ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាត​ភ្លើង​​​​ស្នេហ៍​​ឆាប​ឆេះ៣​ខែ​ភាគី​​បុរស​ក្លាយ​ជា​អ្នក​ទោស​ស្នេហា

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖  ទោះបីជាគូស្នេហ៍​វ័យ​ក្មេងមួយគូបានស្រឡាញ់គ្នាទៅវិញទៅមក​​និង​បានប្រព្រឹត្តរំលងប្រពៃណីរបស់ខ្មែរ​យ៉ាង​ណា​​ក្តី​នៅ​ទីបំផុតយុវជនឈ្មោះស្រ៊ីន ស្រ៊ី ​អាយុ​២១ឆ្នាំ ស្នាក់​នៅបណ្តោះអាសន្ន​ សង្កាត់វិហារ​ហ្លួង ក្រុង​សួង ត្រូវទទួល​រង​​ទឹក​​ភ្នែក​​ ដោយសារ​លោក​ចៅ​ក្រមគឹម លុយ​ ចេញ​ដីកា​ឃុំខ្លួននៅ​ថ្ងៃ​ទី​២២ មីនា ២០១១ ចោទប្រកាន់ពីបទ​រំលោភ​សេព​សន្ថវៈ ហើយ​ត្រូវបានកម្លាំង​ការិយា​ល័យ​ប្រឆាំង​ការជួញដូរ​​មនុស្ស​ និង​ការ​ពារអនីតិ​ជន​នាំទៅ​ដាក់​ពន្ធ​នាគារខេត្តរួច​ហើយ​ ។

តាម​ប្រភព​លោកវរសេនីយ៍ត្រី ទុំ ចាន់ណា ប្រធាន​ការិយាល័យប្រឆាំងការជួញដូរមនុស្ស​​​និង​ការពារអនីតិជន​បាន​ប្រាប់ថា តាមអង្គហេតុនៃ​របាយការណ៍របស់​កម្លាំង​នគរបាលក្រុងសួង​ឃើញថា ​នារីរងគ្រោះ​បានត្រូវរូវគ្នាក្រោយពី​បាន​ត្រឡប់មកពីមើល​ល្ខោនបាសាក់ដែលគេ​សំដែងនៅក្នុងកម្មវិធី​បុណ្យកាន់អង្គវត្តជ្រៃបិទ​មាស នៅក្រុងសួង​កាលពី​យប់​ថ្ងៃ​ទី១៨ មីនា ២០១១ ហើយ​ក៏បណ្តើរគ្នាមកដេកនៅផ្ទះរបស់​យុវជនដែល​ត្រូវជាគូកំណាន់ចិត្តដោយបាន​រូមភេទ​ជាមួយ​គ្នាចំនួន២ដងទៀតផង ។

លោកវរសេនីយ៍ត្រី លាង អេង អធិការ​នគរបាលក្រុងសួងបាន​ប្រាប់​ថា បន្ទាប់ពី​ទទួល​បានពាក្យបណ្តឹងរបស់ឪពុកម្តាយនាងរងគ្រោះ​ហើយនោះ រូបលោកបានចាត់កម្លាំងក្រោម​ឱវាទ​​ចុះទៅស្រាវជ្រាវជាបន្ទាន់ដោយបាន​ហៅ​យុវជនសង្ស័យមកសួរនាំនៅអធិការដ្ឋាន​នគរ​បាលក្រុងសួងក៏បានឆ្លើយសារភាពទើប​សម្រេច​ឃាត់ខ្លួនតែម្តងកាលពីព្រឹកថ្ងៃទី២០ មីនា។ ក្រោយពីបានរសាយកំហឹងហើយនោះ ភាគី​ខាង​នារីរងគ្រោះបានមកទំនាក់ទំនងសុំ​ដកពាក្យ​បណ្តឹង​វិញព្រោះក្រោយពីបានសួរនាំ​មកទើប​ដឹងថា ពួកគេទាំង២នាក់ស្រឡាញ់គ្នាដោយ​ពិត​ប្រាកដ ។ តែអ្វីៗបានហួស​ពេលទៅហើយ​ព្រោះ​បានរាយការណ៍ជូនទៅ​ថ្នាក់លើ  ទើបត្រូវបាន​បញ្ជូន​មកកាន់ស្នងការ​ដ្ឋាននគរ​បាលខេត្តដើម្បី​មានចំណាត់ការ​តាម​ច្បាប់ ។  ឈ្មោះស្រ៊ី នេះគឺ​ជាកូន​ច្បង​ក្នុង​ចំណោម​បងប្អូន៣នាក់ ហើយ​ម្តាយ​​ប្រកប​របរលក់​ខោអាវជជុះនៅក្រុងសួង។

