ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​តម្លៃ​ជាង​7​លាន​$ មេខ្លោង​លួច​ផលិត​គ្រឿងញៀ.ន​ធ្វើ​ពី​កញ្ឆា​នៅ​កម្ពុជា​ជា​ជនជាតិ​ញូ​វ​ហ្សេ​ឡែ​ន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៥ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​គ្រឿងញៀ.ន​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយទៀត នៅ​កណ្តាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៥ បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ស្តី​ពី​លទ្ធផល​នៃ​ការ​បង្ក្រាប​គ្រឿងញៀន​ជា​លក្ខណ​ទ្រង់ទ្រាយ​ធំ​ថ្មី​មួយទៀត នៅ​កណ្តាល​រាជធានី​ភ្នំពេញ ដែល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ បន្ទាប់​ពី​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​បាន​ចំនួន​ជិត​៥៥​គីឡូក្រាម​កន្លង​មក ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ត​កិច្ច​នាំ​មកបង្ហាញមុខ​ទាំង​៣​នាក់​គឺ ១-​ឈ្មោះ វិត សាំង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ២-​ឈ្មោះ សួន ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​៣-​ឈ្មោះ សោម ដា​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ សន្និសីទ​សារព័ត៌មាន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន  បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា អនុវត្ត​តាម​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយ​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក មាស វី​វិ​ទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២០ សីហា លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង  អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿន​ញៀន បានបើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​គ្រឿងញៀន និង​ទិស​ដៅ​អនុវត្ត​ការងារ ផែនការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ។

នៅ​ថ្ងៃ​ទី​២១ សីហា វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ ដឹក​ជ​ញ្ជួ​ន រក្សា​ទុក​ឧបករណ៍​កែ​ច្នៃ​គ្រឿងញៀន​(​កញ្ឆា​)​ឆ្លង​ដែន​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៤​គោលដៅ ។

ក្នុង​សន្និសីទ​សារព័ត៌​មានបាន​បញ្ជាក់​ថា  ជា​លទ្ធផល​សម្រេច​បាន​រួម​មាន គោលដៅ​ទី​១- បាន​ឃាត់​ខ្លូ​ន​មុខសញ្ញា​២​នាក់ នៅ​តាម​ផ្លូវ ជា សុ​ផា​រ៉ា  ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ គឺ​ម្នាក់​ឈ្មោះ វិត សាំង គ្មាន​ទីលំនៅ​ពិតប្រាកដ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ដឹក​ជ​ញ្ជួ​ន កញ្ឆា​ស្ងួត ដោយ​បង្កប់​ក្នុង​កញ្ចប់​កាហ្វេ និង​ជា​អ្នក​រត់ការ​មើលផ្លូវ​នាំ​កញ្ឆា​ពី​ខេត្ត​ប៉ាក់​សេ ប្រទេស​ឡាវ ចូល​មក​កម្ពុជា​តាម​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង ។ ជាមួយ​នេះ ក៏​ជា​អ្នក​ដឹក​ជ​ញ្ជួ​ន​ម៉ាស៊ីន​កែ​ច្នៃ​ដែល​នាំ​មក​ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​ប​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ មក​ស្តុក​ទុក​នៅ​ឃ្លាំង​សម្រាប់​ដំណើ​ការ​គ្រីប​និង​វេច​ខ្ចប់ ។ ឯ​ម្នាក់​ទៀត ឈ្មោះ សួន ភក្តី ត្រូវជា​ប្អូនថ្លៃ​របស់​ឈ្មោះ វិត សាំង ជា​អ្នក​ដំឡើង​ម៉ាស៊ីន និង​ប្រើប្រាស់​ម៉ាស៊ីន​គ្រីប កិន​ក្រឡុក ដោយ​យក​កញ្ឆា​ស្ងួត​ដែល​កិន​រួច​ទៅ​កែ​ច្នៃ លាយ​និង​ចម្រាញ់​ជា​ប្រេង​កញ្ឆា ។ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នេះ​ហើយ ទើប​ឈាន​ទៅ​ចាប់់​យក​កញ្ឆា​ស្ងួត ៤​ការុង ស្មើនឹង​១០០​គីឡូក្រាម ជាក​ញ្ចា​ក្រៀម​គ្រីប​រួច ។

គោលដៅ​ទី​២- ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ​ហើយ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ស្តុក​កញ្ឆា​នៅ​ក្នុង​បុរី​មង្គល​ភ្នំពេញ ផ្ទះ​លេខ​G២១ ផ្លូវ​លេខ​២១ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កេវ មួយ​កន្លែង​ទៀត បាន​រក​ឃើញ​និង​ចាប់​ដកហូត​កញ្ឆា​ស្ងួត​ចំនួន​៥៧​ការុង មាន​ទម្ងន់​១.៣៨៧​គីឡូក្រាម កញ្ឆា​ក្រៀម​គ្រីប​រួច និង​ប្រេង​កញ្ឆា​១,៥​គីឡូក្រាម​ទៀត ។

គោលដៅ​ទី​៣-​នៅ​ថ្ងៃ​ដដែល​នោះ​ដែរ វេលា​ម៉ោង​១០​យប់ បាន​បន្ត​ចុះ​ទៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជា​មេខ្លោង​ផង​ដែរ ឈ្មោះ សោម ដា​រ៉ា ជា​អ្នក​ទទួល​លុយកាក់​ពី​ផល​ដែល​លក់​បាន ពី​មេខ្លោង​ធំ​ម្នាក់​ទៀត​ជា​ជនបរទេស និង​ជា​អ្នក​ចាត់ចែង ដំណើរការ​ជួញដូរ ដឹក​ជ​ញ្ជួ​ន រក្សា​ទុក កែ​ច្នៃ គ្រឿងញៀន​ឆ្លង​ដែន​នេះ ។

  ជន​ឈ្មោះ សោម ដា​រ៉ា ជា​មេខ្លោង​ធំ​ម្នាក់​នៅ​ស្រុក​ខ្មែរ ចេះ​និយាយ​ភាសា​អង់គ្លេស​ច្បាស់ និង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ប៉ាក់​សេ ប្រទេស​ឡាវ​រួម​ជាមួយ​ជនជាតិ​នូ​វែ​ល​ហ្សេ​ឡង់​ម្នាក់ ដែល​ជា​មេខ្លោង​នៅ​ក្រៅប្រទេស ។

គោលដៅ​ទី​៤-​នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា សមត្ថកិច្ច និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​ចុះ​ឆែកឆេរ​ឃ្លាំង​លាក់​ម៉ាស៊ីន និង​ឧបករណ៍ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស នៅ​ដី​ឡូត៍​មួយ​កន្លែង​គ្មាន​លេខ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ នៅ​ក្នុង​ដី​ឡូត៍​នោះ មាន​បន្ទប់​ធំ​មួយ​លាក់​ម៉ាស៊ីន និង​ឧបករណ៍ ព្រមទាំង​សម្ភារ​រួម​មាន ម៉ាស៊ីន​ធំ​សម្រាប់​គ្រីប និង​ចម្រាញ់​ប្រេង ឧបករណ៍​ស​ម្ងួ​ត​១ ម៉ាស៊ីន​កិន​ក្រឡុក​លាយ​១​គ្រឿង ជើង​ម៉ាស៊ីន​ទាញ​១ ឧបករណ៍​សម្រាប់​ត​បណ្តាញ​ភ្លើង ដូ​យ​ធំ​១ ម៉ូ​ទ​រ័ ខ្សែ​ពាន ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់ សម្បក​កេស ឡាំង​សម្រាប់​ច្រក​កាហ្វេ​ម៉ាក​ដាវ សម្រាប់​ច្រក​បន្លំ​ពេល​ដឹក​ជ​ញ្ជួ​ន​ចេញ និង​សម្ភារ​ជា​ច្រើន​ទៀត ។

ជា​សរុប លទ្ធផល​ដែល​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​បាន​រួម​មាន ឃាត់ខ្លួន​ជនសង្ស័យ​៣២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេខ្លោង ទទួល​ប្រាក់​ពី​មេខ្លោង​ជា​ជនបរទេស និង​ធ្វើការ​ចាត់ចែង​ក្នុងស្រុក ។ ការ​ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន​ប្រភេទ​កញ្ឆា​ស្ងួត​ទម្ងន់ ១.៤៨៧ គីឡូក្រាម ស្មើនឹង​ទឹកប្រាក់​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក ប្រេង​ចម្រាញ់​ចេញពី​កញ្ឆា​ទម្ងន់​១,៥០​គីឡូក្រាម ស្មើនឹង​ទឹកប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក (​ប្រេង​កញ្ឆា​១​គីឡូក្រាម​មាន​តម្លៃ​៥​ម៉ឺន​៦​ពាន់​ដុល្លារ​) ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ដូច​បាន​រៀបរាប់​ខាងលើ ។

លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន បន្ត​ថា បើ​តាម​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន AFP អូស្ត្រាលី និង DEA អា​មេ​រិ​ក បញ្ជាក់​ថា តម្លៃ​ទីផ្សារ​ងងឹត​នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក កញ្ឆា​ស្ងួត​ក្នុង​១​គីឡូក្រាម គិត​ជា​ប្រាក់​មធ្យម​៥.០០០​ដុល្លារ​អា​មេ​រិ​ក ចំណែក​ប្រេង​កញ្ឆា​១​គីឡូក្រាម តម្លៃ​៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ដូច្នេះ កញ្ឆា​ដែល​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​យើង​បង្ក្រាប និង​ចាប់ដក​ហូត​បាន​មកនេះ បើ​គិត​ជា​ទឹកប្រាក់​ស្មើនឹង​៧.៤៣៥.០០០​អា​មេ​រិ​ក ។
 
ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​នោះ ទើប​យើង​ទទួល​បាន​ចម្លើយ​សារភាព​របស់​ពួក​គេ​ថា កញ្ឆា​ស្ងួត​នេះ​គេ​នាំ​មក​ពី​ប្រទេស​ឡាវ​(​ប៉ាក់​សេ​)​ដឹក​ជ​ញ្ជួ​ន​តាម​ផ្លូវគោក បង្កប់​ក្នុង​កេស​និង​ស្បោង​កាហ្វេ​ដាវ ចូល​តាម​ច្រក​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង មក​កាន់​រាជធានី​ភ្នំពេញ ដែល​មាន​មេខ្លោង​ធំ​ជា​ជនជាតិ​នូ​វែ​ល​ហ្សេ​ឡង់ ទាក់ទង​ជាមួយ​មេខ្លោង​ក្នុងស្រុក ផ្តល់​លុយ​ឲ្យ​ចាត់ចែង​រាល់​សកម្មភាព​ទាំងអស់ រួម​ទាំង​ជួល​ទីតាំង​ធ្វើ​សកម្មភាព​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៥ មន្ទីរ​ប្រឆាំង​គ្រឿង ញៀន​ដែល​លោក​បាន​ទៅ​ទទួល​ការងារ​នេះ បើក​កិច្ច​បង្ក្រាប​ករណី​ជួញដូរ និង​ផលិត​គ្រឿង ញៀន​ជា​រូបភាព​ធំ​ៗ រួម​ទាំង​ចាប់​មេខ្លោង​បាន​២​ករណី​មក​ហើយ ។ កាលពី​លើក​មុន បង្ក្រាប​បាន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​មាន​មេខ្លោង​ម្នាក់​ឈ្មោះ លីវ សឺ និង​ស្ត្រី​ម្នាក់ ជនជាតិ​ចិន​២​នាក់ ចាប់​យក​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​៥៥​គីឡូក្រាម ដែល​នាំ​មក​ពី​ខេត្តស្ទឹងត្រែង​ដែរ ។ លោក​ឧត្តមសេនីយ៍ឯក មាន​ប្រសាសន៍​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ឃុំខ្លួន​ដាក់​ពន្ធនាគារ និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​មិន​ទាន់​ចប់​នៅឡើយ​ទេ ។

 លោក​អគ្គស្នងការ​រង ម៉ក់ ជី​តូ បន្ត​ថា សមត្ថកិច្ច​យើង​នៅ​បន្ត​ស្រាវជ្រាវ និង​ឈាន​ទៅ​ចាប់ខ្លួន​ករណី​ជួញដូរ និង​ផលិត​គ្រឿងញៀន​ធំ​ៗ​បន្ត​ទៀត ដោយ​មិន​រាប់​បញ្ចូល​ចាប់ពី​១​គីឡូក្រាម​ឡើង​ទៅ​នោះ​ទេ ។ លោក​មាន​ជំនឿ​ថា សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​គ្រប់​ជំនាញ មានការ​ខិតខំ​ប្រឹងប្រែង​ណាស់ ។

លោក​ក៏​បាន​ចាប់អារម្មណ៍​ដែរ​ថា ថ្មី​ៗ​នេះ​យើង​បាន​ពិនិត្យ​ឃើញ​ថា នគរបាល​រាជធានី​ភ្នំពេញ​ក៏​មានការ​ខិតខំ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ដែរ ។ ជាក់ស្តែង សម្បុក​ជួញដូរ​គ្រឿងញៀន​ដែល​បង្ក្រាប​មិន​ចេះ​រីងស្ងួត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចុះ​ចាប់​បាន​ក្រុម​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​ជិត​១០០​នាក់ ។ នៅ​តាម​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស ក៏​មាន​កិច្ចប្រជុំ​ជា​ប្រចាំខែ ពី​សំណាក់​លោកនាយ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ប្រើប្រាស់​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​ឲ្យ​ក្តៅ​គគុក ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​សង្គម ៕