ព្រំដែនកម្ពុជា-ថៃ ៖ តំបន់ប្រាសាទព្រះវិហារមានសេចក្តីរាយការណ៍មកថា ចាប់តាំងពីព្រឹករហូតមកទល់នឹងរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ មីនា ២០១ នេះ ទាហានកម្ពុជាបានប្រុងជើងការណ៍ និងត្រៀមការពារទឹកដីខ្ពស់ខុសពីសព្វមួយដង ខណៈពេលដែលទាហានថៃត្រូវបានមន្ត្រីយោធាកម្ពុជាខ្សែត្រៀមជួរមុខអះអាងថា បានបន្ថែមកម្លាំង និងសព្វាវុធជាច្រើនខុសពីធម្មតានៅខ្សែត្រៀមជួរមុខហាក់បីដូចប៉ុនប៉ងរំលោភបំពានណាមួយ ។
ទោះជាយ៉ាងណា បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពប្រចាំតំបន់ព្រំដែនប្រាសាទព្រះវិហារបានឱ្យដឹងនៅរសៀលថ្ងៃនេះដែរថា ស្ថានភាពយោធាដែលចាប់ផ្តើមដំឡើងសាច់ដុំពីសំណាក់ទាហានថៃនេះ ពុំទាន់ឈានដល់ការផ្ទុះអាវុធដាក់គ្នានោះនៅឡើយទេ ព្រោះកម្ពុជានៅតែអត់ធ្មត់ និងត្រៀមការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកម្ពុជា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា មិនអាចទាក់ទងតាមទូរស័ព្ទ ដើម្បីសុំអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣១ មីនា នេះ ដោយកោះសន្តិភាពភ្ជាប់ទូរស័ព្ទបានហើយ ប៉ុន្តែពុំមានការឆ្លើយតប ៕
ចែករំលែកព័តមាននេះ