ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វ័យ​ក្មេង​ម្នាក់​ត្រូវគេ​សំលាប់​ញាត់​ចូល​ក្រោម​គ្រែពូក​ក្នុង​បន្ទប់​ផ្ទះ​សំណាក់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សព​ស្រ្តី​ម្នាក់​​ដែល​​មាន​​​អាយុ​ក្រោម​៣០​ឆ្នាំ ត្រូវ​បាន​កម្ម​ករ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ ABC ដែល​មាន​ទី​​តាំង​ស្ថិត​​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ប្រទះ​ឃើញ​ស្លា.ប់​នៅ​ក្រោម​​គ្រែ​ក្នុង​បន្ទប់​លេខ​៤១៥។ សព​​ស្ត្រី​រូប​នេះ​គឺ​ស្លា.ប់​ក្នុង​អំពើ​ឃាត​កម្ម​វាយ​សំលាប់​ពី​សំណាក់​ ឃាតក​មិន​ស្គាល់​អត្ត​សញ្ញាណ​ ហើយ​ញាត់​សព​ចូល​ក្រោម​គ្រែ​បំបិទ​ដាន។ សព​ស្ត្រី​ខាង​លើ​នេះ​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ត

រាជធានីភ្នំពេញ ៖ សព​ស្រ្តី​ម្នាក់​​ដែល​​មាន​​​អាយុ​ក្រោម​៣០​ឆ្នាំ ត្រូវ​បាន​កម្ម​ករ​អ្នក​ធ្វើ​អនាម័យ​នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ ABC ដែល​មាន​ទី​​តាំង​ស្ថិត​​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ប្រទះ​ឃើញ​ស្លាប់​នៅ​ក្រោម​​គ្រែ​ក្នុង​បន្ទប់​លេខ​៤១៥។ សព​​ស្ត្រី​រូប​នេះ​គឺ​ស្លាប់​ក្នុង​អំពើ​ឃាត​កម្ម​វាយ​សំលាប់​ពី​សំណាក់​ឃាតក​មិន​ស្គាល់​អត្ត​សញ្ញាណ​ ហើយ​ញាត់​សព​ចូល​ក្រោម​គ្រែ​បំបិទ​ដាន។ សព​ស្ត្រី​ខាង​លើ​នេះ​ពុំ​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​។ ការ​សំលាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​នោះ​ពុំ​ទាន់​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ​​អះ​អាង​ថា ជា​អំពើ​​សំលាប់​ប្លន់​យក​​គ្រឿង​អលង្ការ​​ពី​ស្ត្រី​រង​គ្រោះ ឬ​ក៏​ជា​ការ​សំលាប់​ក្នុង​រឿង​រ៉ាវ​បែប​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ យោង​តាម​ការ​ត្រួត​ពិនិត្យ​​របស់​​សមត្ថ​កិច្ច​បាន​បង្ហាញ​ថា នៅ​លើ​រាង​កាយ​សាក​សព​មាន​ស្លាក​ស្នាម​វាយ​បំបែក​ផ្ទៃ​មុខ​ និង​មួល​.ក​សំលាប់។ ក្រោយ​ពេល​​ពិនិត្យ​សាក​​សព​រួច​រាល់​ហើយ​ សមត្ថ​កិច្ច​បាន​ដឹក​សព​ទៅ​​តំកល់​ទុក​​នៅ​ឈាបន​ដ្ឋាន​វត្ត​សំបួរ​មាស រង់​ចាំ​ក្រែង​មាន​សាច់​ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​។

