ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡេបថប២០​គ្រឿងចែក​​និស្សិត​មហា​វិទ្យាល័យ​សម្រាប់​សិក្សា​តាម​អន​ឡាញ​ក្នុង​សម័យ​កូ​វី​ដ

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ដព្រៃវែង ដែល​មាន​លោក ឡុ​ង ស្រេង ជា​ប្រធាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភះ…

ខេត្តព្រៃវែង ៖ ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ដព្រៃវែង ដែល​មាន​លោក ឡុ​ង ស្រេង ជា​ប្រធាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ បាន​នាយក​នូវ​កុំព្យូទ័រ Laptop ចំនួន​២០​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​នាយ​ឧត្ដមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ជំទាវ ទៅ​ចែក​ជូន​កូនក្មួយ​យុវជន​ជា​និស្សិត​មហា វិទ្យាល័យ សម្រាប់​ការ​សិក្សា​របស់​សាលា​តម្រូវ​ឲ្យ​សិស្ស​រៀន​តាម​អន​ឡាញ ក្នុង​យុគ្គសម័យ​កូ​វី​ដ​.១៩ (២០​កុម្ភៈ​) កំពុង​រាតត្បាត​គ្រប់​ទីកន្លែង​នោះ ។

ក្នុង​ពិធី​ប្រគល់ Laptop ជូន​ដល់​ក្រុម​និ​ស្សិ ត​មហាវិទ្យាល័យ ដែល​ក្មួយ​ៗ​ជា​កូន​កសិករ​រស់នៅ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​នោះ លោក ឡុ​ង ស្រេង ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ និស្សិត ឲ្យ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា ដើម្បី​យកចំណេះ​ដឹង​ទៅ​បម្រើ​ប្រទេស​ជាតិ ។ លោក ឡុ​ង ស្រេង ក៏​បាន​ដាស់តឿន​ដល់​ក្មួយ​ៗ ជា​និស្សិត​ផង​ដែរ​ថា សូម​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការ​សេពគុប​មិត្តភក្តិ​មិនល្អ ពាក់​ពន្ធ​បញ្ហា​គ្រឿងញៀន ឬ​ក៏​ដើរ​ចូល​ក្នុង​ក្រុម​បង​តូច​បងធំ ដែល​សង្គម​ស្អប់ខ្ពើម​បំផុត ។

ជាមួយ​គ្នា​នោះ​ដែរ​ក្រុម​និស្សិត​មហាវិទ្យាល័យ​ចំនួន​២០ នាក់​ដែល​ទទួល​បាន​កុំព្យូទ័រ Laptop ពី​ក្រុមការងារ​មូលដ្ឋាន​ឃុំ​ត្នោត បាន​ផ្លែង​អំ​គុណ​ដល់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​ស្នង ការ​នគរបាល​ជាតិ នឹង​លោក​ជំទាវ ជា​ម្ចាស់​អំណោយ ពិសេស​លោក ឡុ​ង ស្រេង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ឃុំ​ត្នោត ដែល​លោក​តែងតែ​គិតគូរ នឹង​បាន​យកចិត្តទុកដាក់ ចំពោះ​ពួក​គេ​ជា​និស្សិត នឹង​ជា​កូន​កសិករ​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