ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ Note 5 ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​រាល់​អ្នកដំណើរ​នៅ​ក្រុងភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​សម្លៀក​បំពាក់ និង​មួក​ពណ៌​ខៀវស្រស់​ឆើតឆាយ ជាមួយនឹង​ស្នាមញញឹម​រាក់ទាក់ ដៃ​កាន់​ទង់​ដែល​មាន​រចនា​អក្សរ Note 5 បុរស​-​នារី​ប្រមាណ​40​នាក់​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ធំ​ហែហម​ពីក្រោយ​ឡាន Note 5

រាជធានី​ភ្នំពេញ ៖ ក្នុង​សម្លៀក​បំពាក់ និង​មួក​ពណ៌​ខៀវស្រស់​ឆើតឆាយ ជាមួយនឹង​ស្នាមញញឹម​រាក់ទាក់ ដៃ​កាន់​ទង់​ដែល​មាន​រចនា​អក្សរ Note 5 បុរស​-​នារី​ប្រមាណ​40​នាក់​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ធំ​ហែហម​ពីក្រោយ​ឡាន Note 5 យក្ស និង​ប៊ិក S Pen ដ៏​ទាក់ទាញ​ផ្អើល អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នានា​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​24 សីហា កន្លង​មកនេះ​។

ព្រឹត្តិការណ៍​ដ៏​កក្រើក​នេះ បាន​កើតឡើង​បន្ទាប់​ពី​បើក​សម្ភោ​ធ​ទូរស័ព្ទ​ដៃ​ទំនើប​ចុង​ក្រោយ​បំផុត Samsung Galaxy Note 5  កាលពី​ថ្ងៃ​សៅរ៍​នៅ​ផ្សារ​ទំនើប​សូ​រិ​យា ។ 

លោក​ឆែ សុខ​ឡេ​ង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ​នៃ​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​បាន​មាន​ប្រសាសន៍​ថា ក្បួន​ដង្ហែ​នេះ ជា​ការ​អបអរសាទរ​ការ​មក​ដល់​នៃ​ទូរស័ព្ទ Galaxy Note 5 មក​កាន់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​អបអរ​ដល់​ជោគជ័យ​ធំ​មួយ​ដល់ Galaxy Note ដែល​ជាប់​ជា​ទូរស័ព្ទ​ដែល​មាន​ប៊ិក និង​ពេញ​និយម​ជាងគេ​បំផុត​របស់​ពិភពលោក​។

លោក​បាន​ថ្លែង​ថា «​ដោយសារ​តែ​ចំនួន​អ្នក​កក់ និង​ទិញ Galaxy Note 5 នៅ​ថ្ងៃ​សម្ភោ​ធ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក គឺ​សឹងតែ​អស់ពី​ស្តុក ដូច្នេះ​វា​គឺជា​ប្រវត្តិសាស្ត្រ​ដ៏​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​សាម​សុង​»​។

លោក​សុខ​ឡេ​ង បាន​បន្ថែម​ថា «​យើង​មើលឃើញ​ថា អតិថិជន​ភាគច្រើន ឬ​សឹងតែ​ទាំងអស់​ពេញចិត្ត​បំផុត​ទៅ​លើ​មុខងារ​របស់​ប៊ិក S Pen ហើយ​វា​ក៏​ជា​ផ្នែក​ធំ​មួយ ដើម្បី​ជម្រុញ​ការ​លក់​នេះ​ផង​ដែរ​»​។

Galaxy Note5 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មាន​កញ្ចក់​ធំ​រាបស្មើ ងាយស្រួល​ក្នុង​ការ​សរសេរ និង​មាន​រាង​កោង​ងាយស្រួល​កាន់ ដោយ​ប្រើ​ដៃ​តែ​ម្ខាង​ពេល​និយាយ​ទូរស័ព្ទ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប៊ិក S Pen ដ៏​ស្រស់​ស្អាត​ថ្មី​រចនា​ឡើង ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ក្នុង​ការ​ប្រើប្រាស់​ជាមួយនឹង​មុខងារ​កាន់តែ​ច្រើន​ជាង​មុន​។

 ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com៕