តាម​ប្រភព​ព័ត៌​មាន​ដែល​បាន​​បំភ្លឺ​ដោយ​​បុគ្គលិក​​នៅ​ក្នុង​ផ្ទះ​សំណាក់​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​​ផ្ទះ​សំណាក់ កាល​ពី​យប់​ថ្ងៃ​ទី​២៧ តុលា វេលា​ម៉ោង​៨​​ជា​មួយ​ភ្ញៀវ​ប្រុសៗ​៣​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្ទាវ​២​នាក់ និង​បុរស​ចំណាស់​​ម្នាក់។ នៅ​យប់​ដដែល​នោះ​បុរស​ចំណាស់​បាន​ចូល​​សំរាក​នៅ​ក្នុង​​​បន្ទប់​លេខ​៤១៥ ជា​មួយ​ស្ត្រី​ដែល​ស្លាប់​នេះ ​ហើយ​ក្មេង​ស្ទាវ​២​នាក់​ទៀត ចូល​ដេក​នៅ​ក្នុង​បន្ទប់​លេខ​​៤០៣ ជាន់​ទី​៤ ដូច​គ្នា។ ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ថា លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ តុលា ក្រុម​​ប្រុសៗ​​ទាំង​​បី​នាក់ បាន​ចុះ​ពី​បន្ទប់​ផ្ទះ​សំណាក់​ទៅ​បាត់​ដោយ​មាន​រថយន្ត​១​គ្រឿង​មក​ទទួល​យក​ផង។ ដោយ​ឡែក​ស្ត្រី​រង​គ្រោះពុំ​មាន​នរណា​ចាប់​អារម្មណ៍​ឡើយ​ថា បាន​​ចេញ​ពី​ផ្ទះ​សំណាក់ ឬ​ក៏​អត់ គឺ​ទាល់​តែ​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ទើប​មាន​ការ​​ភ្ញាក់​ផ្អើល​ពី​កម្ម​ករ​អនាម័យ​ ដោយ​សារ​បាន​ធុំ​ក្លិន​ស្អុយ​ជះ​ចេញ​​ពី​សាក​សព​ដែល​​ដេក​ស្លាប់​នៅ​​ក្រោម​គ្រែ​ប្រអប់​មាន​ពូក។ ប្រភព​ព័ត៌​មាន​ដដែល​បាន​និយាយ​ថា កាល​ពី​យប់​​ថ្ងៃ​ទី​២៧ តុលា នោះ អ្នក​ទទួល​ភ្ញៀវ​​ចូល​ដេក​​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​​ បាន​​កត់​​ត្រា​អត្ត​សញ្ញាណ​ភ្ញៀវ​ដែល​​ចូល​មក​ដេក​នៅ​បន្ទប់​លេខ​៤១៥ ជា​បន្ទប់​ប្រទះ​ឃើញ​សាក​សព​នោះ គឺ​មាន​ឈ្មោះ​ឡុង មាន​លេខ​ទូរស័ព្ទ​០៨៩ ៨៩៣ ១៩៨។ ករណី​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ហើយ។

អ្វី​​ជា​ការ​កត់​សំគាល់ និង​ជា​កំហុស​ឆ្គង​របស់​​ម្ចាស់​ផ្ទះ​សំណាក់​ក្នុង​ការ​ធានា​​សន្តិ​សុខ​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​​ដែល​ចូល​​​មក​​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់​​នោះ​ គឺ​​​ផ្ទះ​សំណាក់​ពុំ​មាន​​ដាក់់​កាម៉ារ៉ា​ចាប់រូប​ភាព​មនុស្ស​ចេញ​ចូល​ទេ។ ជាង​នេះ​ទៅ​ទៀត​ក៏​គ្មាន​​​​ការ​កត់​សំគាល់​​ពី​អត្ត​សញ្ញាណ​មនុស្ស​ដែល​ចូល​ស្នាក់​នៅ​ក្នុង​​ផ្ទះ​សំណាក់​​ឱ្យ​បាន​ច្បាស់​លាស់​ដែរ ហើយ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ក្នុង​​ចន្លោះ​យប់​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ តុលា ក៏​មាន​ភ្ញៀវ​ប្រុស​ស្រី​មួយ​គូ​បាន​ចូល​សំរាក​ក្នុង​បន្ទប់​ដែល​មាន​សព​​នៅ​ក្រោម​គ្រែ​ប្រអប់​នោះ​ពេញ​មួយ​យប់។ ភ្ញៀវ​ដែល​ដេក​នោះ​បាន​​ត្រឡប់​ទៅ​វិញ​ ដោយ​​​មិន​ដឹង​​ថា ពួក​គេ​បានដេក​​លើ​គ្រែ​ដែល​មាន​សព​នៅ​ពី​ក្រោម​បែប​នេះ​​ទាល់​តែ​​សោះ។
ជា​មួយ​នឹង​ហេតុ​ការណ៍​ខាង​លើ​នេះ​លោក​ហៀក ចាន់​លាង អភិ​បាល​រង​ខណ្ឌ​មាន​ជ័យ និង​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ ជំនួស​មុខ​ឱ្យ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ សហ​ការ​ជា​មួយ​តុលា​ការ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ចេញ​លិខិត​​ផ្អាក​អាជីវ​​កម្ម​ផ្ទះ​សំណាក់​ខាង​លើ​នេះ​មួយ​រយៈ​សិន។ ​សមត្ថ​កិច្ច​ខ្លះ​និយាយ​ថា ការ​ស្លាប់​របស់​ស្ត្រី​​រង​គ្រោះ​ខាង​លើ​នេះ​មាន​អាថ៌​កំបាំង​ច្រើន​ ដូច្នេះ​ទាម​ទារ​ឱ្យ​សមត្ថ​កិច្ច​ចាត់​ការ​​តាម​នីតិ​​វិធី​​ឱ្យ​បាន​ល្អិត​ល្អន់​ជា​មួយ​ម្ចាស់​ផ្ទះ​សំណាក់​នេះ​បន្ថែម​ទៀត។

នេះ​ជា​​ករណី​ទី​២​ហើយ​ ដែល​​រឿង​រ៉ាវ​​ឃាត​កម្ម​កើតឡើង​ក្នុង​ផ្ទះ​សំណាក់​ ដែល​កាល​ពី​សប្តាហ៍​មុន​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ច្របាច់.ក​សំលាប់​ក្នុង​បន្ទប់​ទាំង​រូប​កាយ​អាក្រាត។ ទោះ​បី​ជា​បែប​ណា​ការ​​សំលាប់​នោះ​ត្រូវ​​​បាន​សមត្ថ​កិច្ច​វែក​មុខ​​​​ជន​ជា​ឃាតក គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ផ្ទះ​សំណាក់​នោះ ​ដែល​​បាន​ចូល​ទៅ​​ចែ​ចង់​នារី​រង​គ្រោះ​ បន្ទាប់​ពី​ប្រុស​ស្នេហ៍​​នាង​ចេញ​ទៅ​បាត់ ​ដែល​​នាង​នៅ​ក្នុង​បន្ទប់​មិន​ទាន់​ទាំង​បាន​ស្លៀក​សំលៀក​បំពាក់​ផង។ ដោយ​សារ​តែ​ការ​ចែ​ចង់​​ទទួល​ការ​បដិ​សេធ ​​​នាង​ក៏​ត្រូវ​គេ​​ច្របាច់.ក​សំលាប់។ បើ​តាម​ការ​សារ​ភាព​ប្រាប់​ប៉ូលិស​ថា ជន​នោះ​​បាន​រំលោភ​នាង​ដែល​ស្លាប់​ភ្លាមៗ​នេះ​ថែម​ទៀត។ ចំពោះ​ហេតុ​ការណ៍​ថ្មី​នេះ​វា​លំបាក​ធ្វើ​ការ​សន្និ​ដ្ឋាន​ដោយ​សារ​ស្ត្រី​ដែល​ត្រូវ​សំលាប់​នៅ​​មាន​សំលៀក​បំពាក់​ត្រឹម​ត្រូវ​ និង​មិន​បាន​ឆ្លង​កាត់​ការ​រំលោភ ឬ​បាន​រួម​ភេទ​នោះ​ទេ៕