ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​របស់​ធនាគារ CIMB ផ្តោត​លើ​ការ​សិក្សា​របស់​សិស្ស​ក្នុង​តំបន់​ដាច់​ស្រយាល​ក្រីក្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ព្រមទាំង​បុគ្គលិក​ទាំងអស់​បាន​ផ្តួចផ្តើម​កម្មវិធី​អភិវឌ្ឍន៍​សង្គម ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​វិស័យ​អប់រំ តាម​រយៈ​ការ​លើកកម្ពស់​វប្បធម៌​នៃ​ការ​អាន ដោយ​ផ្តល់​ជា​សម្ភារៈ​សិក្សា

រាជធានី​ភ្នំពេញ ៖ ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ព្រមទាំង​បុគ្គលិក​ទាំងអស់​បាន​ផ្តួចផ្តើម​កម្មវិធី​អភិវឌ្ឍន៍​សង្គម ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​វិស័យ​អប់រំ តាម​រយៈ​ការ​លើកកម្ពស់​វប្បធម៌​នៃ​ការ​អាន ដោយ​ផ្តល់​ជា​សម្ភារៈ​សិក្សា ព្រមទាំង​សៀវភៅអាន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា តាម​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្ត​មួយ​ចំនួន និង​តំបន់​ជាយក្រុង​ភ្នំពេញ​។

បើ​ទោះជា​សាលារៀន​ត្រូវ​បាន​សាងសង​គ្រប់​ខេត្ត​-​ក្រុង​ក៏​ដោយ ប៉ុន្តែ​សម្ភារៈ​សិក្សា បណ្ណាល័យ ក៏​ដូច​ជា​សៀវភៅអាន ដើម្បី​ពង្រីក​ចំណេះដឹង​របស់​សិស្សានុសិស្ស​នៅ​ពុំ​ទាន់​មាន​ភាព​គ្រប់គ្រាន់​នៅឡើយ​ទេ ជា​ពិសេស​នៅ​តាម​សាលា​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន ។ ហេតុ​ដូច្នេះ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ព្រមទាំង​បុគ្គលិក​របស់​ធនាគារ​ទាំងអស់​បាន​ចូលរួម​ផ្តល់​ទាំង​កម្លាំងកាយ​ចិត្ត សម្ភារៈ​សិក្សា និង​ថវិកា​ផ្ទាល់ខ្លួន​របស់​ពួក​គាត់​ផ្ទាល់ ដើម្បី​បង្កើត​ជា​កម្មវិធី​អភិវឌ្ឍន៍​សង្គម​មួយ​ដែល​មានឈ្មោះ​ថា «​សាលារៀន​មួយ បណ្ណាល័យ​មួយ​»  ដែល​ផ្តល់​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស ព្រមទាំង​សម្ភារៈ​សម្រាប់​រៀបចំ​បណ្ណាល័យ រួម​មាន​ដូច​ជា​ទូរ  ឬ​ធ្នើ​សៀវភៅ​ជូន​ដល់​សាលា​ក្នុង​សហគមន៍​ដាច់​ស្រយាល និង​ក្រីក្រ​មួយ​ចំនួន ។ កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៥ មក​ម្ល៉េះ ដោយ​ដឹកនាំ​ដោយ​បុគ្គលិក​សាខា​របស់​ធនាគារ​ផ្ទាល់​។ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ យើង​បាន​ចុះ​ជួយ​បឋម​សិក្សា​ក្រីក្រ​បាន​ចំនួន​១២​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្ត​កែប ខេត្តបាត់តំបង និង​ខេត្ត​ព្រះ​សីហ​នុ ហើយ​កម្មវិធី​នេះ​នឹង​បន្តសកម្មភាព​ទៅ​មុខ​ទៀត ដើម្បី​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​ការ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​សង្គម​ជាតិ​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព