ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ដៃ​យក​ជើង​ជាន់​…​ត្បក​ភូស!!

8 ឆ្នាំ មុន

ល្បែង​នយោបាយ​… មិន​ថា​ប្រទេស​តូច​-​ធំ​ទេ កាលណា​មេ​ចាប់ដៃ​គ្នា​ហើយ​… កូនចៅ​ទាំងឡាយ​ត្រូវ​តែ​គោរព​តាម​ឆន្ទៈ​របស់​មេ នោះ​ទើប​មាន​ប្រសិទ្ធភាព​… ទើប​មាន​តម្លាភាព​… មិត្តភាព​និង​ការ​ឯកភាព​ដើម្បី​ជាតិ ។​ល​។

ល្បែង​នយោបាយ​… មិន​ថា​ប្រទេស​តូច​-​ធំ​ទេ កាលណា​មេ​ចាប់ដៃ​គ្នា​ហើយ​… កូនចៅ​ទាំងឡាយ​ត្រូវ​តែ​គោរព​តាម​ឆន្ទៈ​របស់​មេ នោះ​ទើប​មាន​ប្រសិទ្ធភាព​… ទើប​មាន​តម្លាភាព​… មិត្តភាព​និង​ការ​ឯកភាព​ដើម្បី​ជាតិ ។​ល​។

ល្បែង​នយោបាយ​… បើ​មេ​ចាប់ដៃ​គ្នា​ហើយ​… បែរជា​កូនចៅ​ធាក់​ក្រាញ​… ស៊កសៀត វ៉ែ​បក​ឥត​ឈប់​នោះ គេ​ហៅ​ថា «​ចាប់ដៃ​ជាន់​ជើង​» ។

ល្បែង​នយោបាយ​… វា​ស្ថិត​នៅ​លើ​មេ​បក្ស​… មិន​ខុស​ពី​ស្វែង​រកគោ​ល្អ​ៗ​មក​ទឹម​ទេ ។ បើ​គោ​កែក​នឹម​… ខ្លុះ​ណែន​ហើយ​មិន​ព្រម​ចូល​នឹម​… ទាញ​កន្ត្រាក់​ហើយ​នៅ​តែ​មិន​ចូល​នឹម​ទៀត​… គេ​ឱ្យឈ្មោះ​ថា «​គោ​កែក​នឹម​» ។ បើ​គោ​កែក​នឹម​មាន​តែ​ប្រើ​ខ្សែតី​… ប្រើ​ខ្សែតី​ហើយ​នៅ​តែ​កែក​នឹម​ទៀត គេ​អត់​ទុក​ប្រើ​ទេ​… រុញ​ចូល​កុងស៊ី​កាប់​យក​សាច់​ឱ្យ​បាន​ឆាប់​… ។ ធ្វើ​ម៉េច​បើ​គោ «​កែក​នឹម​» ទៅ​ហើយ កុំ​ទុក​នាំ​ចង្រៃ !

ល្បែង​នយោបាយ​… វា​ធម្មតា​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​… បើ​ចាប់ដៃ​ហើយ​ជាន់​ជើង​ទ្រាំ​លែង​បាន មាន​តែ​ត្បក ! ត្បក​ភូស !! ទើប​រាង​…
នៅ​ស្រុក​ខ្មែរ​យើង​… ល្បែង​នយោបាយ​សាហាវ​ណាស់​… ចាប់ដៃ​ជាន់​ជើង​ហើយ​ចាក់ក្រឡេក​ទៀត​… បើ​តែ​យ៉ាងនេះ​ទ្រាំ​ម៉េច​បាន​ទៅ​… ម្ល៉ោះហើយ​ត្បក​អត់​ខុស​ឡើយ​…
                    អា​ឡេវ