ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសន្និដ្ឋានលើស.ព.​ស្រីស្អាត​ត្រូវ​ឃា.​ត​.ករ.ស.ម្លា.ប់​​ក្រោយធ្វើកោស​ល្យ​វិច័យ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​លោក​វរសេនីយ៍​នួន ​នី​ណា​រ៉ូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ថា ​យោង​ខាង​ជំនាញធ្វើ​កោសល្យ​វិ​ច័​យ​ និងមានក្រុម​គ្រូពេទ្យ​ជំនាញ​ផងនោះ គឺនារី​​រង​គ្រោះ​ពុំ​ត្រូវ​បាន​ជន​ដៃដល់​រំលោ.ភ​.នៅ.ឡើយ​ទេ ​ប៉ុន្តែ​ជន​រង​គ្រោះបាន​​រង​របួស​ហើម​មុខ​ និង​ដេកទាំង.​អា.ក្រាត​កាយ​ដោយសង្ស័យថា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​លោក​វរសេនីយ៍​នួន ​នី​ណា​រ៉ូ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ថា ​យោង​ខាង​ជំនាញធ្វើ​កោសល្យ​វិ​ច័​យ​ និងមានក្រុម​គ្រូពេទ្យ​ជំនាញ​ផងនោះ គឺនារី​​រង​គ្រោះ​ពុំ​ត្រូវ​បាន​ជន​ដៃដល់​រំលោ.ភ​.នៅ.ឡើយ​ទេ ​ប៉ុន្តែ​ជន​រង​គ្រោះបាន​​រង​របួស​ហើម​មុខ​ និង​ដេកទាំង.​អា.ក្រាត​កាយ​ដោយសង្ស័យថា អាច​ខាង​ស្រី​មិន​ព្រម ​ទើប​ជន​ដៃដល់​ចាក់.​សម្លា.ប់​. និង​យក​អស់​គ្រឿង​អ​ល័​ង្កា​រជាប់​និង​ខ្លួន​តែម្តង ។

​រីឯលោក​វរសេនីយ៍ ​ព្រំ​ ពិសិដ្ឋ​ អធិការរង​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ​ករណី​ខាងលើ​ជា​អំពើ​ឃាត.កម្ម​រំ.លោភ​.សម្លាប់ ​ប៉ុន្តែលោក​មិន​ប្រាប់​លម្អិត​រឿងរ៉ាវ​ទាំងស្រុង​នោះ​ទេ ​ដោយ​គ្រាន់តែ​ប្រាប់​ខ្លី​ៗ​ថា​ មាន​តម្រុយ​ពី​ជនសង្ស័យ​ខ្លះ​ហើយ​ គឺ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ា​ញ់​…​

សូមរំលឹកថា បុ​គ្គ​លិកកាស៊ីណូ​ម្នាក់ ត្រូវ​បាន​ឃាត.ករ.​រំលោ.ភ.​សម្លា.ប់ ​ដោយ​ចា.ក់.​និង​កាំ.បិត​.ចំ​បំពង់ក​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​ទាំង​អា.ក្រាត​.កាយ ​បង្ក​​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​០២ មីនា ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​។​

ជន​រង​គ្រោះ​ឈ្មោះ​ហួ​ន​ ស្រី​ អាយុ​២៣​ឆ្នាំ​ ជា​បុ​គ្គ​លិ​គ​បំរើ​កាស៊ីណូ​មួយ​ស្ថិត​ក្នុងភូមិ​កើតហេតុ​និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច​សង្កាត់​ប៉ោយ​ប៉ែ​ត​។​ ជន​រង​គ្រោះ​មាន​ស្នាម​របួស​ចំណុច​បំពង់.ក​ដេក​ស្លា.​ប់​អាក្រាត​កាយ​លើ​ពូក​​ក្នុង​បន្ទប់​កើតហេតុ​ គឺ​បន្ទប់​លេខ​៥​ជាន់​ទី​១​។​​

តាម​ពិត​ករណី​នេះ​គេ​មិនដឹង​ថា ​បាន​កើតឡើង​តាំងពី​ម៉ោង​ប៉ុន្មាន​នោះ​ទេ​ លុះ​វេលា​ព្រលប់​ថ្ងៃ​ដដែល​ទើប​ដឹង​ហេតុការណ៍​ដោយសា​នារី​ជា​បុ​គ្គ​លិ​កកាស៊ីណូ​ម្នាក់​ ដែល​ស្នាក់​នៅ​ជាមួយ​គ្នា​វិល​ពី​ធ្វើការ​ឃើញ​ទ្វារ​ជាប់​គ​ន្លឹះ​ខាងក្នុង​ពេល​គោះ​ទ្វារ ​ហៅ​អស់ចិត្ត​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប​។ ​

​ឈ្មោះ​ប៉ាត ​ស្រី​ល័​ក្ខ​ ភេទ​ស្រី ​អាយុ​២៩​ឆ្នាំ​ ជា​បុ​គ្គ​លិ​គ​កាស៊ីណូ​និង​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​ប្រាប់​គេឯង​ថា​ មុន​កើតហេតុ​នៅ​វេលា​ព្រឹក​ជន​រង​គ្រោះ​បាន​ជូន​ខ្លួន​ពី​បន្ទប់​ស្នាក់​នៅ​ទៅ​កន្លែង​ធ្វើការ​ដូច​សព្វមួយដង​ ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​មិនដឹង​ថា​ នាង​បន្ត​ទៅ​ណា​នោះ​ទេ​លុះ​ព្រលប់​ថ្ងៃ​ដដែល​ពេល​ខ្លួន​វិល​ត្រឡប់​ពី​ធ្វើការ​វិញ​ឃើញ​ទ្វារ​បន្ទប់​ជាប់​គ​ន្លិៈ​ខាងក្នុង​ហើយ​ព្យាយាម​គោះ​ទ្វារ​ហៅ​ជា​ច្រើន​ដង​មិន​មានការ​ឆ្លើយ​តប​ទើប​ប្រាប់​ម្ចាស់ផ្ទះ​និង​គេឯង​ឲ្យ​ទៅ​ជួយ​មើល​ដឹង​អី​ពេល​ចាក់សោរ​បើកទ្វារ​ទើប​ភ្ញាក់ផ្អើល​ពេល​ឃើញ​នាង​ដេក​ស្លា.ប់​ក្នុង​ថ្លុកឈាម​និង​អា.ក្រាត​កាយ​ហើយ​ម្ចាស់ផ្ទះ​ ក៏រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​។​

ភ្លាម​ៗ​ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នគរបាល​,​ អាវុធហត្ថ​ និង​គ្រូពេទ្យ​ជំនាញ ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ខេត្តបន្ទាយមានជ័យ​ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​លឹ​ម​ប៊ុ​ន​សុ​ភ័​ក្រ ​ព្រះរាជអាជ្ញា​រង​អម​សា​លា​​ដំបូង​ខេត្ត​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បើក​ការ​ស៊ើប​អ​ង្គេ​ត​ដោយ​ហ៊ុំ​ព័ទ្ធ​ខ្សែ​សុវត្ថិភាព​មិន​ឲ្យ​អ្នក​គ្មាន​ភារកិច្ច​ចេញចូល​ទីនោះ​ទេ​។​

អត្ថបទសរសេរ ដោយ