ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​នាយក​រដ្ឋមន្ត្រី​បាន​4​ខែ​ធ្លាក់​តំណែង​ព្រោះ​ក្លែង​សញ្ញាបត្រ

8 ឆ្នាំ មុន

លោក Chiril Gaburici ជា​អគ្គនាយក​ដំបូង​របស់​ក្រុមហ៊ុន Molcell ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ធំ​ជាងគេ​នៅ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា និង​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ម៉ុ​ល​ដូ​វ៉ា (PLDM) ។ ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥

លោក Chiril Gaburici ជា​អគ្គនាយក​ដំបូង​របស់​ក្រុមហ៊ុន Molcell ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ធំ​ជាងគេ​នៅ​ប្រទេស​ម៉ុ​ល​ដូ​វ៉ា និង​ជា​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ម៉ុ​ល​ដូ​វ៉ា (PLDM) ។ ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥ លោក Chiril Gaburici បាន​លោក​ប្រធានាធិបតី N.Timofti ឧទ្ទេសនាម​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ម៉ុ​ល​ដូ​វ៉ា ជំនួស​លោកនាយក​រដ្ឋមន្ត្រី​បណ្តោះអាសន្ន Lurie Leanca ហើយ​បាន​រដ្ឋសភា​បោះ​ឆ្នោត​ឯកភាព​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ។

រឿងអាស្រូវ​ក្លែងបន្លំ​សញ្ញាប័ត្រ​របស់​លោកនាយក​រដ្ឋមន្ត្រី Chiril Gaburici អាយុ ៣៩​ឆ្នាំ​រូប​នោះ​ត្រូវ​បាន​ធ្លាយ​នៅ​ចុង​ខែមេសា ២០១៥ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រក​ឃើញ​ថា លោក​ក្លែងបន្លំ​សំបុត្រស្នាម​ជា​ប្រព័ន្ធ​តាំងពី​សញ្ញាប័ត្រ​មធ្យមសិក្សា​រហូត​ដល់​បរិញ្ញាប័ត្រ​គ្រប់​គ្រង់​អាជីវកម្ម ។ ត​មក​សភាពការណ៍​ប្រៀប​ដូច​ចាក់​ប្រេង​លើ​អណ្ដាតភ្លើង​កំពុង​ឆេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  Oleg Balan តំណាង​ឱ្យ​គណបក្សប្រឆាំង​ក្នុង​រដ្ឋសភា​ម៉ុ​ល​ដូ​វ៉ា ចេញ​មុខ​ប្រកាស ក្ដែ​ង​ៗ​ថា​លទ្ធផល​ស៊ើប​អង្កេត​បាន​បង្ហាញ​ឱ្យ​ឃើញច្បាស់​ថា សំបុត្រស្នាម​ទាំងឡាយ​របស់​លោក Chiril Gaburici ពិតជា​មាន​ចេតនា​ក្លែងបន្លំ​ប្រាកដ​មែន ។

នៅ​ពេល​បែកធ្លាយ​រឿង​នេះ​ឡើង ថ្ងៃ​ទី​១១ មិថុនា ២០១៥ ការិយាល័យ​អយ្យការ​ជាន់ខ្ពស់​ម៉ុ​ល​ដូ​វ៉ា កោះហៅ​លោកនាយក​រដ្ឋមន្ត្រី Chiril Gaburici ទៅ​សាកសួរ​ភ្លាម​ជុំវិញ​រឿង​ក្លែង​សញ្ញាប័ត្រ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​គ្រប់​មជ្ឈដ្ឋាន​ប្រជាជន​ទូ​ទាំង​ប្រទេស​ម៉ុ​ល​ដូ​វ៉ា ។

អ្នក​អង្កេត​ការណ៍​នយោបាយ​ជា​ច្រើន​រូប​និយាយ​ថា ការ​កោះហៅ​នាយក​រដ្ឋមន្ត្រី Chiril Gaburici ចូល​ស្ថាប័ន​យុត្តិធម៌​នៅ​រដ្ឋធានី Chisinau មិន​ខុស​ពី​ការ​កោះហៅ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ជិត​ត្រូវ​បាន​កាត់ទោស​ឡើយ ។ មុន​នេះ​ជិត​មួយ​ខែ​នៅ​រដ្ឋធានី Chisinau និង​ក្រុង ធំ​ៗ​ផ្សេង​ទៀត​របស់​ម៉ុ​ល​ដូ​វ៉ា មាន​បាតុកម្ម​គគ្រឹកគគ្រេង​ប្រឆាំង​រដ្ឋាភិបាល​កណ្ដាល​ម៉ុ​ល​ដូ​វ៉ា​ថា ជួយ​បិទ​បាំង​ពួក​នាយទុន និង​ក្បាល​ម៉ា​ស៊ីន​មួយ​ចំនួន​ដែល​គប់គិត​គ្នា​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​មួយ​ពាន់​លាន​ដុល្លារ ពី​ធនា​គារ​អាជីវកម្ម​រដ្ឋ​ចំនួន​៣ ។ ដើម្បី​បន្ថយ​ភ្លើងកំហឹង​ប្រជាជន លោកនាយក​រដ្ឋមន្ត្រី Chiril Gaburici ប្រកាស​ទាមទារ​ឱ្យ​តុលាការ​កាត់ទោស​បុគ្គល​ដែល​មាន​តួនាទី​ដឹកនាំ​ស្ថាប័ន សំខាន់​ៗ ដូច​យ៉ាង​ការិយាល័យ​ប្រធាន​អយ្យការ​, ធនាគារកណ្ដាល​, គណៈកម្មការ​ជាតិ​ទីផ្សារ ហិរញ្ញវត្ថុ​… ព្រោះ​អ្នក​ទាំងនោះ​តិច ឬ​ច្រើន​មាន​ពាក់ព័ន្ធ​ដល់​ភារកិច្ច​គ្រប់​គ្រង់​ធនាគារ​ទាំង​បី​នោះ ។

ខណៈ​ហេតុការណ៍​បាត់ប្រាក់​ពី​ធនាគារ​ទាំង​បី​មិន​ទាន់​ស្ងប់​ផង ស្រាប់តែ​ថ្ងៃ​ទី​១២ សីហា ២០១៥ លោក Chiril Gaburici ចេញ​មុខ​ប្រកាស​សុំ​លាលែង​ពី​តំណែង ដោយ​ប្រើ​សំដី​កែខ្លួន​យ៉ាង​បិ​ុ​ន​ប្រសប់​ថា «​សកម្មភាព​របស់ខ្ញុំ​មិនមែន​ជា​ការ​ដកថយ​ទេ​, តែ​ជា​ការ​ឈាន​ទៅ​មុខ​ទៀត​ដើម្បី​កុំឱ្យ​ខ្លួន​ត្រូវ​បង្ខំចិត្ត​ក្លាយជា​អា​យ៉ង​ក្នុង​មជ្ឈដ្ឋាន​នយោ​បាយ និង​សំដៅ​កសាង​រដ្ឋាភិបាល​ថ្មី​មួយ​មានការ​អភិវឌ្ឍ​ល្អ​ជាង​ក្នុង​សង្គ្រាម​ប្រឆាំង​អំពើ​ពុក​រលួយ​» ។

ដូច្នេះ​បើ​គិត​ពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៥ ដល់​ថ្ងៃ​១២ មិថុនា លោក Chiril Gaburici ទទួល​ឋានៈ​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ម៉ុ​ល​ដូ​វ៉ាមិន​បាន​៤​ខែ​ពេញលេញ​ទេ ៕