ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ប៉ុស្តិ៍​រដ្ឋបាល​អូរ​គ្រៀងចាប់ផ្តើម​សង់​វិញហើយ ​បន្ទាប់​ពី​រាវរក​គ្រាប់​ និង​កម្ទេច​ចោល

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ ​ទីតាំង​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​គ្រៀង​ក្នុងស្រុក​សំបូរ ត្រូវ​បាន​ចាប់ដំណើរការ​សាងសង់​ធម្មតា​វិញហើយ កាល​ពីព្រឹក​ថ្ងៃ​ទី​២១ សីហា បន្ទាប់​ពី​ផ្អាក​ការ​សាងសង់​រយៈពេល​៥​ថ្ងៃ

ខេត្តក្រចេះ ​៖ ​ទីតាំង​អគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​គ្រៀង​ក្នុងស្រុក​សំបូរ ត្រូវ​បាន​ចាប់ដំណើរការ​សាងសង់​ធម្មតា​វិញហើយ កាល​ពីព្រឹក​ថ្ងៃ​ទី​២១ សីហា បន្ទាប់​ពី​ផ្អាក​ការ​សាងសង់​រយៈពេល​៥​ថ្ងៃ ក្រោយ​ពី​មានការ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយ​គ្រាប់​​កប់​ក្នុង​ដី​ពេល​កំពុង​តែ​ជីក​គ្រឹះ​សាងសង់នៅ​ចំ​ណុច​ក្បាលស្ពាន​អូរ​គ្រៀង ស្រុក​សំបូរ  អតីត​ជា​កន្លែង​ការ​រ​ដ្ឋា​ន​សំណង់​ចិន​ធ្វើ​ផ្លូវជាតិលេខ​៧ ​។

​អធិការ​នគរបាល​ស្រុក​សំបូ​រលោក​វរសេនីយ៍ទោ ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ថា អគារប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដែល​នឹង​ត្រូវ​សាងសង់​នេះ​ធ្វើ​ពីបេតុង​មាន​ទំហំ​៩X១៣​ម៉ែ​ត្រ​ជាគំរោង​សាងសង់​របស់​នាយកដ្ឋាន​ស្ថាបនា​ក្រសួងមហាផ្ទៃ ។

គួររំលឹកថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ២០១៥ នៅ​ពេល​កំពុង​ជីក​គ្រឹះ​សង់​អគារ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​អូរ​គ្រៀង​នៅ​ចំណុច​ក្បាល​ស្ពាន​អូរ​គ្រៀង ស្រុក​សំបូរ​ស្រាប់​តែ​ជីក​ប៉ះ​ចំ​គ្រាប់​មួយ​គ្រាប់​ដែល​កប់​​ក្នុង​ដី​បណ្តាល​ឱ្យ​ហុយ​ផ្សែង​ទ្រលោម តែ​មិន​ផ្ទុះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​។ ភ្លាម​ៗ​​​អាជ្ញាធរ​បាន​សម្រេចផ្អាក​ការ​សាងសង់​ និង​បាន​ស្នើ​ទៅ​កាន់ជំនាញ​ស៊ី​ម៉ាក់​ដើម្បី​ចុះ​រាវរក ​និង​យក​ចេញ​ជា​បន្ទាន់​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​រយះ​ពេល​៥​ថ្ងៃ​មកនេះ ក្រុមការងារ​ជំនាញរបស់​ស៊ី​ម៉ាក់បាន​មក​រាវ​យក​គ្រាប់​១​គ្រាប់​នេះ​ចេញ និង​បំផ្ទុះ​ចោល​។ គ្រាប់​មួយ​នេះ​មាន​ទំហំ​ធំ​ល្មម និង​ជា​ប្រភេទ​គ្រាប់​យុ​ទ្ឋ​ភ័​ណ្ឌ​ដែល​នៅ​សល់​ពី​សម័យ​សង្គ្រាម​របស់​អា​មេ​រិ​ក​ដែលបាន​មក​ទំលាក់​ផ្តាច់​ស្ពាន​អូរ​គ្រៀង​នេះ​កាលពី​អំឡុង​ឆ្នាំ​១៩៧០​៕