ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ខោនស្បែក​រឿង​ព្រះ​សុ​ធន​នាង​កែវ​មនោ​រា​ហ៍​ត្រៀម​សំដែង​នៅ​ទីធ្លា​មុខ​វត្ដ​បទុម​វ​តី​ថ្ងៃ​ទី​៩ ឧសភា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​នឹង​បង្ហាញ​ស្នាដៃ​ល្ខោន ស្បែក​រឿង​ព្រះ​សុ​ធន​នាង​កែវ​មនោ​រា​ហ៍ ជា​សាធារណៈ​នៅ​មុខ​វត្ដ​បទុម​វ​តី រាជធានី ភ្នំពេញ​នា​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១០ ដើម្បី​ជូនទស្សនិកជន​ទស្សនា​កំសាន្ដ ។ លោក​ប៉ុក សា​រ៉ា​ន់ អនុប្រធាន​នាយកដ្ឋា​ន​សិល្បៈ និង​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​ដឹង​ថា ល្ខោនស្បែក​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រកាស​ចូលជា​បេតិកភណ្ឌ​អរូបី​ ពិភពលោក​ដោយ​អង្គការ​យូ​ណេ​ស្កូ​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០០៥ ។ ទំរង់​ល្ខោន​នេះ គឺ​គេ​យក​រូប​អា​យ៉ង​ស្បែកមក​សំដែង​អម​ទៅ​ដោយ​ក្រុម​តន្ដ្រីករ និងអ្នក​ពោល ។ នាយកដ្ឋាន​សិល្បៈ​នឹង​ទស្សនី​យ​ភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀប​ចំការ​បង្ហាញ​ជូន​មហាជន​នូវ​ទស្សនី​យ​ភាព​ល្ខោនស្បែក​មាន​ទំរង់​តាម ​បែបបុរាណ​សុទ្ធសាធ ។

រាជធានី​ភ្នំពេញ ៖ សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​នឹង​បង្ហាញ​ស្នាដៃ​ល្ខោន ស្បែក​រឿង​ព្រះ​សុ​ធន​នាង​កែវ​មនោ​រា​ហ៍ ជា​សាធារណៈ​នៅ​មុខ​វត្ដ​បទុម​វ​តី រាជធានី ភ្នំពេញ​នា​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១០ ដើម្បី​ជូនទស្សនិកជន​ទស្សនា​កំសាន្ដ ។ លោក​ប៉ុក សា​រ៉ា​ន់ អនុប្រធាន​នាយកដ្ឋា​ន​សិល្បៈ និង​ទស្សនីយភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឱ្យ​ដឹង​ថា ល្ខោនស្បែក​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រកាស​ចូលជា​បេតិកភណ្ឌ​អរូបី​ពិភពលោក​ដោយ​អង្គការ​យូ​ណេ​ស្កូ​នា​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០០៥ ។ ទំរង់​ល្ខោន​នេះ គឺ​គេ​យក​រូប​អា​យ៉ង​ស្បែកមក​សំដែង​អម​ទៅ​ដោយ​ក្រុម​តន្ដ្រីករ និងអ្នក​ពោល ។ នាយកដ្ឋាន​សិល្បៈ​នឹង​ទស្សនី​យ​ភាព​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​រៀប​ចំការ​បង្ហាញ​ជូន​មហាជន​នូវ​ទស្សនី​យ​ភាព​ល្ខោនស្បែក​មាន​ទំរង់​តាម​បែបបុរាណ​សុទ្ធសាធ ។

