ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 របស់​ក្រុមហ៊ុន Motorola នឹង​លេច​រូបរាង​2​ទំហំ​ទៀត

8 ឆ្នាំ មុន

ក្រុមហ៊ុន Motorola ត្រៀម​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 ស៊េរី​ថ្មី​២​ម៉ូ​ដែល​ទៀត​គឺ «360S» និង «360L» ។ នាឡិកា​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នេះ​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។

ក្រុមហ៊ុន Motorola ត្រៀម​ផលិត​នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 ស៊េរី​ថ្មី​២​ម៉ូ​ដែល​ទៀត​គឺ «360S» និង «360L» ។ នាឡិកា​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូ​ដែល​នេះ​នឹង​ត្រូវ​ដាក់​លក់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។

ទាំង​នាឡិកា «360S» និង «360L» សុទ្ធតែ​មាន​ប្រព័ន្ធ Bluetooth  និង​ប្រព័ន្ធ Wi-Fi ។ នាឡិកា 360S មាន​ថាមពល​ថ្ម​ប្រើប្រាស់ ២៧០ មី​ល្លី​អំពែ រីឯ​នាឡិកា ២៦០L មាន ៣៧៥ មី​ល្លី​អំពែ ។ ពួក​វា​នឹង​មា​នំ​ហំ​អេ​ក្រង់​ខុស​គ្នា​ផង​ដែរ ។ ក្នុង​ពេល​បណ្តោះអាសន្ន​នេះ​ពុំ​មាន​ព័ត៌មាន​ណា​អះអាង​បញ្ជាក់​ពី​សមត្ថភាព​របស់​នាឡិកា​អេ​ឡិច​ត្រូ​និក​ទាំង​២​ម៉ូ​ដែល​នេះ​ទេ  តែ​ក្រុមហ៊ុន Motorola នឹង​ប្រកាស​ដំណឹង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​៕