ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ប្រាក់​ក្នុង​មួយ​ឆ្នាំ​267.000​លាន​ដុល្លារដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

អង្គការសហប្រជាជាតិ (UN) បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​២៦៧.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិនបើ​មាន​បំណង​លុប​ចោល​ភាព​ក្រីក្រ​ទាំងស្រុង​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០៣០ ។

អង្គការសហប្រជាជាតិ (UN) បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​ចាំបាច់​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ជាង​២៦៧.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិនបើ​មាន​បំណង​លុប​ចោល​ភាព​ក្រីក្រ​ទាំងស្រុង​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០៣០ ។

របាយការណ៍​ចុង​ក្រោយ​របស់ UN «Achieving Zero Hunger» ដែល​ចេញផ្សាយ​នៅ​ក្រុងម៉ា​នី​ល ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៥ បញ្ជាក់​ថា ប្រសិនបើ​សហគមន៍​អន្តរជាតិ​ចង់​ដោះស្រាយ​បញ្ហា​នៃ​ភាព​ក្រីក្រ​ឱ្យ​អស់​ត្រូវ​មាន​ប្រាក់​សម្រាប់​ប្រើ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ច្រើន​ជាង​២៦៧.០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ត្រូវ​ចំណាយពេល​ដល់​ឆ្នាំ​២០៣០ ឬរយៈពេល​១៥​ឆ្នាំ​ខាង​មុខ ដល់​ពេល​នោះ​ភាព​អត់ឃ្លាន​របស់​ពលរដ្ឋ​នៅ​លើ​ពិភពលោក​នឹង​បញ្ចប់​។

ថវិកា​នោះ​ត្រូវ​យក​ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​គម្រោងការ ឬ​គោលនយោបាយ​ដែល​មាន​ទិស​ដៅ​លើកកម្ពស់​គុណភាព​រស់នៅ​របស់​ប្រជាជន ជា​ពិសេស​ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​កម្រិត​ក្រីក្រ​រស់នៅ​ទីក្រុង និង​នៅ​ជនបទ ។ ចំណែក​លោក​ហ្គ្រា​ស៊ី​យា​៉​ណុ ដា​ស៊ី​លវ៉ា អគ្គលេខាធិការ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) ឱ្យ​ដឹង​ថា ធាតុ​ពិត​ប្រាក់​ទាំងនោះ​គឺ​មាន​ប្រហែល​០,៣% នៃ GDP នៅ​លើ​ពិភពលោក ។

របាយការណ៍​បញ្ជាក់​ថា សហគមន៍​អន្តរជាតិ​បាន​ដើរ​ស្រប​តាម​ទិស​ដៅ​ហើយ​ក្នុង​ដំណោះស្រាយ​ភាព​ក្រីក្រ និង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ដោយ​ចំនួន​ជន​ក្រីក្រ​នៅ​លើ​ពិភពលោក​ដែល​មាន​ចំណូល «​ទាប​ជាង​១,២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​» ក្នុង​ឆ្នាំ​២០១៥​នេះ បាន​ធ្លាក់​ចុះ​នៅ​សល់​ត្រឹម​៨៣៦​លាន​នាក់ ដែល​កាលពីមុន​ធ្លាប់​មាន​ដល់​ទៅ​១.៩០០​លាន​នាក់ នៅ​អំឡុង​ទស​វត្ស​ទី​៩០​នៃ​សតវត្ស​ទី​២០ និង​មានការ​ព្យាករ​ថា នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ អាច​មាន​ពលរដ្ឋ​យា​៉​ង​តិច​១៧៥​លាន​នាក់ នឹង​រួច​ផុត​ពី​កម្រិត​នៃ​ភាព​ក្រីក្រ ។ ទិន្នន័យ​ចុង​ក្រោយ​របស់ UN ឱ្យ​ដឹង​ថា ភូមិភាគ​អាស៊ី និង​បា​៉​ស៊ី​ហ្វិ​ក​នៅ​តែ​ជា​ប្រភព​របស់​ជន​ក្រីក្រ​ដោយ​មាន​ជាង​៤៩០​លាន​នាក់ និង​មាន​ប្រហែល​២​ភាគ​៣​នៃ​ជន​ក្រីក្រ​នៅ​ទូ​ទាំង​ពិភពលោក​ដែល​រំពឹង​ថា អាច​មាន​ប្រហែល​៧៣០​លាន​នាក់ ៕