លោក​ប៉ុក សា​រ៉ា​ន់ បន្ដ​ថា ល្ខោនស្បែក​ធំ មាន​កត្ដា​ពិសេស​មួយ គឺ​កាលពី​សម័យ​អង្គរ អ្នកស្រុក​នៅ​ខេត្ដសៀមរាប​សុខចិត្ដ​លះបង់ពេលវេលា​ចុះ​ធ្វើស្រែ ដើម្បី​ប្រមូល​យក​ភោគផល​ជួយ​ដល់​សិល្បករ ដែល​បាន​ស្នង​មរតកល្ខោនស្បែក ព្រោះ​ពួក​គេ​គិត​ថា​វា​ជា​សិល្បៈវប្បធម៌​ដ៏​មាន​តំលៃ​សំរាប់​ជាតិ​សាសន៍​ខ្មែរ ។ ល្ខោនស្បែក​ធំ​និយាយ​ទាក់ទង​ទៅ​នឹង​ប្រវត្ដិ រាម​កេ​រិ៍្ដ​មុន​សតវត្ស​ទី​១ ដែល​មាន​ប្រភពចេញពី​ឥណ្ឌា ហើយ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ យើង​លើកយក​ទៅ​ធ្វើ​ចម្លាក់​លើ​ជញ្ជាំង​នៃ ប្រាសាទ​អង្គរតូច ។ តាម​ប្រវត្ដិ​នា​សម័យ អង្គរ​ល្ខោនស្បែក​គេ​រៀបចំ​ក្នុង​ពិធី​ធំ​ៗ​ដូច​ជា បុណ្យចំរើនព្រះជន្ម​ព្រះមហាក្សត្រ បុណ្យសំពះ​ព្រះ​ខែ និង​បន់ស្រន់​សុំ​ទឹកភ្លៀង ឬ​សុំសេចក្ដីសុខ ។ ប្រការ​គួរ​ឱ្យ​សោកស្ដាយ គឺ​នា​សម័យនេះ​ល្ខោនស្បែក​មិន​មានការពេញ​និយម​ទេ ។ ដូច្នេះ​សិល្បករ​ដែល​មានជំនាញ​ផ្នែក​នេះ គឺ​ពិបាក​រក​ប្រាក់​ដើម្បី​ចិញ្ចឹមជីវិត​ណាស់ ។ ដោយឡែក​សំរាប់​អន្ដរជាតិវិញ គឺ​គេ​ចូល​ចិត្ដ​មើលល្ខោន​ស្បែក​នេះ  ព្រោះ​វា​បាន​បង្ហាញ​សិល្បៈ​បែប​បុរាណ និងប្រកបដោយ​ការ​ច្នៃប្រឌិត និង​ត្រិះ​រិះ​ពិ​ចារណា ។

រឿង​ព្រះ​សុ​ធន នាង​កែវ​មនោ​រា​ហ៍ និទាន​ថា​នៅ​វេលា​ថ្ងៃមួយ​នាង​ទេពធីតា​ទាំងប្រាំពីរ​អង្គ​បាន​នាំ​គ្នា​ចុះ​មក​ក្រសាល​នា​ឋានមនុស្សលោក ។ ព្រះ​សុ​ធន​ចាប់ចិត្ដ​បេតី​ជាខ្លាំង​ទៅ​លើ​នាង​ពៅ​ដែល​ស្ថិត​នៅ​ក្នុងចំណោម​ទេពធីតា​ទាំង​៧​អង្គ  ។ ដើម្បី​ឱ្យព្រះ​នាង​មាន​សេចក្ដី​ទុកចិត្ដ និង​ស្រលាញ់តប​វិញ ព្រះ​អង្គ​បាន​សន្យា​ធ្វើ​ដំណើរ​ទៅ​ជាមួយ​នាង ដើម្បី​រៀប​អភិសេក​នៅ​ក្នុង​ព្រះរាជវាំង ។ ល្ខោនស្បែក​ដែល​ត្រូវ​សំដែង​នៅ​មុខ​វត្ដ បទុម​នា​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១០ គឺជាល្ខោនស្បែក​ពណ៌​ធំ និង​តូច ។ ល្ខោនស្បែកតូច​ជា​សិល្បៈ​ប្រជាប្រិយ​គេ​ច្រើន​យក​ទៅសំដែង​ជា​រឿងនិទាន ឬ​រឿង​ស្ដី​ពី​ជីវភាពប្រចាំ​ថ្ងៃ ។ ចំណែក​ល្ខោនស្បែក​ពណ៌​ធំ គឺជា​ប្រភេទ​សិល្បៈ​សក្ការៈ សំរាប់​ប្រើប្រាស់ តែ​ក្នុង​ការ​សំដែង​រឿង​រាម​កេ​រិ៍្ដ​ប៉ុណ្ណោះ ។ ប្រភេទ​ស្បែក​ធំ​នេះ​ជា​ចម្លាក់​នឹង​ថ្កល់​គ្មានចលនា​ដៃជើង ឬ​ហាមាត់​និយាយ​បានឡើយ ៕