួលេខ​នេះបាន​បន្ត​កើន​ឡើងជា​លំដាប់​រហូត​ដល់​ចំនួន
១៦០​ប្រទេស​ក្នុង​ឆ្នាំ ១៩២០ ។ ចាប់ពី​ពាក់កណ្តាល និង​រហូត​ដល់​ចុង​សតវត្សរ៍​ទី​២០ ប្រព័ន្ធច្បាប់​សិទ្ធិ​មនុស្ស​បាន​កែប្រែ​ទស្សនៈ​របស់​ពិភពលោក​ក្នុង​ការ​រើសអើង​ការ​រៀប​ការ​ភេទ​ដូច​គ្នា ។ ច្បាប់​នោះ​បាន​អនុញ្ញាត​ឱ្យ​មាន​ពិធី​មង្គលការ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ដំបូង​គេ​បង្អស់​នៅ​ដើមឆ្នាំ​២០០០ ។

បន្ទាប់​ពី​មានច្បាប់​អនុញ្ញាត​ឱ្យ​ភេទ​ដូច​គ្នា​រៀប​ការ ប្រទេស​ជា​ច្រើន​បាន​ចាប់ផ្តើម​ឱ្យ​គូស្នេហ៍​ភេទ​ដូច​គ្នា​រៀប​ការ​ដោយ​ស្របច្បាប់ ក្នុង​នោះ​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ។
នៅ​ឆ្នាំ​២០៤០ រំពឹង​ថា ច្រើន​ជាង​ពាក់កណ្តាល​ប្រទេស​លើ​ពិភពលោក​នឹង​អនុញ្ញាតអាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ។ នេះ​គឺជា​ការ​ផ្តល់សិទ្ធិ​សេរីភាព​ក្នុង​ការ​ស្វែងរក​គូស្រករ និង​សិទ្ធិ​រស់នៅ​ជា​គ្រួសារ​ក្នុង​សង្គម​ប្រកបដោយ​យុត្តិធម៌ និង​លុប​បំបាត់​ការ​រើសអើង​គ្រប់​រូបភាព​ទាំងអស់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ចំពោះ​ប្រទេស​ជា​ច្រើន​ដូច​ជា​អាហ្វ្រិក និង​ប្រទេស​មជ្ឈិម​បូព៌ា​ជាដើម​នៅ​តែ​មិន​ព្រម​អនុវត្ត​ច្បាប់​នេះ​ឡើយ ៕