ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​យុវជន​គួរ​ស្វែងរក​ការងារ​ធ្វើ​ពេល​កំពុង​រៀន​បរិ​ញ្ញាប័ត្រ បើទោះបី​ឳ​ពុក​ម្តាយ​មាន​ជីវភាព​ធូរធា​ក៏​ដោយ​ !

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​និស្សិត ​ឬ​ក៏​យុវជន​មិន​តិច​ទេ ដែល​គិត​ថា ​ចាំ​រៀន​ចប់​ចាំ​រក​ការងារ​ធ្វើ ដោយ​ពួក​គាត់​គិត​ថា​ ឳ​ពុក​ម្តាយ​របស់​គាត់មាន​លទ្ធភាព​គ្រប់គ្រាន់​បង់ថ្លៃ​មហាវិទ្យាល័យ​ឱ្យ​ពួក​គាត់​រៀន​រហូត​ដល់​ចប់​បរិ​ញ្ញា​ហើយ ប៉ុន្តែ​ងាក​មក​មើល​អ្នក​ដែល​មិនសូវ​មាន​លុយកាក់​វិញ ពួក​គាត់​តែងតែ​ស្វាត់​ស្វែងរក​ការងារ​ធ្វើ…

រាជធានី​ភ្នំពេញ ៖ មាន​និស្សិត ​ឬ​ក៏​យុវជន​មិន​តិច​ទេ ដែល​គិត​ថា ​ចាំ​រៀន​ចប់​ចាំ​រក​ការងារ​ធ្វើ ដោយ​ពួក​គាត់​គិត​ថា​ ឳ​ពុក​ម្តាយ​របស់​គាត់មាន​លទ្ធភាព​គ្រប់គ្រាន់​បង់ថ្លៃ​មហាវិទ្យាល័យ​ឱ្យ​ពួក​គាត់​រៀន​រហូត​ដល់​ចប់​បរិ​ញ្ញា​ហើយ ប៉ុន្តែ​ងាក​មក​មើល​អ្នក​ដែល​មិនសូវ​មាន​លុយកាក់​វិញ ពួក​គាត់​តែងតែ​ស្វាត់​ស្វែងរក​ការងារ​ធ្វើ ខណៈ​ពួក​គាត់​កំពុង​ចាប់ផ្តើម​ការ​សិក្សា​ឆ្នាំ​ទី ​១​ ឬ​ទី ​២ ​ឡើង​ទៅ ដើ​ម្ប​ផ្គត់ផ្គង់​ការ​សិក្សារ​ផង​និង​យក​បទ​ពិសោធន៍​ការងារ​ផង ​។

យោង​តាម​ការ​បកស្រាយ​អ្នកជំនាញ បានឱ្យ​ដឹង​ថា​យុវជន​បើ​ទោះបី​រស់​ក្នុង​ត្រកូល​អ្នកមាន​ក្តី ក៏​គួរតែ​ធ្វើ​ការងារ​ក្នុង​ពេល​សិក្សា​មហាវិទ្យាល័យ បើ​ទោះបី​មិន​ត្រូវការ​ប្រាក់ខែ ក៏​គួរតែ​ធ្វើ​ដើម្បី​បទ​ពិសោធន៍​ដែរ​ ។

លោក​បណ្ឌិត តាន់ មុនី​វណ្ណ ជា​អគ្គនាយករង​នៃ​ក្រុមហ៊ុន ម៉ុង​ឫ​ទ្ធី​គ្រុប បាន​ថ្លែង​ដូចនេះ​ថា ៖ «​តាម​ពិត​ទៅ​ក្នុង​នាម​ជា​និស្សិត ខ្ញុំ​គិត​ថា យើង​មិន​គួរ​អាង​ថា​ឪពុក​ម្តាយ​មាន​ជីវភាព​ធូរធារ​ហើយ យើង​មិនបាច់​ទៅ​ធ្វើ​ការងារ​ឱ្យ​គេ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​គួរតែ​ស្វែងរក​បទ​ពិសោធន៍ តាម​រយៈ​ការងារ​ស្ម័គ្រចិត្ត ឬ​ការងារ​ក្រៅ​ម៉ោង​ជាដើម ​។

