ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​ស្រមៃ​អនាគត

8 ឆ្នាំ មុន

មេ​បក្ស​ដែល​សង្ឃឹម​ពី​អនាគត ​បាន​ប្រកាស​ពី​ប្រទេស​អូស្ត្រាលី​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​មេ​បក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួនឡើង​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ​២០១៨​នេះ​ហើយ ។
លោក កឹ​ម សុខា ថ្លែង​ដោយ​ញញឹម​សង្ឃឹមទុក ដោយ​មាន​អ្នកគាំទ្រ​…​ ជា​ជនជាតិ​ខ្មែរ​ច្រើន​នាក់​ញញឹម​ស្វាគមន៍

មេ​បក្ស​ដែល​សង្ឃឹម​ពី​អនាគត ​បាន​ប្រកាស​ពី​ប្រទេស​អូស្ត្រាលី​ថ្មី​ៗ​នេះ​ថា ក្នុង​នាម​មេ​បក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួនឡើង​ដឹកនាំ​ប្រទេស នៅ​ឆ្នាំ​២០១៨​នេះ​ហើយ ។
លោក កឹ​ម សុខា ថ្លែង​ដោយ​ញញឹម​សង្ឃឹមទុក ដោយ​មាន​អ្នកគាំទ្រ​…​ ជា​ជនជាតិ​ខ្មែរ​ច្រើន​នាក់​ញញឹម​ស្វាគមន៍ ចំពោះ​អនាគត​ដ៏​ច្បាស់លាស់​…​ អនាគត​មិន​ខកចិត្ត​…​ នូវ​អនាគត បាន​ធ្វើ​មេដឹកនាំប្រទេស ។

ប្រ​សិន​អនាគត មើលឃើញ​នៅ​នឹង​មុខ​មែន​… ​ឬ​អនាគត ពិតជា​បាន​ដឹកនាំ​ប្រទេស​មែន​… ​សូម​ស្វាគមន៍​«​អនាគត​»… ​ប៉ុន្តែ​ឮ​ផ្គរលាន់ សូមកុំ​ប្រញាប់​ចាក់ទឹក​ពាង​ចោល ។

កន្លង​មក មេ​បក្ស​កាន់​អំណាច​យូរ​… ​ឬ​មេ​បក្ស​ស៊ី​ដាច់​ខាង​កាន់​អំណាច​ក្នុង​សម័យ​ប្រជាធិបតេយ្យ​នេះ ធ្លាប់​បាន​ដៀមដាម​ដាក់​ថា សម័យនេះ​មាន​ «​នាយក​រដ្ឋមន្ត្រីឧទាហរណ៍​» ដែល​សំដៅ​ទៅ​លើ​លោក សម រ​ង្ស៊ី លោក កឹ​ម សុខា ។
ប្រហែលជា​មិន​ខុស​មែន​ពាក្យ​«​ដៀមដាម​»​នេះ​… ​ព្រោះ​ពាក្យ​ថា ដឹកនាំ​ប្រទេស​… ​ឬ​ត្រៀម​ធ្វើ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៨ បាន​ព្រលយ​ចេញ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រួច​ហើយ ។

អា​ឡេវ​អត់​ខ្វល់​ទាល់តែ​សោះ​…​ ចង់​អ្នក​ណា ​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី ​ដឹកនាំ​ប្រទេស​ ក៏​អា​ឡេវ​នៅ​តែ​អា​ឡេវ​ដដែល!

សម័យ​សង្គមរាស្ត្រនិយម​នៃ​រាជាណាចក្រ​ទី​១ ក៏​មាន​អា​ឡេវ​… ​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់​សេនាប្រមុខ លន់ ន​ល់ ក៏​មាន​អា​ឡេវ​… ​សម័យ​រាជាណាចក្រ​ទី​២ ក៏​មាន​អា​ឡេវ​…​​ ពិសេស​គឺ​សម័យ​អ្នក​កាន់​អំណាច​យូរ​… ​តែ​ម្តង ដែល​មាន​អា​ឡេវ​នៅ​យូរ​ដូច​គេ​ដែរ​… ​។​ល​។

ក្តី​ស្រមៃ​ឆ្នាំ​២០១៨… ​នៅ​យូរណាស់​… ​ធ្មេច​បើក​… ​ធ្មេច​បើក​ក៏​នៅ​យូរ​ដែរ​…

ឧទាហរណ៍​ទៅ​ចុះ​… ​ដល់​ឆ្នាំ​២០១៨ ស្រាប់តែ​មិន​បាន​ដូច​បំណង​… ​ខ្មាស់​គេ​ដល់ក​ហើយ​ខ្ញុំ​… ​វា​គ្រាន់តែ​ជា​កូន​ឧទាហរណ៍​មួយ​ទេ​… ​ឯ​មេ​ៗ​វិញ​…​ ក្លាយជា​អ្នកមាន​មែនហើយ​…

ប៉ុន្តែរ​កថា​មិន​ត្រូវ​ដែរ​… ​អនាគត​ដែល​បាន​ដៅ​ទុក​… ​ស្រួល​មិន​ស្រួល ក្តី​ស្រមៃ​…​ ធ្លាក់​មក​ចំ​កណ្តាល​មុខ​មែន​នោះ​…​ អា​ឡេវ​សូម​ជួយ​ស្រែក​ប្រា​វ៉ូ !
                     អា​ឡេវ