ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​លោក​ផ្កាយ​2​និង​លោក​ធំ សុំ​ដាក់​ល្បែងស៊ីសង​ទូ​ហ្គេ​ម​បា.ញ់​ត្រី​ត្រូវ​បដិសេធ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​ខណ្ឌ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ សីហា មាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ លើ​របៀបវារៈ​ចំនួន​៥​ចំណុច ក្នុង​ទិស​ដៅ​អនុវត្ត​សម្រាប់​ខែសីហា​នេះ​។ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក លី​ម សុភា អភិបាល​ខណ្ឌ

រាជធានី​ភ្នំពេញ ៖ នៅ​សាលា​ខណ្ឌ​៧​មក​រា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ សីហា មាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ លើ​របៀបវារៈ​ចំនួន​៥​ចំណុច ក្នុង​ទិស​ដៅ​អនុវត្ត​សម្រាប់​ខែសីហា​នេះ​។ កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក លី​ម សុភា អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី​អភិបាលរង​ខណ្ឌ អធិការ​នគរបាល​ខណ្ឌ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខណ្ឌ នាយក​រដ្ឋបាល​សាលា​ខណ្ឌ ប្រធាន​ការិយាល័យ​គ្រប់​ជំនាញ ចៅសង្កាត់​ទាំង​៨ និង​ប្រធាន​សន្តិសុខ​សាលា​ខណ្ឌ ។

របៀបវារៈ​ចំនួន​៥​ចំណុច​នៃ​កិច្ចប្រជុំ​នេះ​មាន​៖
១-​ផែនការ​ស្តី​ពី​វិធានការ​ការពារ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ
២-​ការ​រៀបចំ​មន្ត្រី​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស
៣-​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​អត្តសញ្ញាណប័ណ្ណ
៤-​ពិភាក្សា និង​ដោះស្រាយ​បញ្ហា​ការងារ​ដែល​នៅ​សេសសល់​នា​ខែ​កន្លង​ទៅ​របស់​រដ្ឋបាល​សាលា​ខណ្ឌ
៥-​សមាជិក​ក្នុង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឡើង​ថ្លែង និង​បញ្ចេញមតិ​រៀង​ៗ​ខ្លួន ។

អ្វី​ដែល​កិច្ចប្រជុំ​មានការ​ចាប់អារម្មណ៍​នោះ​គឺ​ខណៈ​លោក លី​ម សុភា អភិបាល​ខណ្ឌ ថ្លែង​ថា មាន​លោក​ផ្កាយ​២​និង​លោក​ធំ​ខ្លះ សុំ​ដាក់​ទូ​ហ្គេ​ម​បាញ់​ត្រី​ជា​ប្រភេទ​ល្បែងស៊ីសង នៅ​ក្នុង​អាណាចក្រ​ខណ្ឌ​៧​មក​រា តែ​លោក​បាន​សុំ​ទៅ​វិញ​ថា មិន​បានជា​ដាច់ខាត បើ​ល្បែង​នោះ​ជា​លក្ខណៈ​កម្សាន្ត​អនុញ្ញាត​ឲ្យ​បើក​បាន ។ ទោះជា​យ៉ាងណា លោក​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​អត្តសញ្ញាណ​លោក​ផ្កាយ​២ និង​លោក​ធំ​នោះ​ទេ ដែល​សុំ​ដាក់​ទូ​ហ្គេ​ម​បាញ់​ត្រី​នោះ ។

លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​៧​មក​រា បន្ត​ថា ចំណុចក្តៅ​ដែល​ត្រូវធ្វើ​ពាក់ព័ន្ធ​នឹង​ការងារ​សន្តិសុខ​សង្គម ជា​រឿង​គ្រោះថ្នាក់​បំផុត ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ស្តង់​បុរី​កីឡា ស្ថិត​ក្នុង​សង្កាត់​វាលវង់ នៅ​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ មាន​ជនខិលខូច​មួយ​ក្រុម​បាន​លួចលាក់​ប្រព្រឹត្ត​បទល្មើស​រកស៊ី​ដាប់​លេខ​តួ លេខ​ម៉ាស៊ីន​ម៉ូតូ ហើយ​ក៏​មាន​អាជីវករ​មួយ​ក្រុម​ទៀត​រកស៊ី​ទិញ​-​លក់​ម៉ូតូ​អត់​ពន្ធ ។ ទ​ង្វើ​មិន​ស្របច្បាប់​នេះ លោក​បាន​រៀបចំ​កម្លាំង​រួច​អស់់ហើយ​នៅ​ចាំតែ​ពេល​ចុះ​បង្ក្រាប​ប៉ុណ្ណោះ​។
ដោយសារ​ពេល​នេះ យើង​កំពុង​ត្រូវការ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចុះ​រៀបចំ​ការពារ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទើប​មិន​ទាន់​ធ្វើ​កិច្ច​ការងារ​នោះ ៕