ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានិក​ម្នាក់​ជាប់គុក​ព្រោះ​ផឹកស្រា​មុន​ពេល​ហោះហើរ

8 ឆ្នាំ មុន

នៅ​ប្រទេស​ន័​រ​វែ​ស ជំនួយការ​អាកាសយានិក​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ដាក់គុក​រយៈពេល​៦​ខែ ក្រោយ​ពី​គេ​សារភាព​ថា បាន​ផឹកស្រា​វិ​ស្គី និង​ស្រា​បៀរ​តែ​បុ​៉​ន្មា​ន​ម៉ោង​មុន​ពេល​យន្តហោះ​ឡើង​លើ​អាកាស ។

នៅ​ប្រទេស​ន័​រ​វែ​ស ជំនួយការ​អាកាសយានិក​ម្នាក់​ត្រូវ​តុលាការ​សម្រេច​ដាក់គុក​រយៈពេល​៦​ខែ ក្រោយ​ពី​គេ​សារភាព​ថា បាន​ផឹកស្រា​វិ​ស្គី និង​ស្រា​បៀរ​តែ​បុ​៉​ន្មា​ន​ម៉ោង​មុន​ពេល​យន្តហោះ​ឡើង​លើ​អាកាស ។

អាកាសយានិក​រូប​នោះ​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ «​អ៊ែ​របាល់​ទិ​ក​» (Air Baltic) ដែល​ចេញដំណើរ​ពី​ន័​រ​វែ​ស​ឆ្ពោះទៅ​កោះ «​គ្រី​ត​» ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។
តុលាការ​បាន​សម្រេច​ដាក់គុក​បុគ្គលិក​ស្វាគមន៍​ភ្ញៀវ​លើ​ជើងហោះហើរ​ជាមួយ​គ្នា​ចំនួន​២​នាក់​ទៀត​ក្នុង​រយៈពេល​៤៥​ថ្ងៃ និង​៦០​ថ្ងៃ ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៥ ជំនួយការ​អាកាសយានិក​អាយុ​៣៨​ឆ្នាំ​រូប​នោះ​បាន​សារភាព​ថា ខ្លួន និង​មិត្ត​រួមការ​ងារ​ចាប់ផ្តើម​ផឹកស្រា​នៅ​វេលា​ម៉ោង​៣​រសៀល​រហូត​ដល់​យប់​នៃ​ថ្ងៃ​ទី​៧ សីហា ។ ពួក​គេ​ផឹកស្រា​វិ​ស្គី​ចំនួន​២​ដប ។ លើស​ពី​នេះ​សម្រាប់​រូបគេ​ផឹកស្រា​បៀរ​មួយ​ចំនួន​ទៀត​មុន​ពេល​ឡើង​លើ​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រហែល​១០០​នាក់​ឆ្ពោះទៅ​កោះ «​គ្រី​ត​» ។

នៅ​មុន​ពេល​ឡើង​យន្តហោះ ពួក​គេ​ត្រូវ​ប៉ូលិស​ន័​រ​វែ​ស​សុំ​ត្រួតពិនិត្យ​កម្រិត​ជាតិ​ស្រវឹង​ក្នុង​ឈាម​ឃើញ​ថា ជំនួយការ​អាកាសយានិក​ម្នាក់​នោះ​មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​ឈាម​ខ្ពស់​ដល់​ទៅ​១,៣៥​មី​ល្លី​ក្រាម​ក្នុង​ឈាម​១​មី​ល្លី​លី​ត្រ លើស​កម្រិត​កំណត់​ត្រឹមតែ​០,២​មី​ល្លី​ក្រាម​ដល់​ទៅ​៧​ដង​ឯណោះ ។ ក្នុង​ដំណាក់កាល​ដំបូង តុលាការ​សម្រេច​ដាក់គុក​ជំនួយការ​អាកាសយានិក​រូប​នោះ​រយៈពេល​៨​ខែ ប៉ុ​ន្តែ​ត្រូវ​បន្ថយទោស​នៅ​សល់​៦​ខែ ដោយសារ​គេ​ព្រម​សារភាព ខណៈ​ពេល​កា​ពី​ទែន​ក្នុង​ជើងហោះហើរ​នោះ​ដែរ​ក៏​ត្រូវ​ប៉ូលិស​ឃុំខ្លួន​ដើម្បី​សាកសួរ​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ។ ចំពោះ​កា​ពី​ទែន​មាន​កម្រិត​ជាតិ​អាល់កុល​ក្នុង​ឈាម​០,៥៤​មី​ល្លី​ក្រាម ខ្ពស់​ជាង​កម្រិត​កំណត់​ជិត​៣​ដង ។

ក្រុមហ៊ុន​អាកាសចរណ៍ «​អ៊ែ​របាល់​ទិ​ក​» បាន​ចេញ​សេចក្តីថ្លែងការណ៍​ថា ក្រុមហ៊ុន​កំពុង​ពិចារណា​លើ​ការ​បញ្ឈប់​ការងារ​បុគ្គលិក​ទាំង​១១​នាក់​នោះ ។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បង្កើន​បទដ្ឋាន​ការពារ​សុវត្ថិភាព រួម​ទាំង​វាស់​ជាតិ​ស្រវឹង​ចំពោះ​អាកាសយានិក​នៅ​មុន​ពេល​ហោះហើរ ៕