ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​នគរ​​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​​នាំ​អំណោយ​ចែក​ដល់​គ្រួសារ​រង​គ្រោះ​ខ្យល់ព្យុះ​​នៅ​កោះដាច់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ សីហា ២០១៥ បាន​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ ទៅ​ចែក​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​រលំ​ផ្ទះ​ចំនួន​៤​គ្រួសារ ស្ថិត​នៅ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ ។

ក្នុង​ឱកាស​នោះ ដោយ​មានការ​និមន្ត និង​អញ្ជើញ​ចូលរួម​ដោយ​ព្រះ​តេជគុណ​សុវណ្ណ ជោតិ​ខឹ​ម សម្បត្តិ ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា ជា​ចៅអធិការ​វត្ត​ញាណ​រង្សី  និង​ព្រះ​មង្គល​វិសុទ្ធ សុខ សុភាព ព្រះ​វិន័យ​ធម៌​អនុគណ​ខណ្ឌ​ជ្រោយចង្វារ ព្រមទាំង​មានការ​ចូលរួម​ពី​ព្រះសង្ឃ និង​អាជ្ញាធរ​សង្កាត់ ភូមិ​និង​ក្រុម​យុវជន​ខណ្ឌ​សង្កាត់​យ៉ាងច្រើន​កុះករ​។

អំណោយ​ដែល​នាំ​ចែក​ជូន​ក្នុង​ឱកាស​នោះ សម្រាប់​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា និង​ព្រះ​អនុគណ​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម គ្រឿង​ឧបភោគ​-​បរិភោគ​មួយ​ចំនួន និង​ថវិកា​៥​ម៉ឺន​រៀល ។ ចំណែក​អំណោយ​របស់​សាលា​អនុ​គុណ​ខណ្ឌ​ជ្រោយចង្វារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្គរ​៥០​គីឡូក្រាម គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន និង​ថវិកា​១០​ម៉ឺន​រៀល ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព