ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​មន្ទីរ​ជាតិ​កម្ពុជា​ស្រូប​យក​អ្នក​ទេស​ចរ​​កើន​ឡើង​ជាង​ឆ្នាំ​២០០៩

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សារ​មន្ទីរ​ជាតិ​កម្ពុជា ​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​បាន​ចូល​ទស្សនា​កំសាន្ត​ និង​សិក្សា​ស្រាវ​ជ្រាវ​ពី​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ជា​វត្ថុ​ដ៏​មាន​ តំលៃ​របស់​ខ្មែរ​គ្រប់​ជំនាន់​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ​សាស្ត្រ​រហូត​មក ។ លោក​ប្រាក់ ខេម​រិន្ទ ប្រធាន​រដ្ឋ​បាល​នៃ​នាយក​ដ្ឋាន​សារ​មន្ទីរ​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១០ រហូត​មក​ដល់​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ២០១០ ​ភ្ញៀវ​ទេស​ចរ​ជាតិ​​ និង​អន្តរ​ជាតិ​ទិញ​សំបុត្រ

រាជធានីភ្នំពេញ ៖ សារ​មន្ទីរ​ជាតិ​កម្ពុជា ​ពី​មួយ​​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​បាន​ចូល​ទស្សនា​កំសាន្ត​ និង​សិក្សា​ស្រាវ​ជ្រាវ​ពី​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​ជា​វត្ថុ​ដ៏​មាន​តំលៃ​របស់​ខ្មែរ​គ្រប់​ជំនាន់​តាំង​ពី​សម័យ​បុរេ​ប្រវត្តិ​សាស្ត្រ​រហូត​មក ។ លោក​ប្រាក់ ខេម​រិន្ទ ប្រធាន​រដ្ឋ​បាល​នៃ​នាយក​ដ្ឋាន​សារ​មន្ទីរ​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១០ រហូត​មក​ដល់​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ២០១០ ​ភ្ញៀវ​ទេស​ចរ​ជាតិ​​ និង​អន្តរ​ជាតិ​ទិញ​សំបុត្រ​ចូល​ទស្សនា​ក្នុង​សារ​មន្ទីរ​​ជាតិ​ប្រមាណ​១០០.៧០២​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​២៦.៩៥២​នាក់ ភ្ញៀវ​អន្តរ​ជាតិ​ចំនួន​៧៣.៧៥០​នាក់ ។ ក្នុង​ខែ​ធ្នូ​នេះ​​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​កំពុង​តែ​បន្ត​កើន​ឡើង​ថែម​ទៀត ហើយ​បើ​ប្រៀប​ធៀប​​ទៅ​​នឹង​ឆ្នាំ​២០០៩ បើ​គិត​​​ជា​ភាគ​រយ​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​មាន​​ការ​កើន​ឡើង​ប្រមាណ​​ជា​២០​ភាគ​រយ​ ។ ​ភ្ញៀវ​ទេ​ចរ​អន្តរ​ជាតិ​ ចូល​មក​ទស្សនា​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ នេះ មាន​ការ​កើន​ឡើង​ដោយ​សារ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិ​ភាព​ពេញ​លេញ​ និង​មាន​ការ​អភិ​វឌ្ឍ​រលូន​ទៅ​មុខ​ជា​លំដាប់ ។

ទាក់​ទិន​នឹង​​តំលៃ​សំបុត្រ គឺ​សំរាប់​ភ្ញៀវ​ជាតិ​សំបុត្រ​១​ថ្លៃ​​៥០០​រៀល តែ​ចំពោះ​​សិស្ស និស្សិត​ ព្រះ​សង្ឃ មិន​តំរូវ​ឱ្យ​ទិញ​សំបុត្រ​ទេ ។ ក្រៅ​ពី​នេះ​ចំពោះ​ប្រជា​ពល​រដ្ឋ ឬ​មនុស្ស​ចាស់​​ក្រីក្រ​​ដែ​លខ្វះ​ខាត​ថវិកា​សុំ​ចូល​ទស្សនា​​ក៏​​មាន​ការ​យោគ​យល់​ផង​ដែរ ។ ​លោក​ប្រាក់​ ខេម​រិន្ទ បន្ត​ថា នៅ​ឆ្នាំ​២០១១ ​លោក​សង្ឃឹម​ថា ភ្ញៀវ​ទេស​ចរ​​អន្តរ​ជាតិ នឹង​កាន់​តែ​មាន​ការ​កើន​ឡើង​​​ថែម​ទៀត ។ ជា​ការ​ពិត​ណាស់​ថា សារ​មន្ទីរ​ជាតិ​អាច​ស្រូប​យក​អ្នក​ទេស​ចរ​​ជាតិ និង​អន្តរ​ជាតិ​ឱ្យ​ពេញ​និយម​​​ចូល​ទស្សនា​នេះ ក៏​ដោយ​សារ​តែ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​ក្នុង​ការ​កសាង​ស្ថាបនា អភិ​វឌ្ឍ​​ជាតិ​បាន​ល្អ ។ ​ក្រៅ​ពី​នេះ​ក៏​ដោយ​សារ​មាន​ការ​យក​​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារ​បាន​ល្អ​ពី​សំណាក់​ប្រធាន​-អនុ​ប្រធាន​ ព្រម​ទាំង​បុគ្គ​លិក​ទាំង​អស់​​របស់​សារ​មន្ទីរ​ផង​ដែរ ។ សារ​មន្ទីរ​ជាតិ​ជា​ឃ្លាំង​​សំរាប់​​តំកល់​រក្សា​ទុក​​សម្បត្តិ​វប្ប​ធម៌​​ជាស្នា​ដៃ​របស់​បុព្វ​បុរស​ខ្មែរ ។ វត្ថុ​បុរាណ​ទាំង​នោះ​សុទ្ធ​តែ​មាន​តំលៃ​​មិន​អាច​កាត់​ថ្លៃ​បាន​ ហើយ​ដែល​​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​ពី​ភ្ញៀវ​​ទេស​ចរ​បរទេស ៕