ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​បា.ញ់​គ្រាប់​កៅស៊ូ​ និង​ប្រើ​កាណុង​បា.ញ់​ទឹក​បំបែក​បាតុកម្ម​នៅ​ក្រុង​​បាងកក

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ ឆ្នាំ​២០២១ បាន​ប្រើ​គ្រាប់​កៅស៊ូ ​និង​ប្រើ​កាណុង​​បាញ់​ទឹក ​ព្រមទាំង​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​បា​កក នៅ​មុខ​និវេសនដ្ឋាន…

ប្រទេស​ថៃ ៖ ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ ឆ្នាំ​២០២១ បាន​ប្រើ​គ្រាប់​កៅស៊ូ ​និង​ប្រើ​កាណុង​​បាញ់​ទឹក ​ព្រមទាំង​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រឆាំង​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ក្រុង​បា​កក នៅ​មុខ​និវេសនដ្ឋាន របស់​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​។

យោង​តាម​ការ​ប៉ាន​ប្រមាណ​ថា បាតុករ​ប្រមាណ​ជា​២.០០០​នាក់ បាន​លើកគ្នា​ដើរ​ហែ​ក្បួន រហូត​ដល់​មុខ​អតីត​បន្ទាយ​យោធា​ជា​កន្លែង​រស់នៅ របស់​លោក​ចាន់​អូ​ចា​ជា​អតីត​ប្រមុខ​យោធា​ដែល​ចលនា​ស្និទ្ធ​ប្រ​ធិ​ប​តេ​យ្យ កើតឡើង​ក្នុង​ឆ្នាំ​២០២០​ទាមទារ​ឲ្យ​ចាក​ចេញពី​តំណែង​។ ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង រវាង​ពួក​បាតុករ​និង​កងកម្លាំង​ប៉ូលិស ដែល​ដាក់​ពង្រាយ​នៅ​មុខ ច្រកចូល​បន្ទាយ​នោះ ការពារ​ដោយ​លួស​បន្លា​និង​រាំង​ដោយ​កុងតឺន័រ​។

ប៉ូលិស​ប៉ុនប៉ង​បំបែក​បាតុកម្ម​ជាមួយ​កាណុង​បាញ់​ទឹក​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ នោះ​ជា​ប្រើ​កម្លាំង​​ប្រឆាំង​ពួក​បាតុករ ជា​លើក​ដំបូង​នៅ​ក្រុង​បាងកក ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​។ បាតុករ​មួយ​​ចំនួន​ត្រូវ​ឲ្យ​លើកដៃ​ឡើង​លើ ហើយ​បាតុករ​ខ្លះ​ទៀត​បាន​លើក​ម្រាមដៃ​៣ ជា​សញ្ញា​នៃ​ការ​តស៊ូ​។ បន្តិច​ក្រោយមក​ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ​។ បាតុករ​១៦​នាក់​រង​របួស​ពេល​ប៉ះទង្គិច​គ្នា​។ ពួក​បាតុករ​បាន​គប់​ដប ដុំ​ថ្ម ដុំឥដ្ឋ​សំដៅ​ប៉ូលិស​។ ក្នុង​ចំណោម​ពួក​បាតុករ​មាន​ពលករ​អន្តោ​ប្រវេសន៍ មក​ពី​មី​យ៉ា​ន់​ម៉ា​ដែល​តវ៉ា​ផង​ដែរ ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ពួក​គេ​។ បាតុករ​យ៉ាងតិច​១៩​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

ការ​ចាប់ខ្លួន​នា​ពេល​ថ្មី​ៗ​នេះ មេដឹកនាំ​ចលនា​តវ៉ា​៤​នាក់ នាំ​ឲ្យ​មានការ​ប្រមូលផ្ដុំ​មនុស្ស​ធ្វើ​បាតុ​កម្ម​ជា​ថ្មី​។ សរុប​បាតុករ​៥៨​នាក់​ត្រូវ​ជាប់​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ ជា​បទ​ឧក្រិដ្ឋ​អាច​ទទួលទោស​ជាប់គុក​ដល់​១៥​ឆ្នាំ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