គេហទំព័របរទេស GSMArena ឱ្យដឹងថា ក្រុមហ៊ុន Nokia នឹងត្រៀមបញ្ចេញទូរស័ព្ទចុចបូតុងចំនួនពីរម៉ូដែលទៀតនៅខែកញ្ញាគឺ Nokia 222 ស៊ីម១ និង Nokia 222 ស៊ីមពីរ ។ ទូរស័ព្ទដែលមានសមត្ថភាពអាចភ្ជាប់ជាមួយប្រព័ន្ធអីុនធើរណេតបានទាំងពីរម៉ូដែលនេះតម្លៃចាប់ពី៣៧ដុល្លារឡើងទៅ ។
ទូរស័ព្ទ Nokia 222 ស៊ីម១ និង ស៊ីមពីរមានទំហំ២.៤អីុញ អេក្រង់ប្រភេទ QVGA។ ផលិតផលទាំង២ម៉ូដែលនេះពុំអាចភ្ជាប់ ប្រព័ន្ធ Wi-Fi បានទេ តែវាមាន Facebook និង Twitter ។ កាមេរ៉ាក្រោយរបស់ពួកវាគឺ២ មេហ្គាភិចស៊ែល ។ ការបើកឆាកប្រឡូកក្នុងទីផ្សារទូរស័ព្ទវិញតាមរយៈការប្រកាសកាលពីប៉ុន្មានខែកក្កដា របស់ក្រុមហ៊ុន Nokia ធ្វើឱ្យអ្នកគាំទ្រអប់អរសាទរបន្ទាប់លក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុន Microsoft រួចមក ៕
ចែករំលែកព័តមាននេះ