ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រិ​ក​លក់​អាកាសយានដ្ឋាន​14​ឱ្យ​ក្រុមហ៊ុន​ឯកជន​

8 ឆ្នាំ មុន

រដ្ឋាភិបាល​ក្រិ​ក​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ និង​ក្រុម​អ្នកនយោបាយ​ឆ្វេងនិយម​(Syriza) បាន​ដំណើរការ​កំណែទម្រង់​សហគ្រាស​ក្នុង​ប្រទេស​ដោយ​យល់​ស្រប​ដល់​គម្រោង

រដ្ឋាភិបាល​ក្រិ​ក​ក្រោម​ការ​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់ និង​ក្រុម​អ្នកនយោបាយ​ឆ្វេងនិយម​(Syriza) បាន​ដំណើរការ​កំណែទម្រង់​សហគ្រាស​ក្នុង​ប្រទេស​ដោយ​យល់​ស្រប​ដល់​គម្រោងការ​លក់​អាកាសយានដ្ឋាន​ចំនួន​១៤​នៅ​ទូ​ទាំង​ប្រទេស​ដល់​ក្រុមហ៊ុន​ឯកជន​ពី​អា​ល្លឺ​ម៉​ង់​កាលពី​ថ្ងៃ​ទី​១៨ សីហា ២០១៥ ។

របាយការណ៍​ពី​ក្រុង​អា​ថែ​ន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​អា​ឡិច​ស៊ី​ស ស៊ី​ប្រាស់  សម្រេច​លក់​អាកាសយានដ្ឋាន​ចំនួន​១៤​នៅ​ទូ​ទាំង​ប្រទេស​ឱ្យ​ក្រុមហ៊ុន «Fraportag» ពី​អា​ល្លឺ​ម៉​ង់ ។ ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​របស់​ក្រិ​ក​ផ្សាយ​ថា កិច្ចព្រមព្រៀង​លក់​អាកាសយានដ្ឋាន​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រិ​ក​មាន​ចំណូល​ច្រើន​ជាង​១.២៣០​លាន​អឺ​រ៉ូ ឬ​១.៣៨២​លាន​ដុល្លារ និង​ជា​ផ្នែក​មួយ​ក្នុង​គម្រោងការ​កំណែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ជាប់​គាំង​របស់​ក្រិ​ក​អាច​លាតសន្ធឹង​ទៅ​លើ​ការ​ពិចារណា​លក់​កំពង់​ផែ និង​រោងចក្រ​អគ្គិសនី​ក្នុង​ពេល​អនាគត ។

ការណ៍​ពិត​ក្រុមហ៊ុន Fraportag បាន​ដាក់​សំណើសុំ​ទិញ​អាកាសយានដ្ឋាន​តាំងពី​ចុងឆ្នាំ​មុន ប៉ុន្តែ​រដ្ឋាភិបាល​ក្រិ​កបាន​បង្កក​ទុក​ដើម្បី​ត្រួតពិនិត្យ​ពី​ការ​ស្រុះស្រួល​លើ​តម្លៃ​ដែល​ស្នើ​ឡើង និង​ពិចារណា​ពី​លទ្ធផល​ឆ្លើយ​តប​រដ្ឋាភិបាល​ក្រុង​អា​ថែ​ន​ដែល​បាន​ទទួល ។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្រិ​ក​បញ្ជាក់​ថា ការ​លក់​អាកាសយានដ្ឋាន​នេះ «​មិនមែន​លក់​ទេ​»​ប៉ុន្តែ​គឺជា​ការ​ជួល​កម្មសិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​អាកាសយានដ្ឋាន​ដល់​ក្រុមហ៊ុន​នោះ​រយៈពេល​៤០​ឆ្នាំ និង​នៅ​ពេល​ដល់កំណត់​អាកាសយានដ្ឋាន​ទាំងអស់​នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រិ​ក​ដូច​ដើម ។

ការ​លក់​អាកាសយានដ្ឋាន​កាលពី​ពេល ថ្មី​ៗ​នេះ​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍​អឺរ៉ុប​បាន​យល់​ស្រប​ផ្តល់​កញ្ចប់​ប្រាក់​កម្ចី​លើក​ទី​៣​រយៈពេល​៣​ឆ្នាំ​ក្នុង​រង្វង់​ទឹកប្រាក់​៨៦.០០០​លាន​អឺ​រ៉ូ កាលពី​ថ្ងៃ​ទី​១៤ សីហា ដើម្បី​ជួយ​ទប់​លំនឹង​ក្រិ​ក និង​ចៀសវាង​ការ​ចាក​ចេញពី​សហគមន៍​អឺរ៉ុប​ដែល​មាន​១៩​ប្រទេស​ធ្វើ​ចលនា​អឺរ៉ុប​រួម​គ្នា ៕