គួររំលឹកថា យុវជនសង្ស័យរូបនេះមាន​ទំនាក់ទំនងស្នេហាលួចលាក់ជាមួយនឹង​នារី​រង​គ្រោះរយៈពេល៣ខែមកហើយដោយបាន​ឱ្យ​រូបថតគ្នាទៅវិញទៅមក ធ្វើឱ្យចំណង​ស្នេហ៍​បានចាក់ស្រេះកួចត្របាញ់ចូលគ្នា លុះពេលដែល​មានកម្មវិធីបុណ្យកាន់អង្គនៅវត្តជ្រៃបិទមាស កាលពីយប់ថ្ងៃទី១៨ មីនា ពួកគេទាំង២នាក់​បានដើរលេងមើលល្ខោនបាសាក់​ជាមួយគ្នា​។ នៅ​វេលា​ម៉ោង៨យប់បាននាំគ្នាដើរត្រឡប់មក​ផ្ទះវិញ  អង្គុយលេងនៅខាងមុខផ្ទះរបស់ឈ្មោះ​ស្រ៊ីនិង​និយាយសារសងគ្នាអស់ពេល​ប្រហែល៣​ម៉ោង​​ទើបចូលទៅនិទ្រា​នៅក្នុងបន្ទប់មួយតែ២​នាក់​នឹង​បានក្រេបទឹកឃ្មុំ២ដងទៀតផង រហូត​មក​​ដល់​ព្រឹកថ្ងៃទី១៩ មីនានាងឈ្មោះ​«ហ.ម.រ» បាន​ត្រឡប់ទៅផ្ទះវិញ ។

យុវជន​ត្រូវ​ចោទ​ឈ្មោះស្រ៊ីន ស្រ៊ី​ បានឆ្លើយ​សារភាពថា រយៈពេលកន្លងមករូបគេធ្លាប់​បាន​ទំនាក់ទំនងតាមទូរស័ព្ទជាមួយនាង​ឈ្មោះ «ហ.ម.រ» ទៅវិញទៅមក។ ក្រោយ​មកក្នុង​ពេល​ដែលមានកម្មវិធីបុណ្យកាន់អង្គនៅ​វត្តជ្រៃ​បិទមាសនៅថ្ងៃទី១៨ មីនា ២០១១ នាម៉ោង​ប្រហែលជា៨យប់ ស្របពេលដែល​រូបគេ​កំពុង​តែដើរលេងនៅក្នុងវត្តគាប់ជួន​បាន​ជួបនឹង នាងដែលរូបគេបានស្រឡាញ់។ ពេល​ដែល ដើរ​ត្រឡប់មកផ្ទះវិញនាងបានដើរតាមពី​ក្រោយ​រហូតមកដល់ផ្ទះរបស់គេ (ស្រ៊ីន ស្រ៊ី) ​ហើយ​បាន​អង្គុយលេងរហូតដល់ម៉ោង១១យប់ នាង​មិន​បានដើរត្រឡប់ទៅផ្ទះវិញនោះទេគឺបាន​មកចូល​ដេកក្នុងបន្ទប់ជាមួយនឹងរូបគេនិង​​បាន​​រួមរ័ក​ចំនួន​២​ដង​ដោយ​មិនមាន​ការបង្ខិតបង្ខំ​នោះ​ឡើយ​ ៕