ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី​ម្នាក់​​ដួល​សន្លប់​​​​ពេល​កំពុង​ប្រឡង​ថ្ងៃ​បញ្ចប់​​​ នៅ​មណ្ឌល​បឋមសិក្សា​​ហ៊ុនសែន​​សូ​ភី​​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​​ ៖ បេ​ក្ខ​នារី​ម្នាក់​​បាន​ដួល​សន្លប់​​ពេល​ប្រឡង​​លើ​មុខ​​វិជ្ជា​គណិត​វិទ្យា​ ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​ថ្ងៃ​ទី​២៥ ​សីហា​ ២០១៥​នៅ​​មណ្ឌល​​បឋម​សិក្សា​ហ៊ុន​សែន​សូ​ភី​

ខេត្តបន្ទាយមានជ័យ​​ ៖ បេ​ក្ខ​នារី​ម្នាក់​​បាន​ដួល​សន្លប់​​ពេល​ប្រឡង​​លើ​មុខ​​វិជ្ជា​គណិត​វិទ្យា​ ​នៅ​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រឡង​​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​​ថ្ងៃ​ទី​២៥ ​សីហា​ ២០១៥​នៅ​​មណ្ឌល​​បឋម​សិក្សា​ហ៊ុន​សែន​សូ​ភី​ ក្រុង​សិរី​សោភ័ណ​ ​។

បេ​ក្ខ​នារី​ដែល​ដួល​សន្លប់​​ឈ្មោះ ថត ណា​វី អាយុ​១៩​ឆ្នាំ​ ​​​មក​ពី​​វិទ្យាល័យ​និម្មិត​ រស់​​នៅ​ភូមិ​និ​មិ្ម​ត​ សង្កាត់​និ​មិ្ម​ត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

បេ​ក្ខ​នារី​រូប​​នេះ បាន​​និយាយ​ថា​ ​មូលហេតុ​ដែល​​​បណ្តាល​ឱ្យ​នាង​ដួល​សន្លប់​នោះ ​​ដោយ​សា​រ​តែ​នៅ​ពេល​យប់​នាង​ខំប្រឹង​មើល​មេរៀន​​​រហូត​​ដល់​យប់​ជ្រៅ​​​ ហើយ​ពេល​​ប្រឡង​​​នាង​​ប្រឹង​គិ​​ត​​ខ្លាំង​​ពេកក៏​​វិលមុខ​ដួល​សន្លប់​​​តែ​ម្តង ។​

លោកគ្រូ​ក្នុង​ថ្នាក់​បាន​ប្រាប់​ថា​​ ​នៅ​ពេល​បេ​ក្ខ​នារី​​ខាង​លើ​ដួល​សន្លប់​ក្នុង​បន្ទប់​ពេល​​កំពុង​ប្រឡង​លើ​​វិញ្ញាសា​​គណិត​វិទ្យានោះ​ ​​ត្រូវ​បាន​​បញ្ជូន​ទៅ​​​សង្គ្រោះ​នៅ​​មន្ទី​រពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ។

​​ក្រោយ​ពី​​​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ គ្រូពេទ្យ​​បាន​ឱ្យ​ដឹង​ថា​​ ​មូលហេតុ​ដែល​​នាង​​ដួល​សន្លប់​នោះ​ ​បណ្តាល​មក​ពី​​នាង​ដេក​បាន​មិន​​​​គ្រប់គ្រាន់​​ធ្វើ​ឱ្យ​​​កម្លាំង​ចុះ​​ខ្សោយ​​ទៅ​ជា​​​ដួលសន្លប់​​បែប​នេះ ៕​