ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះក្នុង​វង់​​​ផឹកស៊ី​ បណ្តាល​ឱ្យ​បុរស​ម្នាក់​​ស្ទើរ​​ដាច់​ដៃ​ម្ខាង ​

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជម្លោះ​នៅ​​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង ​រហូត​ឈានផ្ទុះ​អំពើ​ហិ​​ង្សា ​បណ្តាល​ឱ្យ​​បុរស​ម្នាក់ ​ឈ្មោះ ឡេ​ង ​ចាន់​សាង អាយុ​៣៣​ឆ្នាំ រង​របួស​​ដាច់​​​ដៃ​​ខាងឆ្វេង​ហូរ​ឈាម​​ស្រោច​ពេញ​ខ្លួន

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ជម្លោះ​នៅ​​ក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង ​រហូត​ឈានផ្ទុះ​អំពើ​ហិ​​ង្សា ​បណ្តាល​ឱ្យ​​បុរស​ម្នាក់ ​ឈ្មោះ ឡេ​ង ​ចាន់​សាង អាយុ​៣៣​ឆ្នាំ រង​របួស​​ដាច់​​​ដៃ​​ខាងឆ្វេង​ហូរ​ឈាម​​ស្រោច​ពេញ​ខ្លួន​ ​កាលពី​​វេលា​​ម៉ោង​៨យប់​ថ្ងៃ​ទី​១៩ សីហា ២០១៥ ​ស្ថិតនៅ​​​ក្នុងភូមិ​ពងទឹក ​ឃុំ​រកា​ព​ប្រាំ ​ស្រុក​ត្បូងឃ្មុំ ។ ​ក្រោយ​កើតហេតុភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់​ញាតិ​​ដឹក​ទៅ​​សង្គ្រោះ​​​នៅមន្ទីរពេទ្យ​ខេត្តកំពង់ចាម ​​ចំណែក​​ក្រុម​ជន​​​ដៃ​ដល់​​ទាំង​​២​នាក់​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន ​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បាន​​ឲ្យ​ដឹង​ថា​ មុន​ពេលមាន​​អំពើហិង្សា​កើតឡើង​ គេ​ឃើញ​ជន​បង្ក​របួសស្នាម២នាក់​ ​ម្នាក់​ ​ឈ្មោះ ចក ផាន់​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​និង​ម្នាក់​ទៀត ​ឈ្មោះ​ ធី ធាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ពងទឹក ឃុំ​រកា​ព​ប្រាំ ​​រួម​ជាមួយ​បុរស​​រង​គ្រោះ​ និង​មាន
អ្នក​ផ្សេង​ទៀត​បាន​នាំ​គ្នា​ផឹកស៊ី​នៅផ្ទះ​លក់ដូរ​សាច់​ក្លែម​មួយ​កន្លែង​ ពេល​ស្រវឹង​ក៏​​​និយាយ​ដៀ​មដាម​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​បង្ក​​ទៅ​ជា​ជម្លោះ​ឈ្លោះប្រកែក​​គ្នា​​​តែម្តង ។​

លោក​វរ​សេនី​យ៏​ត្រី ​​​​បន្ត​ថា ​បន្ទាប់​មក​ក្រុមជម្លោះ​បាន​បែក​គ្នា​ទៅ​ផ្ទះ​​រៀង​ៗ​ខ្លួន ​ស្រប​ពេល​ដែល​បុរស​ឈ្មោះ ឡេ​ង ចាន់សាង ​កំពុង​​នៅផ្ទះ​របស់​ខ្លួននោះ​ ​ជន​​ដៃ​ដល់​​ទាំង​២​នាក់​​នាំ​គ្នា​ទៅ​ស្រែក​ជេរ​​​​ ធ្វើ​ឱ្យ​​​ជន​​រង​គ្រោះ​ទ្រាំ​មិន​បាន ​ក៏​ចុះ​មក​ប្រកែក​តតាំង​គ្នា​ ជា​ហេតុ​ធ្វើ​ឲ្យជន​ដៃ​ដល់​​​​ប្រើ​កាំបិតប័ុង​តោ​​​​ព្រួត​គ្នា​​កាប់​ត្រូវ​ដៃ​ឆ្វេង​ស្ទើរ​ដាច់ ​​រួច​​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​​​ស្រមោល ។ ​

​រហូត​មក​ដល់រសៀល​ថ្ងៃ​ទី​២០ សីហា​ នេះ ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជន​ដៃដល់​​​​ដើម្បី​​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ៕