ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​​បង្ហោះសារមួយ​ ​ក្រោយ​ចាក់​វ៉ាក់សាំង​​កូ​វី​ដ​

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដូ​ស​ទី​១ រួច​ហើយ​នៅ​ឯ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​២ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​។…

ប្រេ​ស៊ី​ល ៖ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល Pele បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដូ​ស​ទី​១ រួច​ហើយ​នៅ​ឯ​ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​២ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​។

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ដែល​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ពានរង្វាន់ World Cup ៣​លើក​ដែល​ឈាន​ដល់​វ័យ​៨០​ឆ្នាំ​រូប​នេះ មិន​បាន​ប្រាប់​ពី​ទីកន្លែង​ដែល​គាត់​ទទួល​ត្រូវ​បានការ​ចាក់​វ៉ាក់សាំង​នោះ​ទេ ប៉ុន្តែ​គ្រប់​គ្នា​គ្រាន់តែ​ដឹង​ថា​គាត់​បាន​ស្នាក់​នៅផ្ទះ​របស់​គាត់​ក្នុង​តំបន់ Guaruja ខាងក្រៅ​ទីក្រុង Sao Paulo ចាប់តាំងពី​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​កាលពី​មួយ​ឆ្នាំ​មុន​។

ក្រោយ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​រួច លោក Pele បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ភ្ជាប់​ជាមួយ​រួ​ម​លើក​មេដៃ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​មិន​អាច​បំភ្លេច​បាន ដែល​ខ្ញុំ​បាន​ទទួល​ចាក់​វ៉ាក់សាំង​។ ជំងឺ​រាតត្បាត​មិន​ទាន់​ចប់​នៅឡើយ​ទេ​។ យើង​ត្រូវ​តែ​រក្សា​វិន័យ​ដើម្បី​ការពារ​ជីវិត រហូត​ដល់​គ្រប់​គ្នា​បាន​ចាក់​វ៉ាក់សាំង​។ សូម​បន្ត​លាងដៃ និង​ស្នាក់​នៅផ្ទះ​ប្រសិនបើ​អាច​។ នៅ​ពេល​អ្នក​ចេញ​ទៅ​ក្រៅ​កុំ​ភ្លេច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សង្គម​»​។

សូម​ជម្រាប​ជូន​ថា ប្រេ​ស៊ី​ល​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត ពី​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វី​១៩​។ ដោយ​ក្នុង​នោះ​មនុស្ស​ជាង ១០,៦​លាន​នាក់​បាន​ឆ្លង និង​ជាង ២៥​ម៉ឺន​នាក់​បាន​ស្លាប់​៕ (​ដកស្រង់​ចេញពី ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