ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ស្មា​ត​គាំទ្រ​តន្ត្រី​សប្បុរសធម៌​មិត្ត​យើង ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ដល់​ការ​សិក្សា​របស់​ក្មេង​ៗ​នៅ​ជនបទ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៣០ សីហា ២០១៥ ក្រុមហ៊ុន​ស្មា​ត​នឹង​ឧបត្ថម្ភ​ដល់​តន្ត្រី​សប្បុរសធម៌​មិត្ត​យើង​លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ឡើង​២​ដង​ទៀត គឺ​នៅ​ថ្ងៃ​ទី​៣០ សីហា និង​ថ្ងៃ​ទី​០៦ កញ្ញា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​៣០ សីហា ២០១៥ ក្រុមហ៊ុន​ស្មា​ត​នឹង​ឧបត្ថម្ភ​ដល់​តន្ត្រី​សប្បុរសធម៌​មិត្ត​យើង​លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ឡើង​២​ដង​ទៀត គឺ​នៅ​ថ្ងៃ​ទី​៣០ សីហា និង​ថ្ងៃ​ទី​០៦ កញ្ញា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​។

រ​ដ្ឋា សុ​ផា​នី ដែល​ជា​ប្រធាន​ក្រុម​នៃ​តន្ត្រី​សប្បុរសធម៌​មិត្ត​យើង​២០១៥ និយាយ​ថា តន្ត្រី​នេះ​បាន​ប្រារព្ធ​ឡើង​រួច ម្តង​មក​ហើយ កាលពី​ឆ្នាំ​២០១៤ ហើយ​បាន​ទាក់ទាញ​នូវ​ទស្សនិកជន​ចំនួន​៧៥០​នាក់​។ វា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ ហើយ​រួម​គ្នា​ជាមួយ​ស្មា​ត​យើង​បាន​រៃ​អង្គាសប្រាក់​មួយ​ចំនួន ដើម្បី​ឧបត្ថម្ភ​ជា​សម្ភារៈ​សិក្សា​៨០០​ឈុត​ដល់​អង្គការ PSE និង​៥០០​ឈុត​ដល់​សាលា​បឋម​សិក្សា​ដូន​ពៅ និង​សម្រេច​បាន​នូវ​បង្គន់​អនាម័យ​ចំនួន​៣​ជូន​ដល់​សាលា​ឬ​ស្សី​ស្រុក​។

តន្ត្រី​ឆ្នាំ​នេះ​នឹង​នាំ​មក​នូវ​ចម្រៀង និង​ការ​សម្ដែង​កាន់តែ​អស្ចារ្យ ដោយ​មានការ​ចូលរួម​ពី​សំណាក់​តារាចម្រៀង​ដែល​ទទួល​បានការ​គាំទ្រ​ពី​យុវជន​ដូច​ជា Nikki Nikki, Jimmy Kiss, Emo composer, Small World Small Band និង Pey Pey Dy ។ លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​មានការ​ចូលរួម​សម្ដែង​ពី​ក្រុម​រាំ​ល្បី​ៗ​ដូច​ជា Winner, Qas 3, Bank, Black and White និង​ក្រុម​រាំ​ជា​ច្រើន​ទៀត​។ មិនតែប៉ុណ្ណោះ យើង​ក៏​មានការ​បង្ហាញ​ម៉ូ​ដ​នៃ​សម្លៀក​បំពាក់​កែ​ច្នៃ ហើយ​យើង​នឹង​បិទ​កម្មវិធី​ជាមួយ​ការ​សម្ដែង​ឈុត​ឆាកកំប្លែង ដោយ​និស្សិត​មក​ពី​វិទ្យាស្ថាន​ភាសាបរទេស​។ ពួក​យើង​មាន​សេចក្តី​សោម​ន្ស​រីករាយ​យ៉ាង​ខ្លាំង ហើយ​ពួក​យើង​រង់ចាំ​ការ​មក​ដល់​នៃ​តន្ត្រី​សប្បុរសធម៌​មិត្ត​យើង​២០១៥ ដោយ​រំពឹង​ទុក​ថា នឹង​មាន​កំណើន​នៃ​ទស្សនិកជន​ច្រើន​ជាង​មុន​២​ដង ព្រោះ​ពួក​យើង​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​នេះ​ទទួល​បាន​នូវ​ជោគជ័យ​ជា​ថ្មី​ម្តងទៀត​។

លោក​អ្នក​អាច​ចូលរួម​ទស្សនា​ដោយ​ជាវ​សំបុត្រ​ត្រឹមតែ​៥​ដុល្លារ​ក្នុង​ម្នាក់ ហើយ​ថែម​ទាំង​អាច​ចូលរួម​ចាប់ឆ្នោត ផ្សងសំណាង​ទៀត​ផង​។ អាវយឺត និង​កងដៃ​ដ៏​ស្រស់​ស្អាត​ពី​តន្ត្រី​មិត្ត​យើង ក៏​មាន​លក់​ផង​ដែរ ហើយ​ចំណូល ដែល​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​អាវយឺត និង​កងដៃ នឹង​ត្រូវ​បាន​បរិច្ចាគ ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការ​អប់រំ របស់​សិស្ស​ដែល​ជួប​ការ​លំបាក​នៅ​សាលា​បឋម​សិក្សា​អង្គ​ព្រះ​ពាន និង​សម្បត្តិ​ឧត្តម នៅ​ក្នុង​ខេត្តកំពង់ស្ពឺ និង សាលា​បឋម​សិក្សា​ដូន​ពៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

លោក​ថូ ម៉ាស​ហ៊ុន នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ស្មា​ត​មាន​ប្រសាសន៍​ថា ការ​ចូលរួម​ជួយ​សង្គម​ក្នុង​វិស័យ​អប់រំ គឺជា​កម្មវិធី​អាទិភាព​របស់​ស្មា​ត​។ យើង​ជឿ​ថា ការ​លើកកម្ពស់​វិស័យ​អប់រំ​ដល់​យុវជន​កម្ពុជា គឺ​នឹង​ជួយ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ឱកាស​ការងារ​ដ៏​ល្អ និង​ជីវិត​កាន់តែ​ប្រសើរ​។ ស្មា​ត​កំពុង​តែ​ធ្វើការ​យ៉ាង​ក្លៀវក្លា​ជាមួយ​យូ​នី​ស្កូ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​យុទ្ធនាការ​អ​ន្ខ​រកម្ម​ជាតិ ហើយ​មក​ដល់​ថ្ងៃនេះ យុទ្ធនាការ​នេះ​បាន​ទទួល​បាន​គ្រូ​អ​ន្ខ​រកម្ម​ស្ម័គ្រចិត្ត​ចំនួន​៣.១៥១​នាក់ ដែល​នឹង​ជួយ​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ​៩២.០០០ ឱ្យ​ចេះ​អាន និង​សរសេរ​។ ការ​រួមចំណែក​របស់​ស្មា​ត​ក្នុង​តន្ត្រី​មិត្ត​យើង ក៏​ជា​ការ​ចួ​ល​រួម​ផង​ដែរ​ដល់​ការ​អប់រំ​នៅ​កម្ពុជា​។