លោក​បណ្ឌិត​បាន​បន្ត​ថា ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា នៅ​ពេល​ដែល​យើង​រៀន​ចប់​បរិញ្ញាប័ត្រ អ្នក​ណា​ក៏​សួរ​រក​បទ​ពិសោធន៍​របស់​យើង​ដែរ អ៊ីចឹង​បើកាលណា​យើង​ចប់​បរិញ្ញាប័ត្រ ហើយ​មិន​មានបទពិសោធន៍ នោះ​មាន​ន័យ​ថា​យើង​ពិបាក​រក​ការងារ​ធ្វើ​បាត់​ទៅ​ហើយ​ ។ ការ​ធ្វើ​ការងារ​ឱ្យ​គេ គឺ​ប្រាកដ​ណាស់​ថា ​យើង​មិន​មានបទពិសោធន៍ ព្រោះ​មិន​មានបទពិសោធន៍​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​ទៅ​រក​បទ​ពិសោធន៍ ឬ​អាច​និយាយ​បាន​ថា​ទៅ​ធ្វើ​ការងារ​ឱ្យ​គេ ​។ កិច្ច​ការងារ​ខ្លះ​និស្សិត​មិន​ចាំបាច់​ធ្វើ​ឱ្យ​ត្រូវ នឹង​អ្វី​ដែល​យើង​រៀន​នោះ​ទេ ប៉ុន្តែ​វា​ជា​ការងារ​ដែល​យើង​ត្រូវ​យក​បទ​ពិសោធន៍ អំពី​ការ​លំបាក នោះ​យើង​នឹង​ដឹង​នៅ​ពេល​យើង​ចូល​បម្រើ​ការងារ​ឱ្យ​គេ ​។

ហើយ​សួរ​ថា ​ហេតុ​អ្វី​ត្រូវធ្វើ​បែប​នោះ ? នេះ​គឺ​ដើម្បី​ថ្ងៃ​មុខ​ពេល​ដែល​យើង​រៀន​ចប់ យើង​នឹង​អាច​ក្លាយជា​បុគ្គលិក​ម្នាក់ ដែល​មានបទពិសោធន៍​រួច​ស្រេច ហើយ​ប្រសិនជា​យើង​មាន​ឳ​កាស អាច​បង្កើត​ជា​សហគ្រិន​ឬ​អាជីវកម្ម​ដោយ​ខ្លួនឯង យើង​ធ្វើ​ថៅកែ​ដោយ​ខ្លួនឯង ហើយ​ក៏​មាន​មាន​ន័យ​ថា យើង​បាន​ឆ្លងកាត់​ការ​លំបាក ដោយ​ខ្លួនឯង​រួច​ទៅ​ហើយ​ ។

លោក​បណ្ឌិត តាន់ មុនី​វណ្ណ​ បាន​លើកទឹកចិត្ត​ដល់​យុវជន​ដូចនេះ​ថា ៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា​និស្សិត​គួរតែ​ស្វាត់​ស្វែងរក​ការងារ​ធ្វើ អាច​ថា​យ៉ាង​ហោច​ណាស់​រៀន​បាន​ត្រឹម​ឆ្នាំ​ទី​២​អី​ទៅ ហើយ​កុំ​សូវ​ខ្វល់​ថា​ការងារ​នោះ​ជាក់លាក់​ទៅ​លើ​ជំនាញ​ដែល​យើង​រៀន តែ​ប្រសិនជា​យើង​មាន​ឳ​កាស​ធ្វើ​កិច្ច​ការងារ​ណា​ដែល​ចំ​ជំនាញ​ដែល​យើង​រៀន វា​កាន់តែ​ប្រសើរ​» ៕

អត្ថបទសរសេរ ដោយ