ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីតាលី ៖ ពលរដ្ឋ​​ជិតពាក់កណ្តាល​​ចង់​ឱ្យ​​លោក​ប័រលូ ស្កូនី ​​ចុះចេញ​ពី​តំណែង

13 ឆ្នាំ មុន

ការ​ស្ទាប​​​ស្ទង់មតិ​​ថ្មីមួយ​បង្ហាញ​​ថា ពល​រដ្ឋ​អុីតាលី​​ជិត​ពាក់កណ្តាល​​ចង់​ឱ្យ​​លោក​ស៊ីល​វីយ៉ូ ប័រលូស្កូនី ​នាយករដ្ឋ​មន្ត្រី​ ដែលមាន​រឿង​អាស្រូវ​​ផ្លូវភេទ​​​ច្រើនបំផុត​​ចុះចេញពី​តំណែង ។​ ក្នុងការ​​​​​ស្ទង់មតិ​​នោះ​​ ៤៩ភាគរយ​នៃពលរដ្ឋ​​អ៊ី​តាលី​​​៦០០​នាក់ ដែល​​គេ​​​បាន​សាកសួរ​ពីថ្ងៃ​ទី​​២០ និង​ទី​២១ មករា កន្លង​មក និយាយ​ថា លោក​ប័រ​លូ ស្កូនី ​គួរ​តែ​ចុះ​ចេញពី​តំណែង​​ ចំណែក​​៤៥​ភាគរយ​​ទៀត​​និយាយ​ថា លោកប័រ​លូ​ស្កូនី ​អាច​បន្ត​តំណែង​​​​ទៀត​បាន ។

ការ​ស្ទាប​​​ស្ទង់មតិ​​ថ្មីមួយ​បង្ហាញ​​ថា ពល​រដ្ឋ​អុីតាលី​​ជិត​ពាក់កណ្តាល​​ចង់​ឱ្យ​​លោក​ស៊ីល​វីយ៉ូ ប័រលូស្កូនី ​នាយករដ្ឋ​មន្ត្រី​ ដែលមាន​រឿង​អាស្រូវ​​ផ្លូវភេទ​​​ច្រើនបំផុត​​ចុះចេញពី​តំណែង ។​ ក្នុងការ​​​​​ស្ទង់មតិ​​នោះ​​ ៤៩ភាគរយ​នៃពលរដ្ឋ​​អ៊ី​តាលី​​​៦០០​នាក់ ដែល​​គេ​​​បាន​សាកសួរ​ពីថ្ងៃ​ទី​​២០ និង​ទី​២១ មករា កន្លង​មក និយាយ​ថា លោក​ប័រ​លូ ស្កូនី ​គួរ​តែ​ចុះ​ចេញពី​តំណែង​​ ចំណែក​​៤៥​ភាគរយ​​ទៀត​​និយាយ​ថា លោកប័រ​លូ​ស្កូនី ​អាច​បន្ត​តំណែង​​​​ទៀត​បាន ។​
លោក​​នាយករដ្ឋ​មន្ត្រី​​ស៊ីល​វីយ៉ូ ប័រ​លូស្កូនី ​អាយុ​​​៧៤​ឆ្នាំ ប្រឈមមុខ​​នឹង​បញ្ហា​​ផ្ទាល់ខ្លួន​​​យ៉ាង​ធ្ងន់ធ្ងរ​​​ទាក់ទង​ទៅនឹង​បញ្ហា​ផ្លូវ​​ភេទ​ដោយ​​​លោក​​​រង​ការចោទប្រកាន់​​ពីបទ​រួម​ភេទ​ជាមួយ​​ស្រី​ពេស្យា​​​​ជាច្រើន​​​នាក់ ហើយ​ពេលនេះ​​លោក​កំពុង​​ព្យាយាម​​​ទទួលបានការគាំទ្រ​ពី​​សម្ព័ន្ធមិត្ត​​​សំខាន់ៗ​របស់លោក ទោះបីជា​​រង​ការ​​ចោទប្រកាន់​​ដោយ​រដ្ឋ​​អាជ្ញា​ក្រុង​​​មីឡាន​ថា រូប​លោក​នៅជាមួយ​ស្រី​រកស៊ី​ផ្លូវភេទ​​​នៅក្នុងផ្ទះជួល​​ក៏ដោយ ។​
ជាមួយ​​គ្នា​​នេះ គណបក្ស PD ដែលជា​បក្ស​​​ប្រឆាំង​​ធំមួយ​របស់​ប្រទេស​​អ៊ីតាលី​​និយាយ​ថា ខ្លួននឹង​​ដាក់ញត្តិ​ស្នើ​សុំ​​​ឱ្យ​លោកប័រលូស្កូនី ​​ចុះ​ចេញ​​ពីតំណែង​​ ហើយសង្ឃឹម​ថា ​​នឹង​ប្រមូល​​បាន​ហត្ថលេខា​ជាង​១០លានពី​ពលរដ្ឋ​​អ៊ីតាលី​​ដែល​ប្រឆាំង​​លោកប័រលូស្កូនី ៕