ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាវិទ្យាល័យ Harvardជាប់​ចំណាត់ថ្នាក់​ទី​1​នៅ​លើពិភពលោក​ប្រចាំឆ្នាំ​2015

8 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ការ​រៀប​ចំណាត់ថ្នាក់ «​ស្ថាប័ន​ឧត្តម​សិក្សា​ដ៏​លេចធ្លោ​បំផុត​នៅ​លើ​ពិភពលោក​» ប្រចាំឆ្នាំ ២០១៥ ដោយ​មជ្ឈមណ្ឌល​មហា​វិទ្យាល័យ សៀង​ហៃ​ជៀវ​តុង របស់​ចិន

AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ការ​រៀប​ចំណាត់ថ្នាក់ «​ស្ថាប័ន​ឧត្តម​សិក្សា​ដ៏​លេចធ្លោ​បំផុត​នៅ​លើ​ពិភពលោក​» ប្រចាំឆ្នាំ ២០១៥ ដោយ​មជ្ឈមណ្ឌល​មហា​វិទ្យាល័យ សៀង​ហៃ​ជៀវ​តុង របស់​ចិន បាន​បង្ហាញ​ថា​មហាវិទ្យាល័យ Harvard ក្នុង​ទីក្រុង​ខេ​ម​ប្រ៊ី​ដ រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១ និង​ជា​ឆ្នាំ​ទី​១៣ ជាប់​លំដាប់ថ្នាក់​ទាំង​១០​ដំបូង ។

មហាវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាំង​១០​ដំបូង​ចំនួន​៨ និង​២​មហាវិទ្យាល័យ​ទៀត ស្ថិត​ក្នុង​ចក្រភព​អង់់គ្លេស ។

មហាវិទ្យាល័យ «Stanford» និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ឈូ​សេត ឬ MIT ស្ថិត​នៅ​លំដាប់ថ្នាក់​ទី​២ និង​ទី​៣ ខណៈ​ពេល​មហាវិទ្យាល័យ «California Berkeley» មហាវិទ្យាល័យ «Princeton» និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កាលី​ហ្វ៊័​រ​នី​ញ៉ា ជាប់​ក្នុង​ចំណាត់ថ្នាក់​ទី​៤, ៦​និង​៧ ។

ចំណែក​មហាវិទ្យាល័យ​កូ​ឡុំ​ប៊ី និង​មហាវិទ្យាល័យ​ស៊ី​កា​ហ្គោ ស្ថិត​នៅ​លំដាប់​ទី​៨ និង​ទី​៩ ដោយ​ឧត្តម​សិក្សា​ទាំងនោះ​សុទ្ធ​សឹង​ស្ថិត​ក្នុង​សហរដ្ឋអាមេរិក ។ ចំណែក​មហាវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ និង​អុក​ហ្វ​ត របស់​អង់គ្លេស ជាប់​លំដាប់ថ្នាក់​ទី​៥ និង​ទី​១០ ។ ចំពោះ​លក្ខណៈ​ខុស​ប្លែក​គ្នា​មាន​តែ​ម្យ៉ាង គឺ​កាលពី​ឆ្នាំ​មុន​មហាវិទ្យាល័យ «​ស៊ី​កា​ហ្គោ​» និង​មហាវិទ្យាល័យ «​អុក​ហ្វ​ត​»  ស្ថិត​ក្នុង​លំដាប់​ទី​៩​ដូច​គ្នា ប៉ុន្តែ​ក្នុងឆ្នាំនេះ ស៊ី​កា​ហ្គោ ស្ថិត​នៅ​លំដាប់​ទី​៩ ខណៈ​ពេល​អុក​ហ្វ​ត​ធ្លាក់​ទៅ​លំដាប់​ទី​១០ ៕