ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​ជ្រែ​ក្នុង​ផ្លូវ​ចង្អៀត បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​ ក្រឡាប់​ធ្លាក់​ផ្លូវ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​ការ​បើករថយន្ត​ដឹក​ដី​មាន​ភាព​ទំនើង ក៏​បណ្តាល​ឱ្យ​ក្រឡាប់​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​១០១៩ ក្នុងភូមិ​សំរោង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បន្ទាប់​ពី​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន និង​ជ្រែ​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​ក្នុង​ទីកន្លែង​ដែល​ចង្អៀត ។

ប្រភព​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ដឹក​ដី​បង្ក​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើតហេតុ ដោយ​គេ​ដឹង​ថា បាន​រង​របួស​ជា​មធ្យម ហើយ​ត្រូវ​គេ​ស្គាល់​ផង​ដែរ គឺ​ឈ្មោះ​រ៉ា យុទ្ធ មាន​ទីលំនៅ​ក្នុង​សង្កាត់​ឃ្មួ​ញ បើករថយន្ត​ម៉ាក​អ៊ី​យ​ហ្សុ​យ​ហ្សុ​យ ពាក់​ស្លាក​លេខ​ភ្នំពេញ
ក​-​៥៨៦៩​ភព ។ ចំណែក​អ្នក​បើករថយន្ត​ដឹក​មួយ​គ្រឿង មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​បង្ក​ខាងលើ បាន​បើក​មក​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​ចង្អៀត ក៏​បាន​ជ្រែ​និង​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង ។

គួរ​កត់​សម្គាល់ថា រថយន្ត​ដឹក​ដី​ភាគច្រើន គឺ​បើកបរ​មាន​ភាព​រញ៉េរញ៉ៃ​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​គួរតែ​អាជ្ញាធរ​ចាត់វិធាន​ការ​​ហើយ ។