ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​លុប​ចោលការ​ឧបត្ថម្ភ​ប្រាក់​ដល់​ពលរដ្ឋ​មានអាយុ​គម្រប់​100​ឆ្នាំ​ខណៈ​ប្រទេស​មាន​បំណុល​ច្រើន

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ជប៉ុន​មិន​អាច​ផ្គត់ផ្គង់​ប្រាក់​ឧបត្ថម្ភ​លើ​ពលរដ្ឋ​មាន​អាយុ​គម្រប់​១០០​ឆ្នាំ​ទៀត​ទេ ព្រោះ​ចំនួន​ពលរដ្ឋ​ដែល​មាន​អាយុ​១០០​ឆ្នាំ​កើនឡើង​ខ្ពស់​ជា​លំដាប់ ។

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ជប៉ុន​មិន​អាច​ផ្គត់ផ្គង់​ប្រាក់​ឧបត្ថម្ភ​លើ​ពលរដ្ឋ​មាន​អាយុ​គម្រប់​១០០​ឆ្នាំ​ទៀត​ទេ ព្រោះ​ចំនួន​ពលរដ្ឋ​ដែល​មាន​អាយុ​១០០​ឆ្នាំ​កើនឡើង​ខ្ពស់​ជា​លំដាប់ ។ ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​មាន​អាយុ​១០០​ឆ្នាំ ក្លាយជា​ទំនៀមទម្លាប់​ដែល​ដំណើរការ​តាំងពី​ឆ្នាំ​១៩៦៣​មក ។

ជា​រៀង​រាល់​ឆ្នាំ​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ជរា​អាយុ​គម្រប់​១០០​ឆ្នាំ ដោយ​អំឡុង​ពេល​ផ្តល់​ដំបូង​មាន​ពលរដ្ឋ​អាយុ​គម្រប់​១០០​ឆ្នាំ ត្រឹមតែ​១៥៣​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​៥​ទស​វត្ស​ក្រោយមក​មាន​ពលរដ្ឋ​អាយុ​១០០​ឆ្នាំ បាន​កើនឡើង​យា​៉​ង​ឆាប់រហ័ស ។ នៅ​ក្នុង​ឆ្នាំ​២០១៤​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី​១០០​ឆ្នាំ មាន​ចំនួន​២៩.៣៥៧​នាក់ និង​បាន​ចាត់​បញ្ចូល​ជា​ប្រទេស​មាន​ពលរដ្ឋ​វ័យ​ចំណាស់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ដោយ​ច្រើន​ជាង​១​ភាគ​៤​នៃ​ចំនួន​ពលរដ្ឋ​មាន​អាយុ​ពី​៦៥​ឆ្នាំ​ឡើង ។

លោក​អា​គី​រា​៉ យា​៉​ណា​សេ មន្ត្រី​ក្រសួងសុខាភិបាល និង​យុវ​នីតិសម្បទា​របស់​ជប៉ុន​ថ្លែង​ថា «​កញ្ចប់​ប្រាក់​ឧបត្ថម្ភ​ជា​អនុស្សាវរីយ៍​មាន​តម្លៃ​ប្រហែល​៨.០០០​យ៉េន ឬ​៥៧​ដុល្លារ ធ្វើ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​បង្កើន​ប្រាក់​ដ៏​មហាសាល​ដល់​ទៅ​២៦០​លាន​យ៉េន ឬ​២​លាន​ដុល្លារ​» ។

បច្ចុប្បន្ន​រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​ដើម្បី​កាត់​បន្ថយថ្លៃ​ចំណាយ​ឱ្យ​នៅ​តិច​ជាង​មុន ខណៈ​ពេល​ប្រទេស​នៅ​មាន​បំណុល​ច្រើន​បំផុត​នៅ​លើ​ពិភពលោក និង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ទើប​ចាំបាច់​ត្រូវ​រិះរក​យុទ្ធសាស្ត្រ​សន្សំ​សំចៃ​ប្រាក់ ឬ​ការ​ចំណាយ ។

ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ អាជ្ញាធរ​ជប៉ុន​បញ្ជាក់​ថា ជនជាតិ​ជប៉ុន​ដែល​មាន​អាយុ​គម្រប់​១០០​ឆ្នាំ ក្នុង​ឆ្នាំ​២០១៥​នេះ មិនបាច់​បារម្ភ​ទេ ដោយ​រដ្ឋ​នៅ​រក្សា​ទុក​ផែនការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដូច​ដើម ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ អ្នក​ដែល​មាន​វ័យ​គម្រប់​១០០​ឆ្នាំ​ទាំងអស់ ត្រូវ​ជួបនឹង​ការ​កែប្រែ​ដ៏​ធំ​នេះ ៕