ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​ម្នាក់​បោះបង់​ផ្ទះ​ទៅ​ស្នាក់​នៅ​លើ​រថភ្លើងដើម្បី​បាន​ជួប​មុខ​ប្រុស​ស្នេហ៍​ដែល​រស់នៅ​ឆ្ងាយ

8 ឆ្នាំ មុន

និស្សិត​ស្រី​ជនជាតិ​អា​ល្លឺ​មង់​ម្នាក់​សម្រេចចិត្ត​ចេញពីផ្ទះ​ជួល​ទៅ​ស្នាក់​នៅ​លើ​រថភ្លើង ព្រោះ​យល់​ថា​វា​មាន​តម្លៃ​ថោក និង​ងាយស្រួល​ជាង​នៅផ្ទះ ។ នាង​នឹង​ក្លាយជា​មនុស្ស​គ្មាន​ផ្ទះ​រហូត​ដល់​រៀន​ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​ក្រោយ

និស្សិត​ស្រី​ជនជាតិ​អា​ល្លឺ​មង់​ម្នាក់​សម្រេចចិត្ត​ចេញពីផ្ទះ​ជួល​ទៅ​ស្នាក់​នៅ​លើ​រថភ្លើង ព្រោះ​យល់​ថា​វា​មាន​តម្លៃ​ថោក និង​ងាយស្រួល​ជាង​នៅផ្ទះ ។ នាង​នឹង​ក្លាយជា​មនុស្ស​គ្មាន​ផ្ទះ​រហូត​ដល់​រៀន​ចប់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​ក្រោយ ដោយ​ទិញ​សំបុត្រ​រថភ្លើង​ប្រភេទ​ធ្វើ​ដំណើរ​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​បាន​ជួប​មុខ​បុរស​ដែល​ខ្លួន​លង់​ស្នេហ៍​រស់នៅ​ឆ្ងាយ​ពី​គ្នា​ដល់​ទៅ​៣៧០​គីឡូម៉ែត្រ​ឯណោះ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ពី​នាង​ឡេ​អូ​នី មូល​ល័​រ ជា​និស្សិត​អាយុ​២៣​ឆ្នាំ នៅ​មហាវិទ្យាល័យ Tubingen នា​ភាគ​ខាងត្បូង​ក្រុង​ស្ទូ​ត​ហ្គា​ត ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​សម្រេច​ចាក​ចេញពីផ្ទះ​ជួល​នៅ​ក្រុង​ស្ទូ​ត​ហ្គា​ត ព្រោះ​នាង​គិត​ថា ការ​រស់នៅ​លើ​រថភ្លើង​មាន​តម្លៃ​ថោក និង​ងាយស្រួល​ជាង ។ នាង​មូល​ល័​រ បាន​លង់​ស្នេហ៍​លើ​បុរស​ម្នាក់​នៅ​ក្រុង​កូ​ឡូញ ស្ថិត​ឆ្ងាយ​ពី​ក្រុង​ស្ទូ​ត​ហ្គា​ត ដល់​ទៅ​៣៧០​គីឡូម៉ែត្រ និង​ដោយសារ​អានុភាព​នៃ​ក្តី​ស្រឡាញ់​ដែល​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ ឧសភា ២០១៥​មក​នោះ នាង​សម្រេចចិត្ត​ទិញ​សំបុត្រ​រថភ្លើង Bahn   Card 100 ដោយ​ផ្តល់​សិទ្ធិ​ជិះ​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​ទាំង​ការ​ស្នាក់​នៅ និង​សរសេរ​ចម្លើយ​មេរៀន​ផ្ញើ​ទៅ​គ្រូ​នៅ​ឯ​មហាវិទ្យាល័យ ។
នាង​មូល​ល័​រ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​កាលពី​ពេល ថ្មី​ៗ​នេះ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ដូច​រស់នៅ​ឯ​ផ្ទះ​ក្នុង​ពេល​ជិះ​រថភ្លើង ។ ខ្ញុំ​អាច​ធ្វើ​ដំណើរ​ទៅ​រក​មិត្តភក្តិ និង​ដើរ​កម្សាន្ត​នៅ​បណ្តា​ក្រុង​នានា ធ្វើ​ឱ្យ​មាន​អារម្មណ៍​ហាក់ដូចជា​ដើរទេស​ចរណ៍​នៅ​គ្រប់​ទីកន្លែង​» ។ រូបថត​របស់​នាង​មូល​ល័​រ​មាន​បង្ហាញ​នៅ​លើ​សំបុត្រ​រថភ្លើង Bahn Card 100 ខណៈ​ពេល​ខ្សែជីវិត​របស់​នាង​ត្រូវ​បាន​បង្ហាញ​នៅ​តាម​ប្រព័ន្ធ​វេ​ប​សាយ​នានា រួម​មាន Spiegel Online និង Bild ។

ចំណែក​អ្នកនាំពាក្យ​អាយ​ស្ម័យ​យាន​របស់​អា​ល្លឺ​ម៉​ង់​និយាយ​ថា មាន​ពលរដ្ឋ​ប្រហែល​៤០.០០០​នាក់ ដែល​ពឹងផ្អែក​លើ​ប្រយោជន៍​ពី​សំបុត្រ​ប្រភេទ​នេះ ព្រោះ​ថ្លៃ​សំបុត្រ​រថភ្លើង​ក្នុង​មួយ​ខែ​មាន​តម្លៃ​៣៧៩​អឺ​រ៉ូ  ។ ចំពោះ​គំនិត​របស់​នាង​មូល​ល័​រ​ជា​គំនិត​ដ៏​ប្រសើរ​មួយ ៕