ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿង​ញៀន​ចាប់​ខ្លួន​មនុស្ស​៤នាក់ និង​ថ្នាំ​ញៀន​២​កញ្ចប់​ធំនៅ​ស្រុក​ទ្រាំង

8 ឆ្នាំ មុន

ខេត្ត​តាកែវ​​ ៖ ជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​២នាក់ និង​អ្នកលក់-​ផ្តល់​ទីតាំង​​​​​​ប្រើ​ប្រាស់​​២នាក់​ទៀត​ត្រូវ​ប៉ូលិស​ស្រុក​ទ្រាំង និង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​សហការ​គ្នា​ចាប់ខ្លួន​

ខេត្ត​តាកែវ​​ ៖ ជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​២នាក់ និង​អ្នកលក់-​ផ្តល់​ទីតាំង​​​​​​ប្រើ​ប្រាស់​​២នាក់​ទៀត​ត្រូវ​ប៉ូលិស​ស្រុក​ទ្រាំង និង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខេត្ត​សហការ​គ្នា​ចាប់ខ្លួន​ កាល​ពី​វេលា​ម៉ោង​​​​​​​​​​​​​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី៨ សីហា ២០១៥ ខណៈពួក​គេ​នាំ​គ្នា​ជក់​គ្រឿង​ញៀន​ក្នុង​ផ្ទះ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ននៀល ឃុំ​ព្រៃ​ស្លឹក​ ស្រុក​ទ្រាំង ។

ក្នុង​ប្រតិ​បត្តិ​ការ​នោះ​សមត្ថ​កិច្ច​​ដក​ហូត​បាន​ថ្នាំ​ញៀនម៉ា​ទឹកកក​២​កញ្ច​ប់​ធំ អាវុធ​កែ​ច្នៃ​១​ដើម ​ឧប​ករណ៍​សម្រាប់​ឆក់​ត្រី​ចំនួន​២​ឈុត​ ​​​​​​សម្ភារ​ប្រើ​ប្រាស់ថ្នាំ​ញៀន​​មួយ​ចំនួន​ និង​ម៉ូតូ​១​គ្រឿង​។

លោក​ទៀង ម៉ា​លី អធិការ​នគរ​បាល​ស្រុក​ទ្រាំង​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ឈ្មោះ​ថាន់ ឆាលរ៉ាល់ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ជា​កម្មករ​រោង​ចក្រ​ រស់​នៅភូមិ​ត្រពាំង​ផ្លុង សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​និង​ឈ្មោះ​ថន ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ រស់​នៅ​ភូមិ​បិនម៉ៅ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​(ទាំង​២នាក់​ជា​អ្នក​ប្រើ​ប្រាស់​) ចំណែក​ម្ចាស់​ដែល​ផ្តល់​កន្លែង និង​ជា​អ្នក​លក់​ថ្នាំ​ញៀន​ឈ្មោះ​មុំ ឌីណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​អោក ចាន់​ធឿន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព