ក្រុមហ៊ុន Apple នឹងបញ្ចេញ Tablet ជំនាន់ថ្មីគឺ «iPad Pro» លើទីផ្សារក្នុងពេល ឆាប់ៗខាងមុខនេះដោយភ្ជាប់មុខងារពិសេសជាមួយនឹងបច្ចេកវិទ្យា Force Touch ។ ផលិតផលស៊េរីថ្មីមួយនេះនឹងក្លាយជាស៊េរី Tablet អេក្រង់ធំជាងគេបង្អស់ប្រចាំក្រុមហ៊ុន Apple ពោលគឺទំហំចាប់ពី ១២.២អីុញ និង១២.៩អីុញ ។
ក្រៅពីនេះ iPad Pro នឹងបំពាក់ដោយ CPU A9, បច្ចេកវិទ្យា Force Touch ដែលធ្វើឱ្យផលិតផលឆាប់ទទួលយករំញោចនៃការប៉ះលើផ្ទៃអេក្រង់ណាមួយ ហើយវានឹងឆ្លើយតបមកវិញបើទោះជាកម្លាំងសង្កត់នោះមានលក្ខណៈខ្លាំង ឬស្រាលក៏ដោយ ។ ប្រព័ន្ធ Near Field Communication (NFC) ដែលអាចភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិកដទៃផ្សេងទៀតបានយ៉ាងឆាប់រហ័ស និងឌុយដោត USB TypeC។
«iPad Pro» នឹងប្រកាសជាផ្លូវការនៅ ខែកញ្ញា ឬដើមខែ វិច្ឆិកា ២០១៥ ដែលជាអំឡុងពេលនៃរដូវកាលទិញឧបករណ៍ប្រើប្រាស់ក្នុងហាង ទំនើបៗ ។
អ្នកវិភាគលោកមីង ជីឈីឃូ និយាយថា លោកចូលចិត្តផលិតផលរបស់ក្រុមហ៊ុន Apple ហើយលោកចង់ឃើញក្រុមហ៊ុនមួយនេះកែប្រែសង្វាក់ផលិតកម្មជំនាន់ថ្មីឈានទៅរកការច្នៃប្រឌិត និងការវិវឌ្ឍទៅរកបច្ចេកវិទ្យាកាន់តែទំនើប ៕
ចែករំលែកព័តមាននេះ