ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! សុ​ភ័​ក្រ កុ​សុ​ម៉ា បង្អួត​ឈុត​ប៊ី​គី​នី​នៅ​មាត់សមុទ្រ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សុ​ភ័​ក្រ កុ​សុ​ម៉ា តារាចម្រៀង និង​ពិធី​ការិនី បាន​បង្ហាញ​ឈុត​ប៊ី​គី​នី​បង្ហាញ​គល់​ភ្លៅ មើល​ហើយ​ញាក់សាច់​ទ្រឺ​ត​ៗ​។ អ្វី​ដែល​នាង​បង្ហាញ​នៅ​តំបន់​មាត់សមុទ្រ​នោះ ក៏​បង្ហាញ​នូវ​ពាក្យ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ សុ​ភ័​ក្រ កុ​សុ​ម៉ា តារាចម្រៀង និង​ពិធី​ការិនី បាន​បង្ហាញ​ឈុត​ប៊ី​គី​នី​បង្ហាញ​គល់​ភ្លៅ មើល​ហើយ​ញាក់សាច់​ទ្រឺ​ត​ៗ​។ អ្វី​ដែល​នាង​បង្ហាញ​នៅ​តំបន់​មាត់សមុទ្រ​នោះ ក៏​បង្ហាញ​នូវ​ពាក្យ​មួយ​ចំនួន ដែល​និយាយ​ពី​រូបថត​នាង​មិន​បាន​កែកុន​ពន្លឺ​ទេ គឺ​រូប​ធម្មជាតិ​តែ​ម្តង​។

ដាច់​ផ្ងារ​គេឯង​តែ​ម្តង នៅ​ពេល​ដែល សុ​ភ័​ក្រ កុ​សុ​ម៉ា ស្រាប់តែ​បង្ហាញ​ឈុត​សិច​ស៊ី ចំ​បរិយាកាស​នៅ​មាត់សមុទ្រ​។ នាង​ថត​ផុស​យ៉ាង​សាមញ្ញ មិន​កែខៃ ដោយ​អ្នក​បានឃើញ​ពិតជា​នាំ​គ្នា​លាន់​មាត់​គ្រប់​គ្នា​ថា ពិតជា​ហ៊ាន​មែន​។

យ៉ាងណា នាង​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​។ លើស​ពី​នេះ ក៏​មិន​នឹក​ស្មានថា តារា​សម្បូរ​វោហារ ចាក់ទឹកមិនលេច​រូប​នេះ ហ៊ាន​ដល់​ថ្នាក់​ហ្នឹង បើ​មើល​លើ​រូបថត គឺ​ពិតជា​សិច​ស៊ី​ស្តែង​ៗ​មែន​។

គួរ​បញ្ជាក់​ថា សុ​ភ័​ក្រ កុ​សុ​ម៉ា បាន​វិវត្តន៍​ខ្លួន​យ៉ាង​លឿន ក្រោយ​ពេល​ចេះ​លេងសើច បែប​កំប្លែង​ៗ​។ នាង​កំពុង​មានឈ្មោះ​ល្បីល្បាញ​លើ​សិល្បៈ ហើយ​ក៏​ឆ្លងកាត់​ការ​តស៊ូ​ខ្លាំង​នៅ​លើ​វិ​ថី​សិល្បៈ​តាំងពី​កុមារ​។ បើ​និយាយ​ពី​ផ្នែក​ពិធី​ការិនី ក៏​ហែល​ឆ្លង​ច្រើន​កម្មវិធី​ហូរហែ​។ នាង​ក៏​ជា​មេ​អា​ហ្វែ​រការ និង​មាន​តន្ត្រីសម័យ​សម្រាប់​ជួល​ផង​ដែរ​។